ព័ត៌មានជាតិ
អាជ្ញាធរស្រុកគិរីសាគរ ប្រាប់ពលរដ្ឋអ្នកនេសាទពីតម្រុយកប់ខ្សែបណ្តាញអគ្គិសនីបាតសមុទ្រ
កោះកុង ៖ អភិបាលរងស្រុកគិរីសាគរ និងអាជ្ញាធរឃុំកោះស្តេច បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអ្នកនេសាទនៅលើកោះស្តេចអំពីតម្រុយកប់ខ្សែអគ្គិសនីក្រោមបាតសមុទ្រ ដោយមិនឱ្យបោះយុថ្កានៅតំបន់ហាមឃាត់នោះទេ។
ក្រុមពលរដ្ឋជាម្ចាស់ទូកនេសាទធំៗ និងក្រុមហ៊ុនដែលមានកាណូត កប៉ាល់ ធ្វើដំណើរឆ្លងកាត់តាមបណ្តាកោះមួយចំនួនក្នុងខេត្តកោះកុង ពិសេសតំបន់ផ្លូវទឹកនៅស្រុកគិរីសាគរ បានទទួលការយល់ដឹងពីគន្លងខ្សែកប់បណ្តាញអគ្គិសនីក្រោមបាតសមុទ្រដែលទើបស្ថាពររួចរាល់។
លោក សាយ ង៉ែត អភិបាលរងស្រុក បានឱ្យដឹងនៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ថា លោក និងអាជ្ញាធរឃុំកោះស្តេច ប្រាប់ដល់ពលរដ្ឋអំពីតំបន់ហាមឃាត់ដោយមិនអនុញ្ញាតឱ្យបោះយុថ្កានៅទីតាំងគន្លងខ្សែ និងរក្សាគម្លាតប្រមាណ២០០ម៉ែត្រពីគន្លងខ្សែកប់ក្រោមបាតសមុទ្រ។
បើតាមលោកអភិបាលរងស្រុក ការធ្វើបែបនេះ គឺដើម្បីបញ្ចៀសផលប៉ះពាល់លើខ្សែដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុលើផ្ទៃទឹក ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច និងតំបន់ជួរកោះនានាក្នុងដែនគ្រប់គ្រងរបស់ខ្លួន។
លោក ង៉ែត សុខន អគ្គនាយកស្តីទីអគ្គិសនីកម្ពុជា តាមរយៈលិខិតជូនដំណឹងរបស់ខ្លួនកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ បានលើកឡើងថា ក្រុមការងារជំនាញបានតភ្ជាប់បណ្តាញអគ្គិសនីតង់ស្យុង២២គីឡូវ៉ុល និង៣៥គីឡូវ៉ុល ក្នុងតំបន់ខេត្តកោះកុង និងខេត្តព្រះសីហនុ កប់ក្រោមបាតសមុទ្រចប់ជាស្ថាពរ។ ដូច្នេះស្នើសុំលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង មេត្តាជួយផ្សព្វផ្សាយទៅដល់អ្នកនេសាទ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹក កុំឱ្យបោះយុថ្កានៅតំបន់ហាមប្រាមមួយចំនួន។
តំបន់ដែលសាងសង់ខ្សែបណ្តាញអគ្គិសនីលើអាកាស និងកប់ក្រោមបាតសមុទ្រ គឺឆ្លងកាត់កោះទទឹង កោះស្តេច កោះសាមិត កោះអំពិលតូច កោះអំពិលធំ កោះស្មាច់ កោះស្រមោច កោះម្នាស់ កោះតាទាម និងកោះរ៉ុង ដោយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅបានសម្ពោធដាក់ឱ្យជាផ្លូវការហើយ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា