ព័ត៌មានជាតិ
ជាង១សប្តាហ៍ទៀត សង្កាត់២ នឹងត្រូវផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេល ៤ម៉ោង ក្នុងភូមិសាស្ត្រ សង្កាត់កន្ទោក ខណ្ឌកំបូល ក្រុងភ្នំពេញ និងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងរយៈពេលខ្លីមួយ ដើម្បីរៀបចំប្រព័ន្ធទឹក។
បើតាមសេចក្តីជូនដំណឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នឹងត្រូវផ្អាកការផ្គង់ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ចំណែកឯសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នឹងត្រូវផ្អាកការផ្គង់នៅយប់ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ប្រមាណជា០៤ម៉ោង គឺចាប់ពីម៉ោង ០៨:០០នាទីយប់ ដល់ម៉ោង១២:០០នាទីពាក់កណ្តាលអាធ្រាត្រយប់ និងអាចធ្វើឱ្យគុណភាព ទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។


យហេតុនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្នើដល់ប្រជាពលរដ្ឋ រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ដើម្បី ត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ ដោយក្តីអនុគ្រោះ ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?