ព័ត៌មានជាតិ
អ្នកឧកញ៉ា លឹម ហេង៖ បេសកកម្មថ្នាក់ដឹកនាំរដ្ឋាភិបាលថ្មីកម្ពុជា ទៅអាមេរិកនឹងចំណេញទាំងទំនាក់ទំនង និងសេដ្ឋកិច្ច
តាមការគ្រោងទុក ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាថ្មី នឹងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នាខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខ។

សារព័ត៌មានអន្តរជាតិ បានផ្សាយថា ដំណើរបេសកកម្មរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងមានការទទួលស្វាគមន៍ពីក្រុមអ្នកធុរកិច្ចនៅអាមេរិក។
ទាក់ទិននឹងបេសកកម្មនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា មើលឃើញថា គឺជាសញ្ញាណវិជ្ជមានរវាងកម្ពុជា និងអាមេរិក។

អ្នកឧកញ៉ា បានបញ្ជាក់ថា ដំណើរបេសកកម្មធុរកិច្ចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលទៅប្រជុំនៅអង្គការសហប្រជាជាតិខែ កញ្ញា ខាងមុខ អមដំណើរដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងពាណិជ្ជករធុរកិច្ចកម្ពុជា មួយចំនួនទៀត។
ទន្ទឹមនឹងបេសកកម្មនេះ សភាពាណិជ្ជកម្ម នឹងមានជំនួបពាណិជ្ចកម្មជាមួយសមាគមធុរកិច្ចរបស់សហរដ្ឋអាមេរិកផងដែរ នៅទីក្រុងញូវយ៉ក។ នេះជាការបន្ថែមរបស់អ្នកឧកញ៉ា លឹម ហេង។ ជាមួយគ្នានេះ ពាណិជ្ជករធុរកិច្ចអាមេរិក ក៏នឹងជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ។
អ្នកឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ទៀតថា តាមរយៈដំណើរបេសកកម្មនេះ ក៏នឹងបង្កើនទំនាក់ទំនង និងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច រវាងកម្ពុជា និងក្រុមពាណិជ្ជករអាមេរិក ជាពិសេសនឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈក្រុមហ៊ុននានា របស់អាមេរិក។
លើសពីនេះទៀត អ្នកឧកញ៉ា បញ្ជាក់ថា នៅខែវិច្ឆិកាខាងមុខ សភាពាណិជ្ជកម្មកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅតាំងពិព័រណ៍ពាណិជ្ជកម្មលើកទី១ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា។
សូមបញ្ជាក់ថា អាមេរិក គឺជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា បន្ទាប់ពីចិន។ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា អាមេរិក សម្រេចបានជាង ៤.៣ពាន់លានដុល្លារ ថយចុះ ៩.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ មានចំនួនជាង ៤.៨ពាន់លានដុល្លារ។
បើតាមរបាយការណ៍អគ្គនាយកដ្ឋានរដ្ឋគយ និងរដ្ឋាករ ចាប់ពីខែ មករា- មិថុនា ឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជាទៅអាមេរិក សម្រេចបានជាង ៤.២ពាន់លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ១១៩លានដុល្លារ។
អនុប្រធានពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង រំពឹងថា កម្ពុជា និងអាមេរិក នឹងមានទំនាក់ទំនងកាន់តែល្អប្រសើរថែមទៀត ជាពិសេសទៅលើផ្នែក B2B (ពាណិជ្ជករ និងពាណិជ្ជករ) ក្រោយដំណើរបេសកកម្មរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ