Connect with us

ព័ត៌មានជាតិ

ជិត ២សប្តាហ៍ ក្រុមបច្ចេកទេស មន្ទីរសាធារណការ រាជធានី-ខេត្ត ដោះស្រាយការធ្វើដំណើរបានច្រើនកន្លែង

បានផុស

នៅ

ក្នុងរយៈពេលជិត ២សប្តាហ៍មកនេះ ពោលគិតចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ក្រោម​កិច្ច​ខិតខំ​ប្រឹង​ប្រែង ថែទាំ និងជួសជុលផ្លូវ បានដោះស្រាយការធ្វើ​ដំណើរ​ជូនប្រជាពលរដ្ឋ​ជាច្រើនកន្លែង ពិសេសផ្លូវដែលរង​ការ​ខូចខាត ដោយសារតែជំនន់ទឹកភ្លៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងសាធារណការ ក្រុមការងារបច្ចេកទេស របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត​ទាំង១៧ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម ក្នុងការជួសជុលថែទាំផ្លូវ កាយដីដាក់ប្រព័ន្ធលូ និងដោះស្រាយបញ្ហាផ្សេងៗ លើកំណាត់​​ផ្លូវ​ជាច្រើន​ខ្សែ ដើម្បីសម្រួលដល់ការធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ រួមនឹងវិស័យដឹកជញ្ជូន។

សូមជម្រាបថា កំណាត់ផ្លូវជាតិដែលក្រុមការងារបច្ចេកទេស របស់មន្ទីរសាធារណការ បានដោះស្រាយ រួមមាន កំណាត់ផ្លូវជាតិលេខ៧ លេខ៧២ លេខ៦៧ លេខ៧៣ លេខ៦៤ លេខ៦ លេខ៦៣ លេខ៤៦ លេខ៧៦ លេខ៧៨ លេខ៧១ លេខ៨ លេខ៥៦ លេខ៥ លេខ៤៣ លេខ៥៧ និងផ្លូវជាតិលេខលេខ៣៣A ។

ក្នុងចំណោមនោះ បញ្ហាការធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧៦ ក្នុងភូមិសាស្ត្រអូរងើយ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ដែលត្រូវបានផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន កាលពីថ្ងៃដើមខែសីហា ដោយសារតែទឹកហូរច្រោះដី ធ្វើឱ្យការបាក់ស្រុតនោះ ក៏ត្រូវបានដោះស្រាយរួចរាល់ហើយដែរ ដោយប្រើពេលត្រឹមតែប្រមាណ ១សប្តាហ៍ប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើដល់ប្រជាពលរដ្ឋ ឱ្យចូលរួមគោរពច្បាប់ កុំបំពានយកដី ចំណីផ្លូវធ្វើអាជីកម្ម ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន និងជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ ក៏ដូចជាកុំដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ដើម្បីរក្សាគុណភាពផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរ និងអាចប្រើប្រាស់បានយូរអង្វែង។

ក្រសួងសាធារណការ សំណូមពរដែរថា ប្រសិនបើបានជួបប្រទះបញ្ហាផ្លូវថ្នល់ ខូចខាតក្លាយជាជង្ហុកសំបុកមាន់ បងប្អូនប្រជាពលរដ្ឋអាចរាយការណ៍មកកន់ក្រសួងសាធារណការបាន តាមរយៈ​កម្មវិធីថែទាំផ្លូវ (Road Care) ដើម្បីអាចចាត់ក្រុមការងារចុះជួសជុល និងថែទាំបានទាន់ពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម