ព័ត៌មានជាតិ
និស្សិតខ្មែរនៅវៀតណាម សូមកុំទាន់ត្រឡប់មកស្រុក អំឡុងពិធីបុណ្យចូលឆ្នាំចិន ខណៈ វៀតណាមផ្ទុះជំងឺកូវីដ
លោក វេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានបង្ហាញនូវការព្រួយបារម្ភ ពីការឆ្លងជំងឺកូវីដ១៩ ក្នុងកំឡុងពេលបុណ្យចូលឆ្នាំចិនវៀតណាមខាងមុខ ខណៈបច្ចុប្បន្នប្រទេសវៀតណាមកំពុងមានផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

លោកបានបន្តថា«ចំពោះខ្ញុំមានការព្រួយបារម្ភដោយសារថាវៀតណាមកំពុងផ្ទុះជំងឺកូវីដ១៩នៅក្នុងសហគមន៍ហើយនាពេលខាងមុខនេះ ដល់ពេលចូលឆ្នាំប្រពៃណីចិនវៀតណាមទៀត។ អីចឹងពេលចូលឆ្នាំវៀតណាម យើងដឹងស្រាប់ហើយទំនៀមទម្លាប់ប្រពៃណីប្រជាជនវៀតណាមមិនចោលទេការជួបជុំគ្នា ដែលអាចឆ្លងជំងឺនេះ និងអាចបន្តរាលដាលដល់ខេត្តផ្សេងៗទៀតរហូតដល់តាមព្រំដែន ព្រោះខ្មែរយើងមានព្រំដែនជាប់ប្រទេសវៀតណាមច្រើន។ អីចឹងខ្ញុំមានការព្រួយបារម្ភឆ្លងចេញពីវៀតណាមចូលមកប្រទេសកម្ពុជា»។ លោកបានបន្តទៀតថា ម្យ៉ាងទៀតឥឡូវនេះ និស្សិតកម្ពុជា ដែលរៀននៅវៀតណាម ក៏ត្រូវវិលត្រឡប់មកស្រុកវិញ ដោយសារវៀតណាមត្រូវឈប់សម្រាកពិធីបុណ្យចូលឆ្នាំ។

លោកបានបន្ថែមថា«ខ្ញុំសូមសំណូមពរដល់និស្សិតខ្មែរ ដែលកំពុងរៀននៅវៀតណាមកុំអាលទាន់វិលត្រឡប់មកស្រុកនាពេលចូលឆ្នាំឬវ៉ាកង់តូចខាងមុខនេះអី សូមឲ្យស្នាក់នៅវៀតណាមនិងនៅលេងនៅវៀតណាមសិនទៅកុំមកស្រុកអី ព្រោះបើមកត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃហើយពេលត្រឡប់ទៅវិញ ក៏ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតអីចឹងវាអស់២៨ថ្ងៃ ហើយណាមួយចូលឆ្នាំវៀតណាមអនុញ្ញាតឲ្យឈប់សម្រាកយ៉ាងច្រើន១ខែ។ ដល់អីចឹងមកលេងស្រុកបានតែ១ថ្ងៃឬពីរថ្ងៃប៉ុណ្ណោះចាំវ៉ាកងធំឈប់បានយូរសុំមកលេងទើបប្រសើរ»។ លោកបានបញ្ជាក់ថា ជាងនេះទៀតពិធីចូលឆ្នាំវៀតណាម មិនមែនជាបុណ្យជាតិរបស់ខ្មែរយើងទេ។ និស្សិតយើងគួរបន្តស្នាក់នៅនិងបន្តនៅលេងចូលឆ្នាំនៅវៀតណាម ដើម្បីចៀសវាងឬបង្ការនាំជំងឺចូលក្នុងស្រុក។

ប្រទេសវៀតណាម បានប្រកាសពីការឆ្លងចូលសហគមន៍ជាថ្មី បន្ទាប់ពីបានរកឃើញមនុស្សចំនួន៨១នាក់ មានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២១។ យោងតាមព័ត៍មានបរទេសបានឲ្យដឹងថាលោក Nguyen Thanh Long រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា មនុស្សចំនួន៨១នាក់ មានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែមករា។ មនុស្សទាំង៨១នាក់នេះ សុទ្ធតែមានទំនាក់ទំនងជាមួយករណីវិជ្ជមានចំនួន២ ដែលរកឃើញនៅព្រឹកថ្ងៃដដែល។ ករណីឆ្លងទាំង៨១នេះ ជាការឆ្លងក្នុងស្រុកដំបូងក្នុងរយៈពេលជិត២ខែ។
ក្រោយរកឃើញករណីថ្មីចំនួន៨១បន្ថែមនេះ ក្រសួងសុខាភិបាលបានបញ្ជាឲ្យរដ្ឋបាលខេត្ត និងទីភ្នាក់ងាររដ្ឋពង្រឹងការត្រួតពិនិត្យ និងស្វែងរកជំងឺកូវីដ-១៩។ មន្ត្រីសុខាភិបាលចាប់ផ្តើមស្វែងរកប្រភពចម្លងនៃជំងឺនេះនៅខេត្ត Hải Dương និង Quảng Ninh នៅភាគខាងជើងជាទីដែលករណីឆ្លងថ្មីបំផុតចំនួនពីរ ត្រូវបានរកឃើញ។ ករណីឆ្លងមួយ ក្នុងចំណោមករណីដំបូងចំនួនពីរ ត្រូវបានរកឃើញថា មកពីមេរោគកូវីដ-១៩ បំប្លែងខ្លួនដែលមានប្រភពពីអង់គ្លេស។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វៀតណាមមានករណីឆ្លងចំនួន១,៥៥១ករណី និងស្លាប់ចំនួន៣៥នាក់ក្នុងចំណោមប្រជាជនជាង១០០លាននាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ