Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋាន​សវនកម្មផ្ទៃក្នុង​ក្រសួង​មហាផ្ទៃ​មាន ៤ នាយកដ្ឋាន​ចំណុះ មាន​ឧត្តមសេនីយ៍ឯក ងួន ស្រេង ជា​អគ្គនាយក

បានផុស

នៅ

អគ្គនាយកដ្ឋាន​សវនកម្មផ្ទៃក្នុង​ក្រសួង​មហាផ្ទៃ មានតួនាទី​ធ្វើជាសេនាធិការ​ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លើ​ការងារសវនកម្ម​ផ្ទៃក្នុង និង​អភិបាលកិច្ច​ល្អដើម្បីពង្រឹង​ប្រសិទ្ធភាព និង​សុចរិតភាព​ប្រព័ន្ធគ្រប់គ្រង​ផ្ទៃក្នុង ក្នុង​ដំណើរការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការគ្រប់គ្រង​ទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបញ្ជីបុគ្គលិក និង​ការអភិវឌ្ឍ​សមត្ថភាព ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែល​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋាន​សវនកម្មផ្ទៃក្នុង​ក្រសួង​មហាផ្ទៃមាន​ឧត្តមសេនីយ៍ឯក ងួន ស្រេង ជា​អគ្គនាយក និង​មាន ៤ នាយកដ្ឋានចំណុះដែលមានភារកិច្ចដូចខាងក្រោម៖

– ធ្វើផែនការយុទ្ធសាស្រ្តសវនកម្មផ្ទៃក្នុង ផែនការយុទ្ធសាស្ត្រ​សម្រាប់ការអភិវឌ្ឍធនធាន​អភិបាលកិច្ច និង​ផែនការ​ចំណាយ​​ថវិកា​ប្រចាំឆ្នាំ ព្រម​ទាំង​ផែនការ​យុទ្ធសាស្ត្រ​សវនកម្មផ្ទៃក្នុង ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​ធនធាន​អភិបាល​កិច្ច និង​ផែនការ​យុទ្ធសាស្ត្រ​ថវិកា បី​ឆ្នាំ​រំកិល ដោយ​ផ្តើមចេញពីការវាយតម្លៃ​កម្រិត​ហានិភ័យនៅតាមបណ្ដា​សវនដ្ឋាននីមួយៗឱ្យ​មាន​ភាព​សមស្រប ច្បាស់លាស់ គ្រប់គ្រាន់​ដាក់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យនិងសម្រេច

– រៀបចំ​ណែនាំ​អនុវត្ត​គោលការណ៍ ផែនការ​នីតិវិធី និងស្តង់ដារ​សវនកម្មផ្ទៃក្នុង ព្រមទាំង​អនុវត្តកម្ម វិធី​បណ្តុះបណ្តាល​ជំនាញ​ពាក់ព័ន្ធ​ការអភិវឌ្ឍ​មុខងារ​សវនកម្មផ្ទៃក្នុង​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ​សវនកម្ម

– ធ្វើ​សវនកម្មផ្ទៃក្នុង​លើប្រសិទ្ធភាព​នៃប្រព័ន្ធគ្រប់គ្រង​ផ្ទៃក្នុង លើការ​គ្រប់គ្រង​ហានិភ័យ ដោយ​ឯករាជ្យ គ្មាន​ការរារាំង ក្នុងការត្រួត​ពិនិត្យកិច្ចបញ្ជី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ និងការគ្រប់គ្រងបញ្ជីបុគ្គលិក លើភាពសន្សំសំចៃក្នុងការប្រើប្រាស់​ធនធានរដ្ឋ ដោយ​ស្រប​តាម​ស្ដង់ដារ និង​ក្រម​សីលធម៌វិជ្ជាជីវៈនៃសវនកម្មផ្ទៃក្នុង

– ពិនិត្យឡើងវិញលើការអនុវត្តច្បាប់ បទបញ្ជា វិន័យថវិកា និងអភិបាលកិច្ចល្អនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុ ពិសេសការកៀរគរ និងការគ្រប់គ្រងចំណូល-ចំណាយ​ថវិការដ្ឋ ថវិកាហិរញ្ញប្បទាន និង​បំណុល

– ប្រមូល និងត្រួតពិនិត្យលើគ្រប់ប្រព័ន្ធ​ព័ត៌មាននៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ និង​គោលការណ៍​គ្រប់គ្រង​បុគ្គលិក​ដើម្បីធានា​លើកិច្ចប្រតិបត្តិការ​ឱ្យមានភាព​ច្បាស់លាស់ អាចជឿទុកចិត្តបាន ទាន់ពេលវេលា ប្រកបដោយ​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងប្រសិទ្ធផល

– ធ្វើសវនកម្ម តាមផែនការប្រចាំឆ្នាំ និងតាមការចង្អុល​ចុះជាក់ស្តែងរបស់រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ

– ធ្វើសវនកម្មលើ​របាយការណ៍​ចំណូល-ចំណាយថវិការបស់​សមាគម​មិត្តនគរបាលជាតិ​កម្ពុជា និងសមាគម​មន្ត្រី​រាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ

– ធ្វើសវនកម្មលើការ​កេងបន្លំ សវនកម្មតាមពាក្យបណ្ដឹង និង​តាមសំណើ​ សំដៅកំណត់រកចំណុចខ្វះខាត​នៃ​ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង​ដើម្បីធ្វើការកែលម្អ

– ត្រួតពិនិត្យការគ្រប់គ្រង​បញ្ជីបុគ្គលិក និងប្រសិទ្ធភាព​នៃការអនុវត្តប្រព័ន្ធ​លើកទឹកចិត្ត​មន្ត្រីរាជការ ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រីពន្ធនាគារ តាមការ​កំណត់របស់រាជរដ្ឋាភិបាលសំដៅ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការដឹកនាំរបស់ស្ថាប័ន

– ពិនិត្យ​ឡើងវិញ​លើ​កម្មវិធី​នៃ​កិច្ច​ប្រតិបត្តិការ​គម្រោង​ចំណាយ​មូលធន ចំណាយ​វិនិយោគ​ក្នុង​ដំណើរការ​ស្ដារនិង​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត​នានា ដើម្បីសម្រេច​បានតាម​គោលបំណងផែនការ​ដែល​បានដាក់ចុះ និង​សំដៅលើក​កម្ពស់​គុណភាព​សមិទ្ធផលធានា​ឱ្យដំណើរការអភិវឌ្ឍ​នៅមូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព

– ធ្វើសវនកម្មលើការគ្រប់គ្រងហិរញ្ញវត្ថុ ដែលអនុវត្តតាមប្រព័ន្ធព័ត៌មានវិទ្យា និង​លើវិធីសាស្ត្រ​កត់ត្រា​ព័ត៌មាន ចងក្រង​ទិន្នន័យ កិច្ចបញ្ជីការ​គណនេយ្យ​ក្នុងប្រព័ន្ធ​កុំព្យូទ័រ​សំដៅ​ធ្វើឱ្យការ​គ្រប់គ្រង​មាន​ប្រសិទ្ធភាព

– សហការជាមួយអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន​សវនកម្មផ្ទៃក្នុង​នៃក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អាជ្ញាធរ​សវនកម្មជាតិ និង​ស្ថាប័ន​ត្រួតពិនិត្យ​ពាក់ព័ន្ធ​ដទៃ​ទៀត​តាមការ​ចាំបាច់​ដើម្បី​សម្របសម្រួល ការងារ​ពង្រឹង​សមត្ថភាពជំនាញ សង្គតិភាព​ការងារ និងប្រសិទ្ធភាព នៃ​ការបំពេញ​មុខងារសវនកម្មផ្ទៃក្នុង

– ធ្វើកិច្ចសហការទំនាក់ទំនងអន្តរជាតិ ដោយ​អនុវត្ត​តាមផែនការ​សហប្រតិបត្តិការ កិច្ចព្រមព្រៀង របស់​ក្រសួងមហាផ្ទៃ​ពាក់ព័ន្ធ​ការងារសវនកម្មផ្ទៃក្នុង

– ធ្វើរបាយការណ៍​លទ្ធផលការងារ​សវនកម្មផ្ទៃក្នុង ដោយ​មានសេចក្តីសន្និដ្ឋាន វាយតម្លៃ​ចំណុចខ្លាំង ចំណុច​ខ្វះខាត ក្នុងការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង​ការគ្រប់គ្រង​បញ្ជី​បុគ្គលិក​នៅតាមគោលដៅសវនដ្ឋាននីមួយៗជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​ផ្ញើច្បាប់ថត​ចម្លង​ទៅ​អាជ្ញាធរ​សវនកម្មជាតិ

– គ្រប់គ្រងមន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រីនគរបាលជាតិ​ក្រោមឱវាទ ធ្វើការវាយតម្លៃ និងលើកសំណើ តែងតាំង​មុខតំណែង ផ្ទេរភារកិច្ច ដំឡើងថ្នាក់ ដំឡើងឋានន្តរស័ក្តិ លើកសរសើរ ឬដាក់វិន័យ​តាមបែបបទ និងនីតិវិធី ដើម្បីដាក់​ជូនរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ពិនិត្យនិងសម្រេច

– សិក្សា ស្រាវជ្រាវ និងបណ្តុះបណ្តាល​ដល់មន្ត្រីសាធារណៈ​ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពាក់ព័ន្ធ​អភិបាល​កិច្ចល្អ គណនេយ្យភាព​សង្គម សុចរិតភាព​នៃរដ្ឋបាល​សាធារណៈ

– ផ្សព្វផ្សាយ​ដល់​សង្គមស៊ីវិល កសាងភាព​ជាដៃគូ ដើម្បីសង្គម​ស៊ីវិល​បាន​ចូលរួមក្នុង​កិច្ចការ​អភិបាលកិច្ច​ល្អ គណនេយ្យភាព​សង្គម និងសុចរិតភាព នៃរដ្ឋបាលសាធារណៈ

– ធ្វើការបណ្តុះបណ្តាលគ្រូបង្គោលពាក់ព័ន្ធនឹងការពង្រឹងចំណេះដឹង និង​សមត្ថភាព​លើការងារ​អភិបាល​កិច្ច​ល្អ

– ធ្វើ​របាយការណ៍​បូកសរុប​លទ្ធផល និង​ទិសដៅ​ការងារ​របស់​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង តាម​ការ​កំណត់​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ

– ទទួល​អនុវត្ត​ភារកិច្ច និង​សិទ្ធិផ្សេងៗ​ទៀត​ដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រគល់ឱ្យ

អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ដឹកនាំ​ដោយ​អគ្គនាយក​មួយ​រូប និង​មាន​អគ្គនាយករង​ជា​ជំនួយការតាម​ការ​កំណត់។

លោក ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ 

អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង មាន​រចនាសម្ព័ន្ធ​ដូច​ខាងក្រោម៖

១- នាយកដ្ឋាន​រដ្ឋបាល​សរុប

២- នាយកដ្ឋានសវនកម្មទី១

៣- នាយកដ្ឋានសវនកម្មទី២

៤- នាយកដ្ឋាន​សុចរិតភាព និង​អភិបាលកិច្ច។

ការ​រៀបចំ​តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និង​របៀប​របប​ធ្វើ​ការងារ​របស់​ការិយាល័យ​ចំណុះ​ឱ្យ​នាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា១២ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម