Connect with us

ព័ត៌មានជាតិ

បណ្ឌិត ឈត ប៊ុនថង៖ “កិត្តិទេសាភិបាលបណ្ឌិត” ពិតជាស័ក្តិសមនឹង ឯកឧត្តម ហ៊ុន ម៉ាណែត

បានផុស

នៅ

អ្នកតាមដានសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង មើលឃើញថា គោរមងារកិត្តិយស ជា “កិត្តិទេសាភិបាលបណ្ឌិត” ពិតជាស័ក្តិសមនឹង ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងតំណែងជានាយករដ្ឋមន្ត្រីថ្មី របស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៃកម្ពុជា ចុះនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានត្រាស់បង្គាប់ផ្តល់គោរមងារ កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម ហ៊ុន ម៉ាណែត ជា “កិត្តិទេសាភិបាលបណ្ឌិត” តែមួយរូបគត់។ ការផ្ដល់គោរមងារកិត្តិយសនេះ គឺធ្វើឡើងបន្ទាប់ពី ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានចាត់តាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧។  

ការផ្ដល់គោរមងារនេះសោតទៀត ត្រូវបាន លោកបណ្ឌិត ឈត ប៊ុនថង លើកឡើងដូច្នេះថា “ក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសមួយ ហើយខណៈពេលកន្លងមកនេះ នាយករដ្ឋមន្ត្រីចាស់ គឺ សម្ដេចតេជោ ហ៊ុន សែន ក៏មានគោរមងារ ព្រមជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់មួយចំនួន ក៏មានគោរមងារដែរ។ ដូច្នេះ នាយករដ្ឋមន្ត្រីថ្មី ឯកឧត្តម ហ៊ុន ម៉ាណែត ក៏គួរមានគោរមងារណាមួយ ដើម្បីឱ្យស័ក្តិសមនឹងតំណែងជានាយករដ្ឋមន្ត្រីនេះ”។

ជាទស្សនៈរបស់ លោកបណ្ឌិត ឈត ប៊ុនថង ការផ្ដល់គោរមងារដ៏ខ្ពង់ខ្ពស់ “កិត្តិទេសាភិបាលបណ្ឌិត” គឺពិតជាស័ក្តិសមណាស់សម្រាប់ ឯកឧត្តម ហ៊ុន ម៉ាណែត។ លោកបណ្ឌិត មានប្រសាសន៍ថា នេះជាឆន្ទៈរបស់ប្រទេសជាតិទាំងមូល ដែលចង់ឱ្យអ្នកដឹកនាំប្រទេស មានចំណេះដឹងខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិត ហើយក៏ជាអ្នកដឹកនាំដែលនាំជាតិឆ្ពោះទៅរកការអភិវឌ្ឍ រីកចម្រើនរុងរឿង បើទោះបីជាតួអង្គ ឯកឧត្តម ហ៊ុន ម៉ាណែត មានគុណសម្បត្តិ និងសមត្ថកិច្ចស្ថិតក្នុងកម្រិតណាមួយក៏ដោយ តែជារឿងជាក់ស្ដែងនៅពេលខាងមុខ។

បណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍បន្តថា គោរមងារ “កិត្តិទេសាភិបាលបណ្ឌិត” គឺកើតចេញពីបន្សំ នៃពាក្យ៖ “កិត្តិ” មានន័យថា សេចក្តីសរសើរ, សេចក្តីថ្កុំថ្កើង, រុងរឿង, ល្បីល្បាញ និងពាក្យ “ទេសាភិបាល” មានន័យថា អ្នកគ្រប់គ្រងរក្សាប្រទេស ខណៈពាក្យ “បណ្ឌិត” មានន័យថា អ្នកមានចំណេះជ្រៅជ្រះ, អ្នកឈ្លាសវៃ, អ្នកប្រាជ្ញ។ សរុបជារួម គោរមងារ “កិត្តិទេសាភិបាលបណ្ឌិត” មានអត្ថន័យថា បណ្ឌិតដែលជាអ្នកដឹកនាំប្រទេសប្រកបដោយភាពរុងរឿង៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម