ព័ត៌មានជាតិ
ពាណិជ្ជករ និងអ្នកនាំចូលកម្ពុជា អាចបង្កើតឱកាសក្នុងពិព័រណ៍គ្រឿងសង្ហារិម នៅឥណ្ឌា
ក្រុមប្រឹក្សាជំរុញការនាំចេញផលិតផលសិប្បកម្មឥណ្ឌា នឹងរៀបចំពិព័រណ៍សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ឥណ្ឌាលើកទី៥៦ និងពិព័រណ៍ដេលី ឆ្នាំ២០២៣ “The 56th Indian Handicrafts & Gifts Fair (IHGF) Delhi Fair (Autumn) 2023″ RUSHUU ពីថ្ងៃទី១២ ដល់ទី ១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ហ្គីតធ័រណយដាឥណ្ឌា តំបន់ដេលី ប្រទេសឥណ្ឌា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ពិព័រណ៍នេះ នឹងបង្ហាញពីជម្រើសដ៏សម្បូរបែប និងសហសម័យ នៃផលិតផលគ្រឿងសង្ហារិមជាង ២ពាន់មុខ និង ៣០០ម៉ូដ ដែលកំពុងពេញនិយមទៅលើ ១៤ប្រភេទផលិតផលផ្សេងៗគ្នា សម្រាប់ប្រើប្រាស់តុបតែងផ្ទះ ការិយាល័យ សណ្ឋាគារ ភោជនីយដ្ឋាន និងសាលារៀន និងមានគ្រឿងបរិក្ខាសង្ហារិមផ្សេងៗទៀតដែលផលិតចេញពីប្លាស្ទិក កាកអំពៅ និងឫស្សី សម្រាប់អ្នកនាំចូល អ្នកលក់ដុំ អ្នកលក់រាយ និងអ្នកជំនាញរចនាដែលមកពីបណ្តាប្រទេសដទៃ។
យោងតាមការបោះពុម្ពផ្សាយលើកចុងក្រោយ នៃពិព័រណ៍ IHGFDelhi ដែលបានប្រព្រឹត្តទៅក្នុងខែមីនា ឆ្នាំ២០២៣ ព្រឹត្តិការណ៍នេះមានអ្នកទស្សនាជាង ៧០០០នាក់ មកពីបណ្តាប្រទេសជាង ១០០ និងមានអាជីវកម្មសរុបជាទឹកប្រាក់ជាង ៤២៥ លានដុល្លារអាមេរិក។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលព្រឹត្តិការណ៍ខាងលើ បានជូនដំណឹងដល់ពាណិជ្ជករ និងអ្នកនាំចូល ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមជាអ្នកទស្សនាពិព័រណ៍ ឬអ្នកទិញទំនិញពីប្រទេសឥណ្ឌា អាចទាក់ទងទៅ www.ihgfdelhifair.in/register ឬទាក់ទងដោយផ្ទាល់ទៅស្ថានទូតឥណ្ឌ ប្រចាំនៅរាជធានីភ្នំពេញ តាមអាសយដ្ឋាន ផ្ទះលេខ៥០-៥២ ផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬទូរស័ព្ទលេខ ០២៣ ២១០ ៩១២/ ០២៣ ២១០ ៩១៣ អ៊ីម៉ែល៖ [email protected]/ admn.phnompenh@mea.gov.in ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ