ព័ត៌មានជាតិ
៤ អាណត្តិនេះ តើព្រឹទ្ធសភាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំយ៉ាងណាខ្លះ?
ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ២ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សនយោបាយធំៗចំនួនពីរ ដែលទទួលបានអាសនៈនៅរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ីនប៉ិច នៅថ្ងៃទី ១២-១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ បានឯកភាពធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដើម្បីបង្កើតឱ្យមានព្រឹទ្ធសភាឡើងវិញ។
ការបង្កើតព្រឹទ្ធសភាគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា ក្នុងការកសាងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ។

នាថ្ងៃទី ៨ ខែមីនា ឆ្នាំ១៩៩៩ ព្រឹទ្ធសភាត្រូវបានបង្កើតឡើងនិងបានបើកសម័យប្រជុំលើកទី ១ នីតិកាលទី១ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ១៩៩៩។
ក្នុង ៤ អាណត្តិមកនេះ ព្រឹទ្ធសភាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំប្រធាននិងអនុប្រធានមួយចំនួន។
១. ព្រឹទ្ធសភានីតិកាលទី១ (១៩៩៩-២០០៦)
ព្រឹទ្ធសភានីតិកាលទី១ កើតឡើងដោយការតែងតាំងសម្រាប់រយៈពេល៥ឆ្នាំ មានសមាជិកចំនួន ៦១ រូប ក្នុងនោះសមាជិកព្រឹទ្ធសភាចំនួន ០២ រូប ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ។ រីឯប្រធាននិងអនុប្រធានទាំងពីររបស់ព្រឹទ្ធសភា ត្រូវបានតែងតាំងដោយព្រះមហាក្សត្រ តាមសំណើរបស់ប្រធានរដ្ឋសភា។

សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា
សមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភានីតិកាលទី១ មាន៖
-សម្តេច ជា ស៊ីម ជាប្រធាន (CPP)
-ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ជាអនុប្រធានទី១ (FUN)
-ឯកឧត្តម ញឹក ប៊ុនឆៃ ជាអនុប្រធានទី២ (FUN)
២. ព្រឹទ្ធសភានីតិកាលទី២ (២០០៦-២០១២)
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាល ទី២ បានប្រព្រឹត្តទៅ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៦ ។
ព្រឹទ្ធសភានីតិកាលទី២ មានសមាជិកចំនួន ៦១ រូប ក្នុងនោះ ៥៧ រូប ត្រូវបានបោះឆ្នោតជាអសកល ០២ រូបត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង ០២ រូបទៀតត្រូវបានជ្រើសតាំងដោយរដ្ឋសភា។
សមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភានីតិកាលទី២ មាន៖
-សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធាន (CPP)
-សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរ័ក្ស ជាអនុប្រធានទី១ (FUN)
-ឯកឧត្តម ទេព ងន ជាអនុប្រធានទី២ (CPP)
៣. ព្រឹទ្ធសភានីតិកាលទី៣ (២០១២-២០១៨)
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៣ បានប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២។ ក្នុងចំណោមសមាជិកព្រឹទ្ធសភានីតិកាលទី ៣ សរុបទាំង ៦១ រូប មានសមាជិកាចំនួន ១០ រូប។
សមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភាមាន៖
-សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ជាប្រធាន (CPP)
-ឯកឧត្តម សាយ ឈុំ ជាអនុប្រធានទី១ (CPP)
-ឯកឧត្តម ទេព ងន ជាអនុប្រធានទី២ (CPP)។

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភាបានទទួលមរណភាព។ ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា និងឯកឧត្តម នៃ ប៉េណា ជាអនុប្រធានទី១ ព្រឹទ្ធសភានីតិកាលទី៣ ។
៤. ព្រឹទ្ធសភានីតិកាលទី៤ (២០១៨-២០២៤)
សម្រាប់នីតិកាលទី៤ សមាជិកព្រឹទ្ធសភាសរុបមានចំនួន ៦២ រូប បង្កើន ០១ អាសនៈ នៅមណ្ឌលភូមិភាគទី ៧ ស្របគ្នារដ្ឋសភាបង្កើន ០២ អាសនៈនៅមណ្ឌលខេត្តព្រះសីហនុ (រដ្ឋសភានីតិកាលទី ៦ មានសមាជិកសរុបចំនួន ១២៥ រូប) ។
សមាសភាពថ្នាក់ដឹកនាំព្រឹទ្ធសភាមាន៖
-សម្តេចវិបុល សេនាភក្តី សាយ ឈុំ ជាប្រធាន
-ឯកឧត្តម នៃ ប៉េណា ជា អនុប្រធានទី១
-ឯកឧត្តម ទេព ងន ជាអនុប្រធានទី២ ។
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា បានទទួលមរណភាព។ ក្នុងសម័យ ប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ស៊ឹម កា ត្រូវបានព្រឹទ្ធសភាធ្វើការបោះឆ្នោតជ្រើសរើសជាអនុប្រធានទី ១ ព្រឹទ្ធសភា៕

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច