Connect with us

ព័ត៌មានជាតិ

សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា បំភ្លឺជុំវិញការចោទប្រកាន់​លើមន្ត្រីឥណទានខេត្តរតនៈគិរី

បានផុស

នៅ

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានការយកចិត្តទុកដាក់ទៅលើ​ការចោទប្រកាន់ទាក់ទងទៅនឹងការធ្វើអត្តឃាត និងការប៉ុនប៉ងធ្វើអត្តឃាត ដោយសារការបង្ខំលើការ​ប្រមូលបំណុល​ពីមន្ត្រីឥណទាននៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅក្នុងខេត្ត រតនៈគិរី។ នេះបើយោងតាមខ្លឹមសារ​ក្នុងសេចក្តីថ្លែង​ការណ៍​របស់សមាគមទាំងពីរ នៅថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាបនទាំងពីរ បានគូសបញ្ជាក់ថា សមាគមបាននិងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំលើរបៀបវារៈនៃការផ្ដល់កម្ចីប្រកប​ដោយការទទួលខុសត្រូវ និងការដាក់ចេញនូវគោលការណ៍ការពារអ្នកប្រើប្រាស់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញ​វត្ថុនៅកម្ពុជា។

ទាក់ទងនឹងករណីចោទប្រកាន់នេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានស្នើឱ្យគ្រឹះ​ស្ថាន​នីមួយៗ ដែលមានឈ្មោះនៅក្នុងរបាយការណ៍នោះ ធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់ ទៅលើករណីចោទ​ប្រកាន់​ទាំងអស់នោះ។ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និង ភាពមិនលម្អៀងលើលទ្ធផលនៃការរកឃើញចំពោះបញ្ហានេះ សមាគមយល់ឃើញថា ចាំបាច់នឹងមានការស៊ើបអង្កេតឯករាជ្យមួយ ផ្សេងទៀត ប្រសិនបើពិតជាមានការ​ប្រព្រឹត្តិខុស​ពីសំណាក់គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកមែននោះ សមាគមទាំងពីរ នឹងគាំទ្រ​យ៉ាងខ្លាំងក្លាចំពោះ​ចំណាត់ការវិន័យ​លើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឬ បុគ្គលពាក់ព័ន្ធ វិធានការដ៏ម៉ឺងម៉ាត់នេះគឺជាការចាំបាច់ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងទំនុកចិត្តសាធារណជន មកលើប្រព័ន្ធធនាគារ។

ពាក់ព័ន្ធនឹងបញ្ហានេះ ដោយមានការគាំទ្រពី ធនាគារជាតិនៃកម្ពុជា សមាគមទាំងពីរ អះអាងថា នឹងបន្តចូលរួមយ៉ាង​សកម្មក្នុងការលើកកម្ពស់ ទាំងរបៀបវារៈចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលទ្ធភាពទទួលបានហិរញ្ញវត្ថុ រួមជាមួយ​នឹងការធានាថា សមាជិកទាំងអស់របស់សមាគមប្រកាន់ខ្ជាប់​នូវគោលការណ៍នៃការផ្ដល់​កម្ចីប្រកបដោយការ​ទទួលខុសត្រូវ និងការអនុវត្តឱ្យបានហ្មត់ចត់នូវក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

លើសពីនេះទៀត សមាគមបញ្ជាក់ថា នឹងបន្តពិនិត្យមើលលើគោលនយោបាយ​នៃការវាយតម្លៃឥណទានរបស់​គ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ និងគោលនយោបាយប្រមូលបំណុលរួមបញ្ចូលទាំងការកែលម្អចាំបាច់ ដើម្បីធានាបាន​នូវដំណោះស្រាយត្រឹមត្រូវ និងសមស្របដែលអាចទទួលយកបាន ទាំងចំពោះផលប្រយោជន៍​របស់អតិថិជន និងផលប្រយោជន៍របស់ធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

កំណាត់ចុងក្រោយផ្លូវជាតិលេខ ៥ សិរីសោភ័ណ-ប៉ោយប៉ែត ប្រវែង​​ ៣៥ គីឡូម៉ែត្រ សម្រច​បាន​ប្រមាណ ២៩%

ព័ត៌មានជាតិ២ នាទីutes មុន

អនុប្រធានសភាហុងគ្រី៖ ហុងគ្រីផ្ដល់អាហារូបករណ៍ប្រមាណ៣០កន្លែង តែនិស្សិតកម្ពុជាមិនសូវដាក់ពាក្យយក

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

ព័ត៌មានជាតិ២២ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

Sokha Hotels

ព័ត៌មានពេញនិយម