Connect with us

ព័ត៌មានជាតិ

បណ្ឌិត ហ៊ុន ម៉ាណែត ធ្លាប់ជួបរឿងរ៉ាវដ៏រន្ធត់ ២ដង ក្នុងជីវិត

បានផុស

នៅ

មុនក្លាយជា នាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិទី៧ ឯកឧត្ដម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត ធ្លាប់ជួបរឿងរ៉ាវដ៏រន្ធត់បំផុត ២ដងក្នុងជីវិត គឺនៅពេលដែល សម្ដេចតេជោ ផ្ដែផ្ដាំគ្រួសារលាចេញទៅចចាររកសន្តិភាព និងពេលកំពុងសិក្សានៅក្រៅប្រទេស។ នេះបើយោងតាមខ្លឹមសារនៃសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” របស់ លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ ចេញផ្សាយពាក់កណ្ដាល ខែវិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” កម្រាស់ ៣៩០ទំព័រ ដែល លោក ពៅ សុខ អតីតអ្នកសារព័ត៌មាន បានរៀប​រៀងឡើង ដោយលោកបានបង្ហាញឱ្យដឹងរឿងរ៉ាវដ៏រន្ធត់ដែល ឯកឧត្ដម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត បាន​ជួបជាលើកទី១ ក្នុងឆាកជីវិត ស្ថិតនៅក្នុងបឋមវ័យ អាយុ ១២ឆ្នាំ។ រឿងរ៉ាវដ៏រន្ធត់នោះ គឺនៅយប់មួយមុនពេល សម្ដេចតេជោ ហ៊ុន​ សែន ចេញទៅចរចារកសន្តិភាព​ ខណៈ កុមារា ហ៊ុន ម៉ាណែត មិនទាន់គេងលក់ កុមារា ម៉ាណែត បានស្ដាប់ឮឪពុក (សម្ដេចតេជោ ហ៊ុន សែន) និយាយផ្ដែផ្ដាំទៅម្ដាយធំឱ្យជួយមើលថែកូនៗរបស់សម្ដេចតេជោ ប្រសិន​បើសម្ដេចមានបញ្ហាអ្វីធ្ងន់ធ្ងរកើតឡើង។

បណ្ដាំដែលសម្ដេចតេជោ ផ្ដាំទៅម្ដាយធំ​នេះហើយ គឺបានធ្វើឱ្យ កុមារា ហ៊ុន ម៉ាណែត ក្ដុកក្ដួលរំជួលចិត្ត រន្ធត់តក់ស្លុតក្នុងជីវិត។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានរ៉ាយរ៉ាប់ថា ពេលឮបណ្ដាំភ្លាមលោក ផ្ដើមគេងលែងលក់ ចាប់ផ្ដើមចេះគិតពិចារណាថានឹងត្រូវធ្វើបែបណា? បើខ្លួននៅក្មេង ហើយត្រូវរ៉ាប់រងចំពោះប្អូនៗ ចំពោះគ្រួសារទាំងមូល ប្រសិនបើសម្ដេចមានបញ្ហាដូចបណ្ដាំ។​

យ៉ាងណា បណ្ដាំដែលធ្វើឱ្យនាយករដ្ឋមន្ត្រីកម្ពុជាថ្មី រន្ធត់ក្នុងចិត្ត កាលវ័យ ១២ឆ្នាំនោះ មិនបានកើតឡើងទេ អ្វីៗដែលសម្ដេចតេជោ ចរចាជាមួយខ្មែរក្រហម គឺបានជោគជ័យ យ៉ាងរលូននាំមកនូវសន្ដិភាពជូនកម្ពុជាដល់បច្ចុប្បន្ន។

ចំពោះរឿងរ៉ាវទី២ ដែលនាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិទី៧ បានស្ដាប់ដឹងឮ ហើយតក់ស្លុត រន្ធត់ក្នុងជីវិតនោះគឺ ក្នុងពេលសិក្សានៅសហរដ្ឋអាមេរិក។ រឿងរ៉ាវនោះគឺ ពេលសិក្សានៅសាលបណ្ឌិតសភាយោធាអាមេរិក អំឡុងឆ្នាំ១៩៩៦ និស្សិត ហ៊ុន ម៉ាណែត ត្រូវគេប៉ុនប៉ងចាប់ពង្រត់ និងធ្វើឃាត ប៉ុន្តែមិនបានសម្រេចឡើយ ដោយសារសម្ដេចតេជោ ទទួលបានព័ត៌មានពីក្រុមចារកម្ម (អ្នកដែលចាំឃ្លាំមើល) ហើយសម្ដេចតេជោបានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចអាមេរិកជួយអន្តរាគមន៍ ទើបនិស្សិត ហ៊ុន ម៉ាណែត រួចផុតគ្រោះថ្នាក់នាពេលនោះ។

ដើមឡើយ និស្សិត ហ៊ុន ម៉ាណែត​ មិនដឹងរឿងអ្វីឡើយ ក៏ប៉ុន្តែពេលបានដឹងតាមរយៈការប្រាប់ពីក្រុមមនុស្សជំនិតរបស់សម្ដេចតេជោ ដែលបានប្រាប់ថា “មានគេប៉ុនប៉ងចាប់ពង្រត់ និងធ្វើឃាត” និស្សិតសាលាបណ្ឌិតសភាយោធាអាមេរិក ហ៊ុន ម៉ាណែត នាពេលនោះ មានការតក់ស្លុតរន្ធត់បំផុតក្នុងជីវិត។

គេបានដាក់ការសង្ស័យលើ ក្រុមឧត្ដមសេនីយ៍ជាមនុស្សដ៏មានឥទ្ធិពលនៅក្នុងជួរ គណបក្សហ៊្វុនស៊ិនប៉ិច ជាអ្នកប៉ុនប៉ងធ្វើរឿងនោះ ព្រោះកាលណោះ គណបក្សហ៊្វុនស៊ិនប៉ិច ជាគួរប្រជែងជាមួយ គណបក្សប្រជាជនកម្ពុជា។ ការណ៍ដែលគេដាក់ការសង្ស័យលើក្រុមឧត្ដមសេនីយ៍ នៅក្នុង គណបក្សហ៊្វុនស៊ិនប៉ិច ​គឺព្រោះតែពេលនោះមន្ត្រីបក្សនេះ សម្ដែងការមិនពេញចិត្ត មិនសប្បាយចិត្តពេលដែលអំណាចទាំងស្រុងមិនធ្លាក់ក្នុងដៃខ្លួន ព្រោះពេលនោះ កម្ពុជាត្រូវបាន​បែងចែកអំណាចទៅ គណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សប្រជាជនកម្ពុជា។

គួររំលឹកឡើងវិញថា​ ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានចាប់កំណើត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ ដែលគិតមកទល់ពេលបច្ចុប្បន្ន នាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិទី៧ មានវ័យជិត ៤៦ឆ្នាំ៕

អត្ថបទ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មិន​ដល់​មួយខែ​ផង ភ្នំភ្លើង Ibu នៅ​ឥណ្ឌូណេស៊ី ផ្ទុះ​ជាង ១ ០០០​ដង​ហើយ

កីឡា៥ ម៉ោង មុន

អ្នក​ឧកញ៉ា សំអាង​​ វឌ្ឍនៈ ឧបត្ថម្ភ​១០០​លាន​រៀល ធ្វើឲ្យ​លោក ធន់ សុភា រំភើប​និយាយមិន​ចង់​ចេញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រឿងសំខាន់ៗ ក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ ជាប្រធានាធិបតីអាមេរិក ទី៤៧

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

Sokha Hotels

ព័ត៌មានពេញនិយម