Connect with us

ព័ត៌មានជាតិ

សេវាកម្មកាណូតដឹកភ្ញៀវទេសចរ នៅខេត្តសៀមរាប ទទួលបានភ្ញៀវអន្តរជាតិច្រើនជាងភ្ញៀវជាតិ

បានផុស

នៅ

ម្ចាស់សេវាកម្មកាណូតដឹកភ្ញៀវទេសចរ នៅខេត្តសៀមរាប បានអះអាងថា សេវាកម្មកាណូតរបស់ខ្លួន ទទួលបានភ្ញៀវអន្តរជាតិច្រើនជាងភ្ញៀវជាតិ ដែលទៅទស្សនាទេសភាពតំបន់ទន្លេសាប និងផ្ទះបណ្ដែតទឹករបស់ប្រជាពលរដ្ឋខ្មែររស់នៅទីនោះ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទៀង សូលី ម្ចាស់កាណូតដឹកភ្ញៀវទេសចរចុងឃ្នៀស បានប្រាប់មកសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣នេះថា សេវាកម្មដឹកភ្ញៀវតាមកាណូតរបស់លោកបច្ចុប្បន្ន គឺទទួលបានភ្ញៀវទេសចរអន្តរជាតិមានចំនួនច្រើនជាងភ្ញៀវជាតិ។ លោកបន្ថែមថា សេវាកម្មរបស់លោក មានលក់សំបុត្រជាកញ្ចប់ ដោយចាប់ពីកញ្ចប់ ៥នាក់ឡើងទៅ ត្រូវបង់ប្រាក់ចាប់ពី ២៥ដុល្លារ ដល់ ៩០ដុល្លារ អាស្រ័យទៅតាមចំនួនម​នុស្សតិច ឬច្រើន។ ក្រៅពីនេះ ភ្ញៀវទេសចរ ក៏អាចអាចទិញសំបុត្រដើម្បីជិះកាណូតទេសចរលក្ខណៈគ្រួសារបានដែរ តែត្រូវបង់ប្រាក់ជាកញ្ចប់ដូចភ្លៀវទេសចរបរទេសទូទៅដែរ។

លោក ទៀង សូលី បានសំណូមពរដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជួយគិតគូរដល់ថ្លៃសំបុត្រសម្រាប់ភ្ញៀវទេសចរជាតិ ឲ្យមកនៅត្រឹមតម្លៃសមរម្យមួយ ដែលខុសពីតម្លៃសំបុត្ររបស់ភ្ញៀវបរទេស។ លោកមើលឃើញថា ភ្ញៀវទេសចរជាតិក្នុងស្រុក ពួកគាត់មិនសូវសម្បូរប្រាក់ក្នុងការចាយវាយ ដូចទៅនឹងភ្ញៀវបរទេសនោះឡើយ។ លោកបន្តថា កត្តាទាំងនេះហើយទើបធ្វើឲ្យសេវាកម្មរបស់លោក ​បាត់បង់ភ្ញៀវជាតិច្រើន ក្នុងមួយរយៈកន្លងមកនេះ។  

ចំណែកលោក កែវ សុផុន ម្ចាស់កាណូតដឹកភ្ញៀវទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង ក៏បានប្រាប់កម្ពុជាថ្មីថា សេវាកម្មរបស់លោកមួយរយៈពេលនេះ សម្បូរទៅដោយភ្ញៀវអន្តរជាតិដែរ ដោយមួយថ្ងៃទទួលបានភ្ញៀវចំនួន ១០ក្រុម។ ចំណែកតម្លៃសំបុត្រគឺ ១ក្រុម ត្រូវចំណាយ ១០ ម៉ឺនរៀល ស្មើនឹង ២៥ដុល្លារ អាស្រ័យទៅនឹងចំនួនភ្ញៀវតិច ឬច្រើន នៃក្រុមភ្ញៀវទេសចរទាំងនោះ។

លោកបន្តទៀតថា ចំពោះភ្ញៀវទេសចរជាតិ ជាទូទៅមកជិះកាណូតទេសចរ នៅថ្ងៃបុណ្យផ្សេងៗ ដូចជា៖ បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ គឺថាមានចំនួនច្រើនជាងថ្ងៃធម្មតា សម្រាប់តំបន់សមាគមកំពង់ឃ្លាំងទាំងមូល។ លោក កែវ សុផុន ក៏បានសំណូមពរដល់ភ្ញៀវជាតិ អញ្ជើញមកជិះកាណូត​ទេសចរកម្សាន្តឲ្យបានគ្រប់ៗគ្នា ដើម្បីលើកស្ទួយសហគមន៍ និងទេសចរណ៍ក្នុងស្រុក៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៩ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២១ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២១ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម