ព័ត៌មានជាតិ
បណ្ឌិត ឈត ប៊ុនថង ៖ ករណីឧកញ៉ា ហ៊ី គឹមហុង ទោះតិច ឬច្រើន នឹងជះឥទ្ធិពលដល់កេរ្តិ៍ឈ្មោះឧកញ៉ាផ្សេងទៀត
អ្នកតាមដានស្ថានការណ៍សង្គម លើកឡើងថា ទោះតិច ឬច្រើន ការចាប់ខ្លួន និងបញ្ជូនខ្លួនឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ក្រុមហ៊ុនពិភពដីមាសទៅតុលាការ ពាក់ព័ន្ធនឹងករណីឆបោក នឹងជះឥទ្ធិពលដល់កេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរ សម្រាប់បុគ្គលផ្ទាល់ខ្លួនផង និងដល់អ្នកមានគោរមងារឧកញ៉ា ផ្សេងទៀតដែរ។

លោកបណ្ឌិត ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៩ ខែសីហានេះថា ការចាប់ខ្លួន និងបញ្ជូនខ្លួនឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ក្រុមហ៊ុនពិភពដីមាស និងបក្ខពួកមួចំនួនទៀតទៅតុលាការ ពាក់ព័ន្ធនឹងករណីឆបោកនោះ ទោះតិច ឬច្រើន នឹងជះឥទ្ធិពលដល់កេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរ សម្រាប់បុគ្គលផ្ទាល់ខ្លួនផង និងដល់អ្នកមានគោរមងារឧកញ៉ា ផ្សេងទៀតដែរ។

លោកបណ្ឌិត ឈត ប៊ុនថង កត់សម្គាល់ឃើញថា នាពេលបច្ចុប្បន្ននេះ បុគ្គលដែលទទួលបានគោរមងារឧកញ៉ាមានចំនួនច្រើនដែរ និងក៏មានសមាគមឧកញ៉ាផងដែរ។ លោកបន្ថែមថា «អញ្ចឹងហើយ កាលណាបុគ្គលម្នាក់ ពីរនាក់ហ្នឹង ទោះបីថា មិនអាចថា បុគ្គលមួយចំនួនធ្វើអាក្រក់ទៅវានាំឲ្យខូចឧកញ៉ាទាំងមូលក៏ពិតមែន ក៏ប៉ុន្តែតិច ឬច្រើនប្រជាពលរដ្ឋ គាត់តែងតែគិតថា មានអ្នកឧកញ៉ា មានឧកញ៉ា មានលោកឧកញ៉ា ធ្វើអីមិនល្អទៅ ចង់មិនចង់ឧកញ៉ាដទៃទៀត ទោះបីគាត់មិនបានធ្វើអាក្រក់ក៏ដោយវាជះឥទ្ធិពលមិនល្អពីបុគ្គលមួយចំនួនតូចហ្នឹង»។
ជាទស្សនៈផ្ទាល់ខ្លួន លោកបណ្ឌិត ឈត ប៊ុនថង មើលឃើញថា ការចាប់ខ្លួន និងបញ្ជូនខ្លួនឧកញ៉ា ហ៊ី គឹមហុង និងបក្ខពួកមួចំនួនទៀតទៅតុលាការនោះ គឺសមត្ថកិច្ចអនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួនប៉ុណ្ណោះ ហើយលោកបណ្ឌិតសង្ឃឹម ថា តុលាការនឹងចាត់វិធានការឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បកុំឲ្យទៅដល់កេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ក្រុមឧកញ៉ាដទៃទៀត។
បន្ថែមពីលើនេះទៀត លោកបណ្ឌិត ឈត ប៊ុនថង ក៏សង្ឃឹមដែរថា សមាគមឧកញ៉ា នឹងចេញសេចក្ដីបំភ្លឺ ឬក៏បញ្ជាក់ណាមួយ ដើម្បីបង្ហាញអំពីការទទួលខុសត្រូវ និងការពារកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្ដីថ្លៃថ្នូរថា ឧកញ៉ាទាំងអស់ មិនមែនសុទ្ធតែដូចឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ក្រុមហ៊ុនពិភពដីមាស នោះទេ។
សូមជម្រាបថា នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់បញ្ជូនឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមហ៊ុនពិភពដីមាស និងបក្ខពួកសរុប ១៤នាក់ បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ ដោយរងការចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស និង ២បទល្មើសផ្សេងទៀត៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម