ព័ត៌មានជាតិ
តើបេក្ខជនជាប់ឆ្នោត ៥រូប នៃគណបក្សហ្វ៊ុនស៊ិនប៉ិច ជានរណា?
លទ្ធផលផ្លូវការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ គណបក្សហ្វ៊ុនស៊ិនប៉ិច បានទទួលកៅអីនៅក្នុងរដ្ឋសភាចំនួន ៥អាសនៈ។ តើបេក្ខជនជាប់ឆ្នោតជាសមាជិករដ្ឋសភារបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ជានរណាខ្លះ?

បើតាមលទ្ធផលផ្លូវការ ប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី៥ ខែសីហា កន្លងមកនេះ អាសនៈទាំង៥ ដែលគណបក្សហ្វ៊ុនស៊ិនប៉ិច ដណ្ដើមបាន គឺមណ្ឌលរាជធានីភ្នំពេញ ១អាសនៈ ខេត្តកណ្ដាល ១អាសនៈ ខេត្តព្រៃវែង ១អាសនៈ ខេត្តកំពង់ចាម ១អាសនៈ និងខេត្តកំពង់ធំ ១អាសនៈ។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានជាប់ឆ្នោតជាតំណាងរាស្រ្ត នៅមណ្ឌលរាជធានីភ្នំពេញ។ ការជាប់ជាសមាជិករដ្ឋសភា នៅពេលនេះ ជាលើកដំបូងហើយរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក្រោយពេលដែលព្រះអង្គចូលប្រឡូកនយោបាយ និងក្លាយជាមេដឹកនាំថ្មីរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ជំនួសព្រះបិតា គឺសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់ប្រសូត្រនៅថ្ងៃទី១៣ ខែមករា ឆ្នាំ ១៩៧០ នៅរាជធានីភ្នំពេញ។ ព្រះអង្គ ទទួលបានការសិក្សាមកពីប្រទេសបារាំង និងនូវែលសេឡង់ ខណៈព្រះអង្គ ចេះភាសាបារាំង អង់គ្លេស និងអេស្បាញ យ៉ាងស្ទាត់ជំនាញ។ មុនលេចព្រះភក្ត្រលើឆាកនយោបាយ ព្រះអង្គ ធ្លាប់បានចូលបម្រើជាកងកម្ម៉ង់ដូររបស់បារាំង បម្រើការងារនៅក្រុមហ៊ុនឯកជន និងជាអ្នកប្រឹក្សាយោបល់នៅប្រទេសបារាំង។

លោក នាង ចាន់ណាក់ បានជាបេក្ខជនតំណាងរាស្រ្តនៅមណ្ឌលខេត្តកំពង់ធំ។ លោក នាង ចាន់ណាក់ គឺជាតំណាងរាស្រ្តជាប់ឆ្នោតរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានអាយុ ៣៩ឆ្នាំ។ កាលពីនីតិកាលទី៥ ឆ្នាំ២០១៣ លោក នាង ចាន់ណាក់ ធ្លាប់ធ្វើជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ធំ ម្ដងរួចមកហើយ។

ដោយឡែក បេក្ខជនជាប់ឆ្នោត ៣រូបទៀត គឺលោក ញឿន រ៉ាដែន ដែលជាអ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានជាប់ជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម ដែលមានអាយុតិចជាងគេបំផុត ក្នុងវ័យត្រឹមតែ ៣៧ឆ្នាំប៉ុណ្ណោះ។ ការជាប់ជាតំណាងរាស្ត្រនេះ ក៏ជាលើកដំបូងដែរ សម្រាប់លោក ញឿន រ៉ាដែន ក្រោយពេលលោកបានឈរឈ្មោះជាបេក្ខជនពេញសិទ្ធិរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច នៅលេខរៀងទី១ មណ្ឌលខេត្តកំពង់ចាម សម្រាប់ការបោះឆ្នោតជាតិ ឆ្នាំ២០២៣នេះ។
លោក ភឹម រ៉ុង ជាបេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្តរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច នៅមណ្ឌលខេត្តព្រៃវែង ខណៈលោក គង់ បណ្ដូល ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ មណ្ឌលខេត្តកណ្ដាល។ អ្នកទាំង២រូប ក៏ទើបតែជាប់ជាតំណាងរាស្ត្រលើកដំបូងផងដែរ ក្នុងនីតិកាលទី៧នេះ៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ