ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ក្រសួង នឹងដាក់ពង្រាយមន្រ្តីជំនាញ ១៦០០ នាក់ ដើម្បីពង្រឹងវិស័យកសិកម្មកម្ពុជា
អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានបង្ហើបពីគោលនយោបាយដាក់ពង្រាយមន្រ្តីជំនាញកសិកម្មនៅតាមឃុំ សង្កាត់ដោយមានចំនួនប្រមាណ ១៦០០ នាក់ ទៅតាមឃុំ ដែលមានភាពសកម្មទៅលើវិស័យកសិកម្មនៅទូទាំង ២៥ រាជធានីខេត្ត។

បើតាមអ្នកនាំពាក្យរូបនេះការដាក់ពង្រាយអ្នកជំនាញកសិកម្មនេះ គឺជាគោលនបាយមួយក្នុងគោលនបាយសំខាន់ៗដទៃផ្សេងទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងត្រូវប្រកាសនាពេលឆាប់ៗខាងមុខ ដោយថ្នាក់ដឹកនាំថ្មី នីតិកាលទី៧។

ក្រៅពីនេះ ក៏មានគោលនបាយ ៤ផ្សេងទៀត ដែលនឹងត្រូវអនុវត្ត ព្រមៗគ្នាផងដែរ ក្នុងគោលបំណងរួមចំណែកជួយឱ្យប្រជាកសិករមានជីវភាពល្អប្រសើរជាមុន តាមរយៈការចូលរួមផ្ដល់ជាជំនួយបច្ចេកទេស មូលធន និងតាមរយៈការជួយរកទីផ្សារទុកជាមុន ដើម្បីឱ្យវារីវប្បករ ឬអ្នកផលិត ធ្វើឱ្យស្របទៅតាមតម្រូវការទីផ្សារទាំងក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ជាពិសេសប្រទេសចិន។
យោងតាមគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០ បានបង្ហាញថា គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០២៣ ផ្តល់នូវការតម្រង់ទិសយ៉ាងទូលំទូលាយ និងមុតស្រួចដើម្បីអភិវឌ្ឍន៍វិស័យនេះ សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍ និងវិស័យឯកជនរួមគ្នាអនុវត្ត។ គោលនយោបាយនេះ បានដាក់ចេញនូវផ្នែកសំខាន់ៗចំនួន៤ គឺ ១) ការធ្វើទំនើបកម្ម និងពាណិជ្ជូបនីយកម្មក្នុងខ្សែច្រវាក់តម្លៃកសិកម្ម, ២) ការវិនិយោគសាធារណៈ និងឯកជនក្នុងវិស័យកសិកម្ម , ៣) កំណើនប្រកបដោយចីរភាព និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និង ទី៤) ការកែទម្រង់ស្ថាប័ន និងបញ្ហាអន្តរវិស័យ៕
អត្ថបទ៖ ផល ធារិត


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ