ព័ត៌មានជាតិ
ខោអាវជជុះក្បាលគីប នៅតែពេញនិយមសម្រាប់យុវវ័យមួយចំនួន ដោយសារតម្លៃសមរម្យ និងគុណភាពល្អគួរសម
អាជីវករលក់ដូរខោអាវជជុះក្បាលគីប នៅផ្សារបឹងកេងកង បាននិយាយថា បច្ចុប្បន្ននេះ ខោអាវជជុះក្បាលគីប នៅតែជាទីពេញនិយមសម្រាប់យុវវ័យទាំងប្រុសទាំងស្រី មិនថាអ្នកមានជីវភាពធូធារ ឬអ្នកមានជីវភាពមធ្យម ក៏នៅតែបន្តមកទិញសម្លៀកបំពាក់នៅទីនេះដែរ។ ការជ្រើសរើសទិញសម្លៀកបំពាក់មួយទឹកបែបនេះ មិនត្រឹមតែកាន់បន្ថយការចំណាយប៉ុណ្ណោះទេ តែគុណភាពវិញក៏មិនចាញ់ខោអាវដែលលក់នៅបណ្ដាហាងមួយចំនួននោះឡើយ។

កញ្ញា ចាន់ រដ្ឋា អ្នកលក់ខោអាវក្បាលគីប នៅផ្សារបឹងកេងកង បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា គ្រប់តូបលក់ខោអាវជជុះក្បាលគីប នៅផ្សារបឹងកេងកង សុទ្ធតែទទួលបានអតិថិជនមកពីគ្រប់ទិសទី មិនថាតែភ្ញៀវខ្មែរ និងភ្ញៀវបរទេស ក៏និយមមកទិញសម្លៀកបំពាក់មួយទឹកនៅតូបរបស់កញ្ញា និងតូបផ្សេងៗទៀត ក្នុងផ្សារបឹងកេងកង នេះដែរ។

កញ្ញាបន្ថែមថា អតិថិជនដែលមកទិញខោអាវនៅផ្សារបឹងកេងកងនេះ ភាគច្រើនគឺយុវវ័យដែលនិយមចូលចិត្ត ខោខាប៊យ អាវយឺត ដែលសុទ្ធសឹងតែស្អាតៗ និងមានតម្លៃធូរថ្លៃជាងសម្លៀកបំពាក់ថ្មីៗនៅតាមបណ្ដាហាងមួយចំនួនទៀត ដែលភ្ញៀវធ្លាប់បានទិញកន្លងមក។
ចំណែកលោក ដុក វីរៈ អតិថិជនទិញសម្លៀកបំពាក់ជជុះក្បាលគីបបំពាក់ផ្សារបឹងកេងកង បានប្រាប់សារព័ត៌មានកម្ពុជាថ្មីដែរថា លោកជ្រើសរើសមកទិញខោអាវនៅទីនេះដោយសារតែ៖ ទី១. ខោអាវមានគុណភាពល្អគួរសម ទី២. ខោអាវមានតម្លៃធូរថ្លៃជាងហាងខោអាវថ្មី ទី៣. សម្បូរខោអាវយុវវ័យ សម្រាប់បុរស និងនារី។ លោកបន្តទៀតថា មិនមែនលោកទិញសម្លៀកបំពាក់តែផ្សារបឹងកេងកងមួយនោះទេ ពេលខ្លះ ក៏លោកសម្រេចចិត្តចូលទិញសម្លៀកបំពាក់ នៅហាងទំនើបនោះដែរ។
បើតាមលោក ដុក វីរៈ ការទិញសម្លៀកបំពាក់ទាំងថ្មី ទាំងជជុះបែបនេះ ធ្វើឲ្យលោកងាយស្រួលក្នុងការស្លៀកផ្លាស់ប្ដូរនៅតាមកាលៈទេសៈ ដូចជា៖ នៅពេលចូលរួមកម្មវិធី គាត់ស្លៀកពាក់ខោអាវថ្មី។ ចំណែកពេលនៅផ្ទះ ឬដើរលេងកម្សាន្ត លោកអាចជ្រើសរើសសម្លៀកបំពាក់ក្បាលគីប ដើម្បីស្លៀកព្រោះគិតថា សមរម្យទៅពេលវេលាទាំងនោះដែរ។
រីឯលោក ឌុក ស៊ីន អ្នកគ្រប់គ្រងឃ្លាំងក្នុងហាងលក់សម្លៀកបំពាក់ ZANDO សាខាបឹងកងកេង ក៏បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា ភាគច្រើនភ្ញៀវដែរមកទិញសម្លៀកបំពាក់នៅហាងនេះ គឺមានទាំងភ្ញៀវបរទេស និងភ្ញៀវខ្មែរ ពិសេសនោះគឺអាយុចាប់ពី ២០ឆ្នាំឡើងដល់ ៤៥ ឆ្នាំ។ លោកបន្ថែមទៀតថា សម្លៀកបំពាក់របស់ហាង ZANDO សុទ្ធតែនាំចូលមកពីប្រទេសចិន និងវៀមណាម ហើយជាទូទៅហាងរបស់លោកលក់ដាច់ខ្លាំង គឺនៅថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ចំណែកថ្ងៃចុងសប្ដាហ៍ គឺមិនសូវមានភ្ញៀវមកទិញនោះឡើយ។

លោក ឌុក ស៊ីន បញ្ជាក់ទៀតថា អតិថិជនដែលមកទិញសម្លៀកបំពាក់នៅទីនេះ ដោយសារហាង ZANDO គឺសម្បូរទៅដោយសម្លៀកបំពាក់របស់យុវវ័យសម័យថ្មី ដែលភាគច្រើនពួកគាត់ចូលចិត្តលេងម៉ូដសម្លៀកបពាក់ថ្មីៗ។ ចំណែក ហាងទៀតសោត គឺតែងតែនាំចូលសម្លៀកបំពាក់ថ្មី ទាន់សម័យសម្រាប់យុវវ័យ-យុវនារីជានិច្ច គ្រប់ពេលវេលា៕
អត្ថបទ៖ សួស សិត



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?