ព័ត៌មានជាតិ
លោក ហាច ឆន រកចំណូលបានជិត ៣ម៉ឺនដុល្លារ ក្នុងមួយខែ ពីរបរចិញ្ចឹមខ្យង
របរចិញ្ចឹមសត្វនៅកម្ពុជា បាននិងកំពុងរីកលូតលាស់គួរកត់សម្គាល់ ដោយរាជរដ្ឋាភិបាល បានបង្កើនកិច្ចសហការជាមួយវិស័យឯកជន បង្កើតទីផ្សារទាំងក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

ជាក់ស្តែងកសិដ្ឋាន ៤០០ ស្ថិតខេត្តមណ្ឌលគិរី ជាកសិដ្ឋានមួយជួយដល់ការអភិវឌ្ឃលើវិស័យកសិកម្ម និងវារីប្បកម្ម ដោយមានការចិញ្ចឹមខ្យងជាច្រើនប្រភេទ មានដូចជា ខ្យងធូរ៉េន ខ្យងប័រ និងខ្យងឈឺរី ជាដើម សម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុក និងបាននាំចេញទៅប្រទេសជិតខាង ផងដែរ។

លោក ហាច ឆន ម្ចាស់កសិដ្ឋាន ៤០០ ស្ថិតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា បានលើកឡើងថា បច្ចុប្បន្ននេះ កសិដ្ឋានបានចិញ្ចឹមខ្យងប្រហែលជាង ៣០០ អាង ហើយផ្គត់ផ្គង់ទូទាំង ២៥ រាជធានីខេត្ត ដោយមានបរិមាណចន្លោះពី ២០០ ទៅ ៣០០ គីឡូក្រាម ក្នុងមួយខែ ក្នុងនោះ ១គីឡូ លក់បានតម្លៃ ២០ម៉ឺនរៀល ទៅ ១០០ដុល្លារ។ ទោះបីជាមានធ្លាក់ចុះនូវបរិមាណផ្គត់ផ្គង់បន្តិចបន្តួចក៏ពិតមែន ក៏ប៉ុន្តែលោកអាចរកចំណូលបានពីមុខរបរមួយនេះចន្លោះពី ១ ម៉ឺន ទៅ ៣ ម៉ឺនដុល្លារ ក្នុងមួយខែ ពីការចិញ្ចឹមខ្យង។

ម្ចាស់កសិដ្ឋាន រូបនេះ បានបញ្ជាក់ថា សម្រាប់ការផ្គត់ផ្គង់មាន ៣ប្រភេទសំខាន់ៗ រួមមានតម្រូវការពូជយកទៅចិញ្ចឹមបន្តមានប្រហែល ៩០ ភាគរយ សម្រាប់បរិភោជមានជាង ៥ ភាគរយ និង ៥ ភាគរយ ផ្សេងទៀត សម្រាប់ទីផ្សារក្រៅប្រទេស។
ដោយមានការកើនឡើងតម្រូវការខ្យង ក៏ដូចជាកំណើននៃអ្នកចិញ្ចឹមខ្យងមានភាពវិជ្ជមាន ម្ចាស់កសិដ្ឋាន ៤០០ មានគម្រោងពង្រីកទៅលើផ្ទៃដី ១០ ហិកតាបន្ថែមទៀត ទៅលើផ្ទៃដីដែលមានស្រាប់។

លោក ឆន ក៏បានបើកឱកាសសម្រាប់ការចុះកម្មសិក្សានានាផងដែរ។ ជាក់ស្តែង នាពេលកន្លងទៅ មានវិនិយោគិនមកពីប្រទេសសិង្ហបុរី និងចិន ធ្លាប់បានចុះកម្មសិក្សានៅកសិដ្ឋានផ្ទាល់លើប្រភេទខ្យងធូរ៉េន ខ្យងប័រ និងខ្យងឈឺរី ដោយបាននាំយកបច្ចេកទេសពីកសិដ្ឋានរបស់លោក ប្រទេសពួកគេផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោក ហាច ឆន បានបង្កើតឱ្យមានសមាជិកទូទាំង ២៥ ខេត្តក្រុង ដោយបង្រៀនអំពីបច្ចេកទេស និងរបៀបរកទីផ្សារបន្ថែម ជាពិសេសមានការគាំទ្រពីសហព័ន្ធចំនួន ៥ ទៀតរួមមាន សហព័ន្ធចិញ្ចឹមមាន់ស្រែ និងបក្សី, សហព័ន្ធចិញ្ចឹមព្រាប, សហព័ន្ធវារីវប្បកម្ម, សហព័ន្ធចឹញ្ចិមខ្ញាដំរី និងសហព័ន្ធចិញ្ចឹមកណ្ដុរ៕
អត្ថបទ៖ ផល ធារិត


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា