ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន សាទរចំពោះសមាគមសហគ្រិនចិនហ្វូសាន អ្នកវិនិយោគចិន ដែលមកវិនិយោគនៅកម្ពុជា
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងនូវការអបអរសាទរចំពោះសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា និងសភាពាណិជ្ជកម្មស៊ុនតឺ នៃទីក្រុង ហូសាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចាប់អារម្មណ៍ចង់មកវិនិយោគនៅប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបណ្តាប្រទេសនៅក្នុងគម្រោង នៃគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ និងជំរុញពាណិជ្ជកម្ម នៃប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនថែមទៀត។

សម្ដេចកិត្តិសង្គហបណ្ឌិត ថ្លែងបែបនេះ ខណៈ សម្ដេច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមាគមសហគ្រិន ស៊ុនតឺ នៅកម្ពុជា និងពិធីប្រកាសចូលកាន់មុខតំណែងនាយក សមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា អាណត្តិទី ២ កាលពីល្ងាចថ្ងៃពុធ ៨ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងដោយក្ដីសង្ឃឹមយ៉ាងមុតមាំថា អ្នកវិនិយោគចិន នឹងទទួលបានសក្ដានុពល និងអាចរកដៃគូក្នុងស្រុក ដើម្បីវិនិយោគក្នុងវិស័យជាច្រើន ជាពិសេសវិស័យដែលមាននៅក្នុងគម្រោង“ការផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថី” ដែលអាចហុចឱកាសដ៏ល្អសម្រាប់អនាគត។

សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរដល់សមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា និងសភាពាណិជ្ជកម្មស៊ុនតឺ នៃទីក្រុង ហូសាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចាប់អារម្មណ៍ចង់មកវិនិយោគនៅប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបណ្តាប្រទេសនៅក្នុងគម្រោងនៃគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ និងជំរុញពាណិជ្ជកម្ម នៃប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនថែមទៀត។

សម្ដេចកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា កម្ពុជា-ចិនមានប្រវត្តិទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយគ្នាដ៏យូរលង់ណាស់មកហើយ។ ពិធីរៀបចំថ្ងៃនេះក៏បានអបអរសាទរខួបលើកទី ៦៥ ឆ្នាំ នៃចំណងការទូតប្រទេសទាំងពីរផងដែរ។ បច្ចុប្បន្ន រដ្ឋាភិបាល នៃប្រទេសទាំងពីរ បានធ្វើកិចុ្ចសហការគ្នាយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗជាប្រចាំ។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានសង្កត់ធ្ងន់ផងដែរថា ជាមួយនឹងស្ថិរភាពនយោបាយ និងសុខសន្តិភាព និងភាពទាក់ទាញ នៃធនធានធម្មជាតិ ពលកម្មវ័យក្មេង និងច្បាប់វិនិយោគថ្មីដែលផ្តល់ការងាយស្រួលសម្រាប់ធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងតែទាក់ទាញ និងស្វាគមន៍អ្នកវិនិយោគគ្រប់ប្រទេស រួមទាំងអ្នកវិនិយោគចិនផងដែរ៕
អត្ថបទ ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ