ព័ត៌មានជាតិ
កសិករខេត្តស្ទឹងត្រែងជោគជ័យរបរដាំល្មើ
ដំណាំល្មើរជាប្រភេទដំណាំឈើហូបផ្លែថ្មីមួយមុខទៀត ត្រូវបានកសិករដាំដុះបានផលនាំចេញទៅកាន់ទីផ្សារហើយ ព្រោះកន្លងមកយើងបានគិតថា ដំណាំមួយប្រភេទនេះ មិនអាចដាំបានឃើញតែនៅក្រៅប្រទេស បច្ចុប្បន្នកសិករនៅឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែងដាំដុះទទួលបានដោយជោគជ័យ។

លោក សុខ ឃឿន អ្នកដាំល្មើនៅចម្ការក្រុមហ៊ុនសុភ័គ្រនីកានៅឃុំកំភុនស្រុកសេសានបានបញ្ជាក់ថា៖ដំណាំល្មើពិតជាផ្តល់ផលប្រយោជន៍ក្នុងការលើកកម្ពស់ជីវភាពរស់នៅ តែការដំដុះទាមទារឱ្យមានការព្យាយាមដាក់ជីស្រោចទឹកហើយពេលវាចេញផ្កាផ្លែ ត្រូវថែទាំតាមបច្ចេកទេសទើបទទួលបានផលល្អ។
លោកថា៖ ការថែទាំនេះពេលចេញផ្កាមកត្រូវបង្កាត់វា ហើយយកក្រដាស់ស្រោបផ្កាវាកុំឱ្យសត្វល្អិតប៊ឺតលម្អង ហើយរយៈ២សប្តាហ៍ យើងប្រលេះផ្លែចេញខ្លះ កុំឱ្យវាចង្អៀត ដើម្បីផលវាបានផ្លែធំ បើទុកឱ្យចង្អៀតមានផ្លែតូច ជាមួយនេះត្រូវច្រកស្បៃ និងយកក្រដាសគ្របកុំឱ្យត្រូវទឹកភ្លៀងនិងដើម្បីការពារសត្វល្អិតនិងដង្កូវមកស៊ីផ្លែវា។

លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានបញ្ជាក់ថា៖ ដំណាំមួយប្រភេទនេះបានជួយលើកកម្ពស់វិស័យកសិកម្មនៅក្នុងខេត្តព្រោះមិននឹកស្មានថាកសិករដាំដុះទទួលផលបានល្អបែបនេះទេ គ្រាន់តែមានបរិមាណតិចតួចនៅឡើយ ហើយមន្ទីរកសិកម្មនិងជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ជាកសិករទាំងអស់មានការចាប់អារម្មណ៍ក្នុងការដាំដុះដំណាំល្មើនេះ ខាងមន្ទីរនិងផ្តល់នូវគ្រប់មធ្យោបាយ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដូចជាលក្ចណៈបច្ចេកទេសឬការសម្របសម្រួលផ្សេងៗ។
លោកប្រធានមន្ទីរបន្តថា៖ ដំណាំល្មើបច្ចុប្បន្នមានតម្លៃសេដ្ឋកិច្ចទីផ្សារខ្ពស់ជាងទុរេននិងអាចផលិតជាដំណាប់បាន ហើយបើកសិករយើងដាំដុះបានច្រើន និងជួយធ្វើឱ្យគ្រួសារកាន់តែមានជីវភាពធូរធាប្រសើរឡើង។

សូមបញ្ចាក់ថា៖ ខេត្តស្ទឹងត្រែងបន្ទាប់ពីដំណាំទុរេន មានដំណាំល្មើមួយប្រភេទទៀតដែលពីមុនមកពុំធ្លាប់មានសោះ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះកសិករដាំបានផ្លែ លក់បានតម្លៃខ្ពស់ ក្នុងមួយគឺឡូក្រាម៨ដូល្លា និងមានទីផ្សារស្រួលលក់ជាងទុរេនផងដែរ៕


អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ