Connect with us

ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ ៖ មន្រ្ដីក្រសួងព័ត៌មាន នៅខ្វះខាតលើបញ្ហាការបែងចែកចំណេះដឹង ពិសេស​ខ្វះទំនាក់ទំនងផ្ទៃក្នុង

បានផុស

នៅ

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ លើកឡើងថា មន្រ្ដីក្រសួងព័ត៌មាននាពេលបច្ចុប្បន្ននេះ នៅខ្វះខាតលើបញ្ហាការបែងចែកចំណេះដឹង ជាពិសេស​គឺកា​រ​ខ្វះទំនាក់ទំនងផ្ទៃក្នុង។ ការលើកឡើងនេះ គ្រាដែលលោក ខៀវ កាញារីទ្ធ អញ្ជើញជួបសំណេះសំណាល ថ្លែងអំណរគុណ និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ មន្រ្ដី​រាជការក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ នៅក្រសួងព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងព័ត៌មាន បានផ្សព្វផ្សាយថា នៅក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ បានថ្លែងថា កាលពីសម័យមុន អ្នកដែលក្ដាប់ព័ត៌មាន ​គឺអាច​បញ្ជាបាន និងធ្វើអ្វីបាន តែសម័យនេះ គឺព័ត៌មានច្រើនហួស ដែលការបែង​ចែក​ព័ត៌​មាននេះ នឹងធ្វើឲ្យទាំងអស់គ្នាក្ដាប់បាន ហើយធ្វើការដោយសាមគ្គីភាពគ្នា ស្រុះស្រួល​គ្នា​បាន។

លោកបន្តថា ក្នុងពេលបច្ចុប្បន្ននេះ មន្រ្ដីក្រសួងព័ត៌មាន នៅខ្វះខាតលើបញ្ហាការបែងចែកចំណេះដឹង ការចែករំលែកពីគ្នាទៅវិញទៅមកលើ​ព័ត៌មាន ជាពិសេស​គឺកា​រ​ខ្វះទំនាក់ទំនងផ្ទៃក្នុង។ បើតាមលោក ខៀវ កាញារីទ្ធ «នៅក្រសួងព័ត៌មាន សំខាន់គឺផ្ទៃក្នុង​របស់​យើង ការចែករំលែកបទពិសោធន៍ ដែលយើងនៅរំលងគ្នា នៅមាន​ប្រកាន់បក្សពួក ឬនៅមានគ្រួសារ»។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានបន្ថែមថា បច្ចុប្បន្ននេះ បើគ្រប់ផ្នែកទាំងអស់ចេះបែងចែកការងារ​គ្នា គឺធ្វើបានល្អ តែបើមិនចេះបែងចែកគ្នាទេ គឺមិនអាចក្ដាប់បានព័ត៌មាននោះទេ ពីព្រោះព័ត៌មានគឺមានច្រើនណាស់។ ទន្ទឹមនេះ ផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ គឺរត់លឿន​ណាស់ ដែលទាមទារនៅពេលនេះ គឺការប្រយុទ្ធលើសង្គ្រាមព័ត៌មាននេះ ​គឺសំខាន់ណាស់​ទាំងការបែងចែកបទពិសោធន៍ និងការបែងចែកព័ត៌មាន។

លោក ខៀវ កាញារីទ្ធ ក៏បានណែនាំដល់គ្រប់អគ្គនាយកដ្ឋាន មន្ទីរព័ត៌មានគ្រប់​រាជធានី-ខេត្ដទាំងអស់ ត្រូវចេះរួមសហ ការសាមគ្គីគ្នា ដែលចំណុចសំខាន់ទី ១. ការរាប់​អាន​គ្នាជាបងប្អូន ទី ២. ការប្រជុំឲ្យបានទៀងទាត់តាមអគ្គនាយកដ្ឋាននីមួយៗ ហើយក្រសួង​ក៏ត្រូវ​រៀបចំ​ការ​ប្រជុំជាមួយអគ្គនាយកទាំងអស់ឲ្យបានទៀងទាត់។ លោករដ្ឋមន្ត្រី ចាត់ទុក​ថា ការរៀបចំប្រជុំនេះ គឺមានសារៈសំខាន់ ពីព្រោះបើកាលណារៀបចំប្រជុំ គឺ​​អាច​ជជែកការងារជាមួយគ្នា ពីព្រោះការងារព័ត៌មានគ្មាននរណាម្នាក់ អាចធ្វើការងារតែម្នាក់​ឯង​បាននោះទេ។

លោក ខៀវ កាញារីទ្ធ ក៏បានផ្ដាំផ្ញើដល់គ្រប់ផ្នែកត្រូវចងចាំថា ការងារព័ត៌មាននេះ គឺស្ថិត​នៅ​ក្នុងគ្រួសារតែមួយ ហើយចាត់ទុកថា វាមានសារៈសំខាន់ក្នុងការសហការគ្នា សាមគ្គី​ភាពគ្នាក្នុងការផ្សព្វផ្សាយ​ព័ត៌មាន ដើម្បីទទួលបានការគាំទ្រ និងទទួលជោគជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម