Connect with us

ព័ត៌មានជាតិ

ឯកឧត្តម វង សូត ​ជំរុញ​ដល់​គ្រួសារ​ក្រីក្រត្រូវយក​សាច់ប្រាក់ដែល​ឧបត្ថម្ភ​ក្នុងវិបត្តកូវីដ ទៅ​បង្កើត​មុខរបរ​ឲ្យ​កាន់តែ​ល្អ​ប្រ​សើរ​ឡើ​ង​

បានផុស

នៅ

ឯកឧត្តម វង សូត បាន​ជំរុញដល់​គ្រួសារ​ក្រីក្រ ត្រូវខិតខំ​ប្រឹងប្រែង​យក​សាច់ប្រាក់ដែល​ទទួលបាន​ពី​រាជរដ្ឋាភិបាល​ក្នុងកំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩នេះ យកទៅ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត និង​ប​ង្កើត​ការងារ​ដាំ​ដុះ ចិញ្ចឹមសត្វ ដើ​ម្បី​ប​ង្កើន​ជីវភាព​ឲ្យ​ល្អ​ប្រ​សើ​រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង បាន​ថ្លែង​បែប​នេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គ្រួសារ​ក្រីក្រ​ដែល​ទទួលបាន​សាច់ប្រាក់​ឧ​ប​ត្ត​ម្ភ​ពី​រាជរដ្ឋា​ភិ​បាល​ ក្នុងកំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​បរិវេណ​វត្ត​ទួល​សង្កែ ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក និង​ជីវភាព​ខ្វះខាត សរុប​ទូទាំងប្រទេស​ប្រមាណ​ជាង​៧០​ម៉ឺន​គ្រួសារ ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំរបស់ សម្តេច​តេ​ជោ​ហ៊ុនសែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​សាច់ប្រាក់​ជួយ​សម្រួល​ជីវភាព​គ្រួសារ​ក្រីក្រ​ក្នុង​វិបត្តិ​កូ​វីដ​១៩​នេះ ដោយ​លើ​ក​ទឹកចិត្ត​បន្ថែម​ឲ្យ​គ្រួសារ​ក្រីក្រ​ទាំងអស់​ខិតខំ​ស្វែង​រកការងារ​ និង​បង្កើ​ត​មុខរបរ​ធ្វើ ក្នុងការ​សម្រួល​នូវ​ជីវភាព​ឲ្យ​កាន់តែ​ល្អ​ប្រ​សើរ​វិញ ។

ឯកឧត្ដម បា​នបញ្ជាក់​ទៀតថា គ្រួសារ​ដែល​ក្រីក្រ​កំឡុងពេល​កូ​វីដ​១៩​នេះ គឺ​ប្រសិន​បើបញ្ហា​វិបត្តិ​កូ​វីដ​ត្រូវ​រលាយ​សាបសូន្យ​ទៅវិញ​នោះ ការជួយ​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​ក៏ត្រូវ​បិទ​បញ្ចប់​ដែរ ខណៈ​បច្ចុប្បន្នបានផ្តល់​បី​ខែ​ទៀត​ ក្នុង​ឆ្នាំ​២០២១​នេះរួមមាន​៖ ខែមករា កុម្ភៈ និង​មីនា ប៉ុន្តែ​ចំ​ពោះ​ស្ត្រី​ក្រីក្រ និង​កុមារ​នៅតែ​ទទួល​ការ​គាំពារ​សង្គម ឧបត្ថម្ភ​សាច់ប្រាក់​ជា​រៀងរហូត​។

ក្រោយ​ពិធី​សំណេះសំណាល ឯកឧត្ដម វង សូត និង​លោកជំទាវ បាន​អ​ញ្ជើញ​ចុះ​ពិនិត្យ​ការកសាង​អគារ​វិទ្យាល័យ​ ជាច រួចមក​ក៏បន្ត​ដំណើ​រ​ពិនិត្យ​ការសាងសង់​មណ្ឌល​សុខភាព​ឃុំ​ ជា​ច ហើយ​ចុង​ក្រោយ​ចុះ​ពិនិត្យ​ការសាងសង់​កុដិព្រះសង្ឃ​នៅ​វត្ត ​ជា​ច៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម