Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្ត​សៀមរាប សាងសង់​អគារ​ពិនិត្យ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ និង​សម្រាល​ទារក​បាន​៨០​ភាគរយ​ហើយ

បានផុស

នៅ

សៀម​រា​ប ៖ គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៣​នេះ អគារ​សម្រាប់​ពិនិត្យ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ សម្រាល និង​សង្គ្រោះ​ទារក ក្នុង​បរិវេណ​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័ន​ទី​៧ ឬ​ហៅថា មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៣ ដែល​ស្ថិតក្នុង​ក្រុង​សៀមរាប បាន​ដំណើរការ​សាងសង់​ប្រមាណ ៨០​ភាគរយ​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ឱ្យដឹងពី លោក វេជ្ជបណ្ឌិត ដេ​នី​ស ឡូ​រ៉ង់ (Denis Laurent) អគ្គនាយក​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ តាមរយៈ​អ្នកបកប្រែ​បង្ហាញ​ថា បច្ចុប្បន្ន​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​ខេត្តសៀមរាប មាន​អគារ​សរុប ៣៣​អគារ ក្នុង​នោះ គ្រែ​សម្រាក សម្រាប់​ស្ត្រី​ទើប​សម្រាល មាន​ចំនួន​សរុប ២៥០​គ្រែ​។ ចំនួន​នេះ នៅ​ពុំទាន់​គ្រប់គ្រាន់ សម្រាប់​កំណើន​ស្ត្រី​មក​សម្រាលកូន​នៅ​មន្ទីរពេទ្យ​មួយ​នេះ​ឡើយ រហូត​ស្ត្រី​មុន​សម្រាល និង​ក្រោយ​សម្រាល​មួយចំនួន ត្រូវ​សម្រាក​នៅ​លើ​កម្រាល ខណៈ​គ្រែ​សម្រាក​បាន​ប្រើប្រាស់​អស់​។ ដោយឡែក សម្រាប់​ទារក​ទើប​សម្រាល តម្រូវ​ឱ្យ​គេង​រហូតដល់​ចំនួន ៣​នាក់ នៅ​លើក​គ្រែ​តែមួយ ដែល​បញ្ហា​ទាំងនេះ​បង្កឱ្យមាន​ការលំបាក​ទាំ​ង​អ្នក​មក​ទទួល​សេវា និង​ក្រុមការងារ​មន្ទីរពេទ្យ​។

លោក​វេជ្ជបណ្ឌិត បញ្ជាក់​ថា អគារ​ដែល​មាន​តម្លៃ ៣,២០០,០០០​ដុល្លារ​អាមេរិក​នេះ អាច​ដាក់​គ្រែ​បាន​ចំនួន​សរុប ១២០​គ្រែ ក្នុង ៨០​គ្រែ​សម្រាប់​ស្ត្រី​ជា​ម្ដាយ និង ៤០​គ្រែ​សម្រាប់​ទារក​ទើប​សម្រាល​។ ក្នុងនោះដែរ អគារ​នេះ​ក៏​មាន​បំពាក់​សម្ភារៈ​សម្រាប់​សង្គ្រោះ​ទារក និង​កន្លែង​ពិនិត្យ​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ​ផងដែរ​។

​លោក វេជ្ជបណ្ឌិត ដេ​នី​ស ឡូ​រ៉ង់ បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​សប្បុរសជន​នៅ​ប្រទេស​ស្វី​ស និង​បណ្ដា​ប្រទេស​នានា ដែល​បាន​បន្ត​ឧ​ប​ត្ថ​ម្ភ​គាំទ្រ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​ប្រទេស​ក​ម្ព​ជា ទោះបី​លោក​វេជ្ជបណ្ឌិត ប៊ី​អាត រី​ច​ន្នើ​រ (Beat Richner) ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​បានទទួល​មរណភាព​អស់​រយៈពេល ៥​ឆ្នាំ​ហើយ​ក្ដី​។

គួរ​ជម្រាប​ថា មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ ឬ​ហៅថា មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៣ ទទួល​ពិនិត្យ​ជំងឺ​កុមារ​ចំនួន​ចន្លោះ​ពី ១០០០ ទៅ ១៥០០​នាក់ និង​សម្រាក​ព្យាបាល​ចំនួន​ចន្លោះ​ពី ២៧០​នាក់ ទៅ ៣៥០​នាក់​ក្នុង​មួយថ្ងៃ​។ ដោយឡែក ផ្នែក​សម្ភព ពិនិត្យ​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ចន្លោះ​ពី ៤០០ ទៅ ៥០០​នាក់ និង​សម្រាល​ទារក​ចំនួន​ចន្លោះ​ពី ៦០ ទៅ​៨០​នាក់​ក្នុង​មួយថ្ងៃ៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

វប្បធម៌ ជំនឿ១១ នាទីutes មុន

មហោស្រពគីហ្សូណាឆ្នាំ២០២៥ នឹងប្រារព្ធពាក់កណ្តាលខែនេះ ដើម្បីផ្លាស់ប្តូរវប្បធម៌ខ្មែរ និងជប៉ុន

ព័ត៌មានជាតិ១៤ នាទីutes មុន

ខេត្តមណ្ឌលគិរី នឹងរៀបចំពិព័រណ៌ផលិតផលខ្មែររយៈពេល៤ថ្ងៃនៅសប្តាហ៍ក្រោយ

ព័ត៌មានជាតិ១៧ នាទីutes មុន

កម្ពុជាប្រាប់ជប៉ុនពីអាទិភាពរបស់រដ្ឋាភិបាលក្នុងការកសាងស្ថាប័នស្អាតស្អំ ដើម្បីធានាការអភិវឌ្ឍ

សេចក្ដីជូនដំណឹង១៧ នាទីutes មុន

ធនាគារ ABA និងក្រសួងពាណិជ្ជកម្មដាក់ឲ្យប្រើប្រាស់ផ្លែតហ្វមទូទាត់អនឡាញសម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា 

Sokha Hotels

ព័ត៌មានពេញនិយម