Connect with us

ព័ត៌មានជាតិ

ចិន កូរ៉េ ឥណ្ឌា កំពុងសិក្សាបង្កើតរោងចក្រ​ផលិតបន្ទះឈីប នៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុនលំដាប់អន្តរជាតិចំនួនបី មកពីប្រទេសចិន កូរ៉េខាងត្បូង​ និងឥណ្ឌា បាននិងកំពុងសិក្សាបង្កើតរោងចក្រផលិត​បន្ទះឈីប នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សុខគង់ បានថ្លែងប្រាប់កម្ពុជាថ្មីថា នាពេលថ្មីៗនេះ សកលវិទ្យាល័យ ហានយ៉ាង ល្បីល្បាញផ្នែក​បណ្តុះបណ្តាលផលិតបន្ទះឈីប បានចុះពិនិត្យផ្ទាល់គ្រោងង្កើតរោងចក្រផលិតសម្រាប់ផ្គត់ផ្គង់​ឱ្យទៅក្រុមហ៊ុនសាំស៊ុង​របស់ប្រទេសកូរ៉េ។ បើតាមលោក សុខគង់ សកលវិទ្យាល័យនេះ បានមកនៅកម្ពុជា និងបានសិក្សាលទ្ធភាពត្រៀម​ក្នុងការចុះអនុស្សារណៈ​នៃការយោគយល់​គ្នា​ MOU ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោក បានបន្តទៀតថា« ឥឡូវសេចក្តីព្រៀង MOU នេះ ​យើងបានរៀបចំរួចរាល់ហើយ នឹងត្រៀមចុះក្នុងពេលឆាប់ៗ​ខាងមុខនេះ»។

អ្នកនាំពាក្យក្រសួងឧស្សាហកម្ម បានបន្ថែមថា គោលបំណងនៃការចុះ MOU នេះ ក្រៅពីការបណ្តុះបណ្តាលធន​ធាន​មនុស្ស ទៅលើលទ្ធភាព និងបច្ចេកវិទ្យានៃការផលិតបន្ទះឈីប សកលវិទ្យាល័យ ហានយ៉ាង ក៏កំពុងមានផែនការ​ស្វែងរក​ដៃគូដទៃទៀត បង្កើតរោងចក្រផលិតឈីប ដើម្បីផ្គត់ផ្គង់ឱ្យក្រុមហ៊ុនសាំស៊ុង និងក្រុមហ៊ុនផ្សេងៗទៀត នៅប្រទេសកូរ៉េខាង​ត្បូងផងដែរ។

បើតាមលោក ហេង សុខគង់ កម្ពុជា ស្វាគមន៍រាល់វិនិយោគទាំងអស់ ដែលមានគម្រោងចង់មកបណ្តាក់ទុននៅកម្ពុជា ក្នុងគោលដៅជំរុញចក្ខុវិស័យ កម្ពុជាប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជា​ប្រទេស​ដែលមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។

សូមបញ្ជាក់ថា គិតត្រឹមចុងខែ កក្កដា ឆ្នាំ ២០២៣ មានរោងចក្របង្កើតថ្មីតាមរយៈក្រសួងឧស្សាហកម្មចំនួន ៩៨ រោងចក្រ ដោយមានទុនវិនិយោគប្រមាណ ៣០១លានដុល្លារអាមេរិក។

ដោយឡែកតម្លៃបរិមាណផលិតផលដែលក្រសួងឧស្សាហកម្មទទួលបាន គិតត្រឹមខែមិថុនា មានចំនួន ៧៣១៥លានដុល្លា​រអាមេរិក ក្នុងនោះ ការនាំចេញមានចំនួនជាង ៥ពាន់លានដុល្លារ និងសម្រាប់លក់​ក្នុងស្រុកមានចំនួនជិត ២ពាន់លាន​ដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក ហេង សុខគង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម