ព័ត៌មានជាតិ
មន្ត្រីទេសចរណ៍ និងអ្នកជំនាញរំពឹងថា ចំនួនភ្ញៀវទេសចរខេត្តកំពតនឹងបន្តកើនឡើង
អ្នកគ្រប់គ្រង់សណ្ឋាគារធំ និងមន្ត្រីទេសចរណ៍ខេត្តកំពត នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីបើកប្រទេសឡើងវិញឃើញថា ខេត្តកំពត វិស័យទេសចរណ៍បានងើបឡើងយ៉ាងឆាប់រហ័ស ហើយបើតាមរបាយការណ៍ និងសន្ទុះនៃការកក់បន្ទប់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាបច្ចុប្បន្នពួកគេរំពឹងថា ខេត្តកំពតនឹងមានភ្ញៀវមកលេងកាន់តែច្រើននៅពេលបន្តបន្ទាប់ខាងមុខ។

អ្នកគ្រប់គ្រងសណ្ឋាគារ និងរីសតធំៗនៅខេត្តកំពត បានលើកឡើងថា ភ្ញៀវទេសចរនៅតែបន្តមកលេងខេត្តកំពតជាហូរហែ បើទោះជារដូវវស្សានេះមានភ្លៀងធ្លាក់ច្រើនក្តី។ ជាពិសេសវត្តមានភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តកំពត ធ្វើឲ្យសេវាស្នាក់នៅតាមសណ្ឋានគារ រីសតធំៗ មានលំនឹងល្អជាងឆ្នាំមុន។ ហើយបើតាមរបាយការណ៍ភ្ញៀវស្នាក់នៅ និងសន្ទុះនៃការកក់បន្ទប់នាពេលបច្ចុប្បន្ននេះ ពួកគេរំពឹងថា ខេត្តកំពតនឹងបន្តមានភ្ញៀវទេសចរមកលេងកាន់តែច្រើន។

អាណិកជនខ្មែរ រស់នៅប្រទេសបារាំង បានបង្ហាញចំណាប់អារម្មណ៍ថា កម្ពុជាមានការរីកចម្រើន និងប្លែកច្រើនហួសពីការនឹកស្មាន ហើយនៅក្នុងដំណើរកម្សាន្តលើកដំបូងមកខេត្តកំពត អ្នកស្រីពិតជារីករាយ ស្រស់ស្រាយក្នុងចិត្តយ៉ាងខ្លាំង ដោយសារឃើញការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា ហើយសង្ឃឹមថា ទៅថ្ងៃមុខនឹងមានទេសចរមកលេងកាន់តែច្រើន។

ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរបានមកទស្សនាកម្សាន្តតាមរមណីយដ្ឋាននានា និងស្នាក់នៅខេត្តកំពត សរុបចំនួន ១៤២,៤៨៩នាក់ មានកើនឡើងចំនួន ៧.៧៦ % បើប្រៀបធៀបនឹងខែកក្កដា ឆ្នាំ២០២២ ។
ដោយឡែក ចំនួនភ្ញៀវទេសចរសម្រាប់ឆមាសទី១ ឆ្នាំ២០២៣ មានចំនួន១,០១៩, ៥២៣នាក់ កើនឡើង ១.៧៥% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២២ ក្នុងនោះភ្ញៀវជាតិមានចំនួន ៩៧៨, ៧៧០ នាក់ថយចុះ ០.០៥២% ខណៈដែលទេសចរបរទេសមានចំនួន ៤០, ៧៥៣នាក់ កើនឡើង៨០.១៦ %។

លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានរំពឹងដែរថា ក្រោយពេលរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង និងស្របពេលដែលសមិទ្ធផលទេសចរណ៍កាន់តែច្រើនសំបូរបែបផងនោះ ភ្ញៀវទេសចរជាតិនឹងនិងភ្ញៀវទេសចរអន្តរជាតិមកលេងខេត្តកំពតកាន់តែច្រើន៕
អត្ថបទ៖ សឹង រ៉ាត់


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង