Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ យើងនឹងវាស់ស្ទង់មើលលើការចេញដំណើររបស់គណៈរដ្ឋមន្រ្តីថ្មី ក្នុងរយៈពេល ១០០ថ្ងៃដំបូង

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លើកឡើងថា សម្ដេច នឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀត នឹងវាស់ស្ទង់មើលលើការចេញដំណើររបស់គណៈរដ្ឋមន្រ្តីថ្មី ដែលជាយុវជនវ័យក្មេង ក្នុងរយៈពេល ១០០ថ្ងៃដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសំណេះសំណាល និងទទួលទានអាហារសាមគ្គី នៃគណៈអចិ ន្រៃ្តយ៍គណបក្សប្រជាជនកម្ពុជា និងសមាជិក-សមាជិកាគណៈរដ្ឋមន្រ្តីចាស់ និងគណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា ប្រមាណជាង ១០០នាក់ កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅវិមាន ៧មករា នៃទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “យើងនឹងវាស់ស្ទង់មើលលើការចេញដំណើររបស់គណៈរដ្ឋមន្រ្តីថ្មី ដែលជាយុវជនវ័យក្មេង ក្នុងរយៈពេល ១០០ថ្ងៃដំបូង បន្ទាប់ពីការបង្កើតឡើងនូវរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ថាតើយុវជនរបស់យើងបានធ្វើសកម្មភាពអ្វីខ្លះ ដោះស្រាយនូវរាល់បញ្ហាប្រឈមអ្វីខ្លះ ដែលជាបញ្ហារបស់ប្រទេសជាតិ និងអន្តរជាតិ”។

សម្តេចតេជោ ហ៊ុន សែន នាពេលដ៏ខ្លីខាងមុខ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំនូវព្រឹត្តិការណ៍ជាតិជាច្រើន ដូចជាបុណ្យអ៊ុំទូក បុណ្យឯករាជ្យជាតិ ហើយប្រសិនបើយុវជនបន្តវេនដឹកនាំ និងដោះស្រាយបានជោគជ័យនោះ ក៏ជាការបង្កនូវភាពជឿជាក់របស់ប្រជាជាតិទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បានស្នើដល់គណៈរដ្ឋមន្រ្តី ដែលត្រូវបានតែងតាំងនាពេលខាងមុខ ត្រូវចុះទៅតាមមូលដ្ឋានជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ ដោះស្រាយការងារជូនប្រជាពលរដ្ឋដែលជួបការលំបាក ពិសេសចុះជួបកម្មករ-កម្មការិនីតាមរោងចក្រសហគ្រាស តាមអ្វីដែលសម្តេចផ្ទាល់បានសន្យាជាមួយកម្មករ-កម្មការិនី នៅមុនពេលបោះឆ្នោតកន្លងទៅ។

សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងដែរថា នៅថ្ងៃទី៩ និងទី១០ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំមហាសន្និបាតវិសាមញតំណាងទូទាំងប្រទេស ដើម្បីបោះឆ្នោតជ្រើសរើសបន្ថែមទៀតនូវសមាជិក-សមាជិកា គណៈអចិន្រៃ្តយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងនោះរួមមានឥស្សរជនដែលជាយុវជន ក្នុងគណៈរដ្ឋមន្រ្តីថ្មីផងដែរ។

ទាក់ទិនទៅនឹងងសមា​ជិកព្រឹទ្ធសភា នីតិកាលថ្មី ដែលនឹងធ្វើការបោះឆ្នោតនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ​សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យសមាជិក-សមាជិការបស់ គណបក្សប្រជាជនកម្ពុជា មានវ័យត្រឹមអាយុ ៧៤ឆ្នាំចុះ អាចឈរឈ្មោះក្នុងតំណែងសមាជិកព្រឹទ្ធសភា ដើម្បីកុំឲ្យស្ថាប័នព្រឹទ្ធសភាសម្បូរទៅដោយមនុស្សចាស់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា សម្តេចផ្ទាល់អាចស្ថិតនៅក្នុងស្ថាប័នព្រឹទ្ធសភា ក្នុងរយៈពេលត្រឹមតែមួយអាណត្តិប៉ុណ្ណោះ ព្រោះសម្តេចមានវ័យកាន់តែចាស់ហើយ ហើយដើម្បីទុកឱកាសឲ្យយុវជនបន្តវេនដឹកនាំបន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១៥ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

តាំងផលិតស្រា
សន្តិសុខសង្គម១៥ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម