សន្តិសុខសង្គម
ឡាវគ្រោងបើកទំនប់ទឹកសាយ៉ាប៊ូរី មិនទាន់ជាក្ដីបារម្ភសម្រាប់កម្ពុជា
ប្រតិបត្តិករវារីអគ្គិសនីសាយ៉ាប៊ូរី (Xayaburi) នៅក្នុងប្រទេសឡាវបានប្រកាសថា នឹងបើកទំនប់រំដោះទឹកចេញ ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងប្រទេសឡាវនាំឲ្យទឹកទំនប់ សាយ៉ាប៊ូរី មានការកើនឡើង។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣ថា ក្រសួងកំពុងតាមដាន និងផ្ដល់ព័ត៌មានជាបន្តបន្ទាប់ ថាតើឡាវបើកទឹកក្នុងកម្រិតណា ខណៈទំនប់សាយ៉ាប៊ូរីនៅឆ្ងាយពីកម្ពុជាជាង ១ ពាន់គីឡូម៉ែត្រ ហើយពលដ្ឋកុំទាន់បារម្ភ។
លោក ចាន់ យុត្ថា មានប្រសាសន៍ថា៖ «ពីសាយ៉ាប៊ូរីមកដល់ស្ទឹងត្រែងជាង ១ ពាន់គីឡូ ទម្រាំមកដល់យើង អាចរយៈពេល ១០ ថ្ងៃ ហើយនៅខាងក្រោមទំនប់ក៏មានទំនប់និងអាងទឹកមួយចំនួនដែរ កុំព្រួយបារម្ភពេក»។
មន្ត្រីរដ្ឋលេខាធិការូបនេះ បញ្ជាក់ថា នៅក្នុងក្របខណ្ឌរបស់គណៈកម្មការទន្លេមេគង្គ ក៏យើងមានកិច្ចសហការគ្នា ថាតើគាត់បើកក្នុងបរិមាណប៉ុន្មានដើម្បីរំដោះទឹកចេញពីទំនប់របស់គាត់។
ប៉ុន្តែលោកក៏បញ្ជាក់ថា ប្រសិនបើក្នុងករណីទឹកមានការកើនឡើង ឱ្យពលរដ្ឋតាមដាននូវការព្យាករណ៍អំពីកម្រិតកម្ពស់ទឹករបស់ក្រសួងធនធានទឹក ដែលចេញផ្សាយជារៀងរាល់ថ្ងៃ។ ហើយថា ប្រសិនបើទឹកហក់ឡើងខ្លាំងក្រសួងក៏ជម្រាបជូនឱ្យបាន ៣ ថ្ងៃមុនដែរ ប៉ុន្តែបច្ចុប្បន្នមិនបារម្ភទេ គ្រាដែលកម្ពស់ទឹកទន្លេនៅទាបនៅឡើយ។
តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី ១១ ខែសីហានេះ បង្ហាញថា ទន្លេមេគង្គ-ស្ទឹងត្រែងទឹកមានកម្ពស់ ៧,៦៨ ម៉ែត្រ ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន កម្ពស់ ១០,៧០ ម៉ែត្រ។ ទន្លេមមេគង្គ-ក្រចេះ ទឹកមានកម្ពស់ ១៧,៣៣ ម៉ែត្រ ខណៈកម្រិតកម្ពស់ប្រុងប្រយ័ត្ន ២២ ម៉ែត្រ។
ទន្លេមេគង្គ-កំពង់ចាម ១១ ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយ័ត្ន ១៥ ម៉ែត្រ និងទន្លេមេគង្គ ចតុមុខ ទឹកមានកម្ពស់ ៦,៥៩ ម៉ែត្រ ខណៈកម្ពស់ប្រុងប្រយ័ត្ន ១០,៥០ ម៉ែត្រ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២៤ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ