Connect with us

ព័ត៌មានជាតិ

ត្រូវឆ្លងតែ ២ប្រទេសទៀតប៉ុណ្ណោះ បេសកកម្មជិះកង់រៃអង្គាសថវិកា លោក ទីវ តារារិទ្ធិ នឹងដល់គោលដៅ

បានផុស

នៅ

ក្នុងដំណើរជិះកង់ដ៏វែងឆ្ងាយរបស់ លោក ទីវ តារារិទ្ធ តាមតំបន់ភូមិអាស៊ីអាគ្នេយ៍ ដើម្បីរៃអង្គាសថវិកាជូនដល់ មន្ទីរពេទ្យកុមារអង្គរ ចម្ងាយប្រមាណជិត ៨ពាន់គីឡូម៉ែត្រ លោកបានឆ្លងកាត់ប្រទេសតំបន់អាស៊ីជាច្រើន។ ក្នុងដំណើរបេសកកម្មនោះ លោកត្រូវឆ្លងកាត់ប្រទេស ២ទៀតប៉ុណ្ណោះ គឺម៉ាឡេស៊ី និង ថៃ មុននឹងបញ្ចប់នៅ​គោលដៅ​ចុងក្រោយ ទឹកដីនៃខេត្តសៀមរាប ក្នុងចម្ងាយសរុបជាង ​៩៧០០គីឡូ​ម៉ែត្រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម លោក ទីវ តារារិទ្ធ កំណាត់ផ្លូវចុងក្រោយ ដែលលោកនឹងត្រូវបន្តដំណើរ គឺចេញពីប្រទេសសឹង្ហបុរី តាមបណ្តោយ ឆ្នេរសមុទ្រខាងកើតម៉ាឡេស៊ី ចូលទៅប្រទេសថៃ ដោយនឹងឆ្លងតាមឈូងសមុទ្រថៃ ទៅដីគោកវិញ នៅផ្នែកខេត្ត ឈុនបុរី។ លោកបន្តថា បន្ទាប់មក លោកនឹងបន្តជិះកង់ពីនោះ ទៅបញ្ចប់កម្មវិធីនៅគោលដៅចុងក្រោយ ខេត្តសៀមរាប។

ជុំវិញការធ្វើដំណើរនេះ លោកបញ្ជាក់ឱ្យដឹងដែរថា លោកនឹងធ្វើដំណើរតាមណាមួយ ក្នុងចំណោម កំពង់ចម្លង នៅខេត្តសុងខ្លា និងកំពង់ចម្លង កោះសាមុយ ដែលគេអនុញ្ញាតឱ្យលោកធ្វើដំណើរជាមួយកង់ ឆ្លងឈូងសមុទ្រថៃ ។

គួររំលឹកថា កម្មវិធីជិះកង់តាមតំបន់ភូមិភាគអាស៊ីអាគ្នេយ៍នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីរៃអង្គាសប្រាក់ជួយកុមារកម្ពុជា ដែលមានជំងឺមហារីក និងជំងឺផ្សេងៗ ដែលកំពុងសម្រាកព្យាបាល និងមានតម្រូវការព្យាបាល នៅមន្ទីពេទ្យកុមារអង្គរ Angkor Hospital for Children ។
គិតមកដល់ពេលនេះ ការជិះកង់ដើម្បីរៃអង្គាសប្រាក់ជួយកុមារកម្ពុជា របស់លោក ទីវ តារារិទ្ធ មានរយៈពេលជាង ២ខែហើយ រាប់ចាប់តាំងពីថ្ងៃដែលលោកចាប់ផ្តើមចេញដំណើរ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ។

ក្នុងដំណើរដ៏វែងឆ្ងាយ តែម្នាក់ឯង លោកបានជួបឧបសគ្គជាច្រើនពិបាកនឹងពណ៌នា ព្រោះតែលោកត្រូវជិះកង់ឆ្លងកាត់ ទឹកដីដែលមិនធ្លាប់រស់នៅ មិនស្គាល់ភូមិសាស្ត្រច្បាស់ ហើយពឹងផ្អែកតែលើផែនទីអេឡិចត្រូនិចប៉ុណ្ណោះ ដែលភាគច្រើន Google Map នាំផ្លូវលោក ទៅតែតំបន់ព្រៃស្ងាត់គ្មានមនុស្ស។
លោកថា “តាំងតែចេញមកពីផ្ទះថ្ងៃដំបូង ខ្ញុំដឹងច្បាស់ថាខ្ញុំនឹងប្រឈមនឹងឧបសគ្គ និងគ្រោះថ្នាក់ជាច្រើន ប៉ុន្តែខ្ញុំដឹងថា ខ្ញុំអាចធ្វើការងារនេះបាន ដើម្បីកុមារកម្ពុជាជាច្រើន នៅមន្ទីពេទ្យកុមារអង្គរ Angkor Hospital for Children” ។

ទោះជាបែបនេះក្តី ​លោកនៅតែមានកម្លាំងចិត្ត នៅពេលដែលបានមើលឃើញពី​ការយកចិត្តទុកដាក់ ពីបងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ចំពោះរូបលោក។ លោកបានទម្លាយអារម្មណ៍តាមរយៈសំណេរមួយថា “ថ្ងៃខ្លះខ្ញុំជិះកង់បណ្តើរ ទឹកភ្នែករលីង​រលោង​បណ្តើរ ព្រោះរំភើបចិត្តខ្លាំងពេក ដោយបានមើលឃើញថា អ្នកទាំងអស់គ្នាបានយកចិត្តទុកដាក់ដល់ខ្ញុំ និងជាពិសេស គាំទ្រកម្មវិធីជិះកង់ដើម្បីកុមារកម្ពុជា ដោយបានបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់ពួកយើងនៅ មន្ទីពេទ្យកុមារអង្គរសៀមរាប” ។

គួរបញ្ជាក់ថា កម្មវិធីជិះកង់សប្បុរសធម៌ “Southest Asia Bike Touring for Charity” ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរនេះ គឺមានការឯកភាពពីនាយកមន្ទីរពេទ្យកុមារអង្គរ វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ដោយចាប់​ផ្តើម​ពីថ្ងៃទី ០១ ខែមិថុនា រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣៕

អត្ថបទដោយ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម