ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ៖ តម្លៃ នៃសន្តិភាព បានបង្កើតនូវការអភិវឌ្ឍ និងសេចក្ដីសុខសាន្ត ជូនពលរដ្ឋដូចសព្វថ្ងៃនេះ
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា តម្លៃ នៃសន្តិភាពបានបង្កើតនូវការអភិវឌ្ឍឥតឈប់ឈរ និងសេចក្តីសុខសាន្តជូនពលរដ្ឋទូទាំងប្រទេសដូចសព្វថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសាលាបឋមសិក្សា ២ ខ្នង ១០ បន្ទប់ និងសមិទ្ធផលនានា នៅក្នុងបរិវេណសាលាបឋមសិក្សាវត្តស្លា ស្ថិតនៅក្នុងភូមិពោនកក ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជាអំណោយរបស់សមាគម រ៉ូតារី អ៊ិនទ័រណេត្យូណល់ ក្លឹប កូរ៉េ Rotary International Club Korea តាមរយៈលោក ចៅ ភិរិទ្ធ ប្រធានក្រុមការងារចុះ មូលដ្ឋានឃុំឈើទាល ដែលបានចំណាយថវិកាសាងសង់អស់ជាង ១០ ម៉ឺនដុល្លារ នាព្រឹកថ្ងៃសុក្រ ១០ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានបានចូលរួមក្នុងពិធីសម្ពោធនាពេលនេះ ដោយក្ដីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងប្រាប់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពីតម្លៃ នៃសុខសន្តិភាពដែលមានសព្វថ្ងៃ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ តាំងពីទីប្រជុំជនរហូតដល់តំបន់ដាច់ស្រយាលនៅតាមព្រំដែន។ ប្រសិនបើគ្មានសុខសន្តិភាពទេ ក៏គ្មានវត្តមានសមាគម រ៉ូតារី អ៊ិនទ័រណេត្យូណល់ ក្លឹប កូរ៉េ Rotary International Club Kore មានឱកាសចូលរួមអភិវឌ្ឍន៍កសាងសមិទ្ធផលនានាជូនប្រជាពលរដ្ឋដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណចំពោះសមាគម រ៉ូតារី អ៊ិនទ័រណេត្យូណល់ ក្លឹប កូរ៉េ Rotary International Club Kore ក្រុមការងារចុះមូលដ្ឋានឃុំឈើទាល អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ នៃខេត្តស្វាយរៀង ដែលបានជួយសហការគ្នាកសាងអគារសាលាបឋមសិក្សាវត្តស្លានេះឡើង។

សម្តេច បានអំពាវនាវឲ្យចូលរួមថែរក្សាអគារសាលាបឋមសិក្សានេះ ប្រយោជន៍ឲ្យការប្រើប្រាស់បានយូរអង្វែង និងបានណែនាំដល់សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ពិសេសត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខគ្រប់ប្រភេទ៕
អត្ថបទ ៖ វិមាន









-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ