ព័ត៌មានជាតិ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖ មនុស្ស៤នាក់ស្លាប់ដោយសារបរិភោគសត្វកំភេមខ្មោច និងសត្វស្រដៀងគ្នា
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងCDC បានឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែសីហានេះថា មានប្រជាពលរដ្ឋចំនួន៤នាក់ហើយនៅក្នុងខេត្តឧត្តមានជ័យ និងព្រះវិហារ បានស្លាប់ដោយសារបរិភោគសត្វកំភេមខ្មោច និងសត្វស្រដៀងគ្នា ដោយពុលនឹងជាតិ Cantharidin ដែលមាននៅក្នុងខ្លួនសត្វទាំងនេះ។
បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងCDC ក្រោយបរិភោគសត្វកំភេមខ្មោចនឹងបង្កឱ្យពងមាត់ ក្អួតឈាម បាត់បង់ស្មារតី នោមឈាម និងខូចតម្រងនោម និងបង្កឱ្យស្លាប់បាន។ នាយកដ្ឋានក៏សូមឲ្យប្រជាពលរដ្ឋកុំបរិភោគសត្វល្អិត រុក្ខជាតិ ដែលមិនស្គាល់ មិនដឹង។

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែសីហា បានអំពាវនាវដល់ពលរដ្ឋដែលរស់នៅខេត្តព្រះវិហារទាំងអស់ កុំបរិភោគរុក្ខជាតិ និងសត្វល្អិតមួយចំនួនដែលមានប្រភពមិនច្បាស់លាស់ និងមិនធ្លាប់ស្គាល់ ព្រោះរបស់ទាំងអស់នេះ អាចធ្វើឱ្យពុល ឬ ប៉ះពាល់ដល់អាយុជីវិត។ មន្ទីរសុខាភិបាល ខេត្តព្រះវិហារ បានអំពាវនាវបែបនេះ បន្ទាប់ពីប្តីប្រពន្ធ១គូ រស់នៅខេត្តនេះ បានស្លាប់ក្រោយពីបរិភោគសត្វកំភេមខ្មោច ដោយសង្ស័យថាពុល កាលពីថ្ងៃទី៤ ខែសីហា។

ការពុលនេះ បានកើតឡើងបន្ទាប់ពីបុរសជាប្តីបរិភោគកំភេមខ្មោចអស់៣ក្បាល ហើយប្រពន្ធបរិភោគអស់៥ក្បាល ហើយប្រមាណ១០នាទីក្រោយ ពួកគេក៏ក្អួត រមាស់ និងមានពងបែកក្នុងមាត់។ ទោះមានការជួយសង្រ្គោះពីគ្រូពេទ្យ ក៏មិនអាចជួយជីវិតពលរដ្ឋទាំង២នាក់នេះបានដែរ ដោយប្រពន្ធបានស្លាប់នៅថ្ងៃទី៥ ខែសីហា ប្តីស្លាប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។
ក្រៅពីករណីខាងលើ មន្ទីរសុខភិបាលខេត្តព្រះវិហារ ក៏ធ្លាប់ឃើញប្រជាពលរដ្ឋមួយចំនួន គ្រោះថ្នាក់ដោយសារបរិភោគផ្សិត ឬ សត្វល្អិត ដែលមានសារធាតុពុល ជាហេតុនាំឱ្យប៉ះពាល់ដល់សុខភាព។ ក្នុងនោះ ជនរងគ្រោះមួយចំនួនអាចសង្រ្គោះបាន ហើយមួយចំនួនទៀតក៏មិនអាចជួយសង្គ្រោះបានផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?