ព័ត៌មានជាតិ
ប្រទេសឥណ្ឌូណេស៊ី មានបំណងទិញអង្ករពីកម្ពុជា
ប្រទេសឥណ្ឌូណេស៊ីមានបំណងទិញអង្ករពីកម្ពុជា ខណៈប្រតិភូនឹងមកពិភាក្សាលើករណីនេះក្នុងពេលឆាប់ៗខាងមុន ដើម្បីឈានទៅរកការនាំចេញអង្ករ។

នេះបើតាមប្រសាសន៍លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាតាមប្រព័ន្ធទូរសព្ទនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

លោកបានបន្ថែមថា បើសិនជាមានការអនុញ្ញាតពីសំណាក់សម្តេចតេជោ គណៈប្រតិភូឥណ្ឌូណេស៊ីនឹងមកពិភាក្សាលើករណីនេះ។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ចូកូ វីដូដូ ហើយបានសម្ដែងការស្វាគមន៍ចំពោះប្រតិភូ ដែលនឹងមកពិភាក្សាលើការនាំអង្ករចេញទៅប្រទេសឥណ្ឌូណេស៊ី ហើយសម្តេចបានលើកឡើងពីលទ្ធភាព ដែលអ្នកវិនិយោគឥណ្ឌូណេស៊ីអាចដាក់ទុនវិនិយោគ១០០% នៅកម្ពុជាលើការបង្កើតរោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងបណ្តាញទិញពីប្រជាកសិករ ដើម្បីធានាស្ថេរភាពនៃការនាំចេញ៕







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ