ព័ត៌មានជាតិ
កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស ២៤ កន្លែងក្រោមទុនវិនិយោគជាង ៨ ពាន់លានដុល្លារ
កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៤ កន្លែងដែលកំពុងដំណើរការ និងបានបង្កើតការងារជាង ១៧៥ ពាន់កន្លែង។

លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មការវិនិយោគកម្ពុជា
លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មការវិនិយោគកម្ពុជាបានឲ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសបង្កើតឡើងនៅឆ្នាំ២០០៥ ក្រោមការគិតគូរពីប្រមុខរដ្ឋាភិបាលក្នុងគោលដៅទាក់ទាញការវិនិយោគក្នុងការរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសាកល្បងការធ្វើកំណែទម្រង់នីតិវិធីរដ្ឋបាលទាក់ទងការវិនិយោគ។ បច្ចុប្បន្នមានក្រុមហ៊ុនចុះបញ្ជីចំនួន ៦៥៥ ក្រោមទុនវិនិយោគ ៨.១ ពាន់លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង ២៤ កន្លែង ដែលកំពុងដំណើរការ។

លោក ជា វុទ្ធី បានអះអាងថា តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ពិពិធកម្មឧស្សាហកម្ម និងការធ្វើពិពិធកម្មប្រភពទុនវិនិយោគពីបណ្ដាប្រទេសដទៃ។
លោកបន្ថែមថា ការនាំចេញពីឆ្នាំ ២០១១ ដល់ឆ្នាំ២០២២ ពីតំបន់សេដ្ឋកិច្ចពិសេសមានប្រមាណ ២៥ ពាន់លានដុល្លារ។ ឆ្នាំ ២០១១ ចំណែកការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសមានតែជាង ៤ ភាគរយនៅទូទាំងប្រទេស។ នៅក្នុងឆ្នាំ ២០២២ ចំណែកការនាំចេញបានកើនដល់ ២៣ %។
បើតាមលោក ជា វុទ្ធី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស វិស័យមិនមែនឧស្សាហកម្មកាត់ដេរ ស្បែកជើង និងសម្ភារៈធ្វើដំណើរមានជាង ៩០ ភាគរយ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ