ព័ត៌មានជាតិ
វីតាល់ និងមីជាតិចុះអនុស្សរណៈនៃការយោគយល់ជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដើម្បីបំផុសចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត
វីតាល់និងមីជាតិបានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្ដិការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដើម្បីបំផុសចលនាបរិច្ឆាគឈាមដោយស្ម័គ្រចិត្តនិងមិនគិតកម្រៃឱ្យបានកាន់តែផលផុសបន្ថែមទៀតសម្រាប់ជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់។
អនុស្សរណៈនៃការយោគយល់គ្នានេះបានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមានលោក វេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល និងលោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់/មីជាតិ)។
បើតាមលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានឲ្យដឹងថា ជាច្រើនឆ្នាំកន្លងមកក្រុមហ៊ុនតែងតែបានគិតគូរនូវរាល់កង្វះខាត របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងបានបង្ហាញពីការចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គមនិងមនុស្សធម៌។ ចាប់ពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន ក្រុមហ៊ុន វីតាល់ មីជាតិ បានជួយផ្គត់ផ្គង់ភួយ បដាផ្សព្វផ្សាយ កូនបាល់ ទឹកពិសា អាវ ជាពិសេសទៅទៀតនោះ ក្នុងដំណាក់កាលរាតត្បាត នៃកូវីដ-១៩ ក្នុងប្រទេសកម្ពុជា វត្ដមានរបស់ មីជាតិ បានជួយសម្ភារៈដល់មណ្ឌលយកសំណាកកូវីដ និងម៉ាស៊ីនQ.M.S. ក្នុងការជួយសម្រួលដល់ដំណើរការ របស់អ្នករង់ចាំ បរិច្ចាគឈាមឱ្យមានរបៀបរៀបរយផងដែរ។ ក្នុងកិច្ចសហប្រតិបត្ដិការ១០ឆ្នាំ រវាងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម វីតាល់ មីជាតិ កន្លងមកនេះ មជ្ឈមណ្ឌល បានប្រមូលឈាមដែលបានមកពីអ្នកបរិច្ចាគឈាមស្ម័គ្រចិត្ដមិនគិតកម្រៃចំនួន១២០,៤៥៧ប្លោក ស្មើនឹង ៤២,១៥៩,៩៥០មីលីលីត្រឈាម។
លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុនវ័ន ហ្វ្រេតធើនីធី បានថ្លែងថា វីតាល់ បានចាប់ផ្តើមធ្វើការងារជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ចាប់តាំងពីឆ្នាំ២០១១ គឺក្រោយវីតាល់ បានចេញលក់លើទីផ្សារបានមួយឆ្នាំ ដោយគ្រានោះក្នុងជំនាន់លោកវេជ្ជបណ្ឌិត ហុក គីមចេង ជាប្រធានមជ្ឈមណ្ឌល យើងបានចាប់ផ្តើមជាមួយគ្នា ក្នុងការចុះប្រមូលអំណោយឈាម តាមបណ្តាគ្រឹះស្ថាន ស្ថាប័នរដ្ឋ និងឯកជន ដោយមានវីតាល់ទៅជាមួយរហូត ស្ទើរតែគ្រប់កម្មវិធី។
លោកស្រី ជឹង សុគន្ធាវី ក៏សូមអំពាវនាវ និងលើកទឹកចិត្តដល់សប្បុរសជន និងអ្នកស្ម័គ្រចិត្ត សូមបន្តចូលរួមបរិច្ចាគឈាម ព្រោះការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពនោះទេ ប៉ុន្តែវាថែមទាំងជួយឱ្យយើងមានសុខភាពល្អប្រសើឡើងវិញ តាមរយៈការផ្លាស់ប្តូរឈាម ធ្វើឱ្យចិត្តមានអារម្មណ៍ស្រស់ថ្លា កាត់បន្ថយកំហាប់ឈាម និងជាបុណ្យកុសលដែលពុំបាច់អស់ថវិកាផងដែល។
ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានថ្លែងថា ក្នុងនាមជាមន្រី្តគ្រប់គ្រងមួយរូប នៅក្នុងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលរហូតមកដល់ពេលនេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ បន្តធ្វើការងារដ៏មានសារសំខាន់នេះ ក៏សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង ព្រមទាំងបុគ្គលិក នៃក្រុមហ៊ុនដែលតែងតែជួយរៀបចំកម្មវិធីបរិច្ចាគឈាម និងជួយឧបត្ថម្ភថវិកា និងសម្ភារជាច្រើនទៀតដល់ដំណើរការសេវាកម្មជាតិផ្តល់ឈាម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា