Connect with us

ព័ត៌មានជាតិ

សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ បំពាក់​គ្រឿង​ឥស្សរិយយស និង មេដាយ​ការងារ​មន្ត្រីបុគ្គលិក​កាកបាទក្រហម​១២៥នាក់

បានផុស

នៅ

ភ្នំពេញ ៖ ​មន្ត្រី​បុគ្គលិក​កាកបាទក្រហម​១២៥នាក់ ត្រូវ​បាន​សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ​បំពាក់​គ្រឿង​ឥស្សរិយយស​ និង​មេដាយការ​ងារ​ ជូន​នៅ​ទីស្នាក់ការ​កណ្ដាល​ និង​សាខា​រាជធានី-ខេត្ត នា​ថ្ងៃទី១២ ខែសីហា ឆ្នាំ​២០២៣​នេះ ដែល​ពិធី​នេះ​ប្រព្រឹត្តទៅ នៅ​អគារ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមាន​ការអញ្ជើញ​ចូលរួម​ពី សម្តេចចៅហ្វា​វាំង វរវៀងជ័យ អធិបតី ស្រឹង្គា គង់ សំអុល អនុប្រធាន​អចិន្ត្រៃយ៍ លោកជំទាវ ឯកឧត្តម អនុប្រធាន អគ្គ​ហេរញ្ញិក សមាជិកា​គណៈ ក​ម្មា​ធិ​ការ​កណ្តាល មន្ត្រី​ទីស្នាក់ការ​កណ្តាល និង​សាខា សរុប​ចំនួន ១៦២​នាក់​។

​ក្នុង​បរិយាកាស​ដ៏​វិសេសវិសាល​នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​សំដែង​នូវ​ក្ដី​សោមនស្ស​រីករាយ ដោយបាន​ចូលរួម​ជា​អធិបតីភាព ក្នុង​ពិធី​បំពាក់​គឿង​ឥស្សរិយយស និង​មេដាយ​ការងារ​ជូន មន្ត្រី បុគ្គលិក ក្រុម​ប្រតិបត្តិ​ថ្នាក់​  ​កណ្តាល និង​ថ្នាក់​សាខា​ចំនួន​១២៥​នាក់​នេះ ដែល​បាន​ខិតខំ​ប្រឹងប្រែង ដោយ​មិន​ខ្លាច​ការនឿយហត់ ជម្នះ​គ្រប់​ឧបសគ្គ យក​អស់​កម្លាំងកាយ​ចិត្ត លះបង់​ខ្ពស់ ក្នុង​គ្រប់​កាលៈទេសៈ មិន​ថា​យប់​ឬ​ថ្ងៃ ដើម្បី​បុព្វហេតុ​មនុស្សធម៌ អស់​រយៈពេល​ច្រើនជាង ២០​ឆ្នាំ​កន្លងទៅនេះ​។

​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​មានប្រសាសន៍ថា “​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស នៅថ្ងៃនេះ ជា​សក្ខីភាព នៃ​ការទទួលស្គាល់​នូវ​ស្នាដៃ និង​គុណបំណាច់ ព្រមទាំង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ពី​គណៈកម្មាធិការ​កណ្តាល និង​ពី សម្តេច​ផ្ទាល់ ដោយ​មានការ​ប្រោស​ព្រះរាជទាន គ្រឿង​ឥស្សរិយយស​ពី ព្រះករុណា ព្រះមហាក្សត្រ និង​មេដាយ​ការងារ​ពី​រាជ​  ​រដ្ឋាភិបាល​កម្ពុជា តាម​ការស្នើសុំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

សម្តេច​បន្ត​ថា ​មន្ត្រី បុគ្គលិក ដែល​បានទទួល​គ្រឿង​ឥស្សរិយយស សុទ្ធតែ​បានរួម​កម្លាំង​សាមគ្គី​តស៊ូ នៅក្នុង​បេសកកម្ម​មនុស្សធម៌​ជាមួយ កាកបាទក្រហមកម្ពុជា អស់​រយៈពេល​ជាង ២០​ឆ្នាំ​មកហើយ គឺ​ចាប់តាំងពី​កម្លាំងកាយ​នៅ​រឹងមាំ រហូត​អ្នកខ្លះ​បាន​ចូលនិវត្តន៍ អ្នកខ្លះ​បាន​បាត់បង់​កាយសម្បទា ក្នុងការ​បំពេញការងា​រ​តាម​ពាក្យស្លោក “​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន កាកបាទក្រហមកម្ពុជា​” តាមរយៈ​ការឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​, វិបត្តិ​ភ័យ​, ការប្រែប្រួល​អាកាសធាតុ​, ការការពារ​បរិស្ថាន​ធម្មជាតិ​, ការថែទាំ​សុខភាព​ក្នុង​សហគមន៍​, ជាពិសេស​ក្នុង​រយៈពេល​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​១៩ រហូត​យើងទាំងអស់គ្នា​អាច​ទទួលបាន​ជោគជ័យ និង​បាន​បើក​ប្រទេស​ឡើងវិញ ព្រមទាំង​បាននិងកំពុង​ស្ការ ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច តាម​ប្រក្រតីភាព​គន្លង​ថ្មី សំដៅ​រក្សា​លំនឹង​ជីវភាព និង​លើកស្ទួយ​ការរស់នៅ​របស់​ប្រជាជន ជាពិសេស​អ្នក​ងាយ​រងគ្រោះ​បំផុត​។ ការចូលរួម​របស់​ម​ន្ត្រី បុគ្គលិក​ទាំងអស់ នឹងត្រូវ​កត់ត្រា​ទុក​នៅ​ក្នុង​ប្រវត្តិ នៃ​ការអភិវឌ្ឍ កាកបាទក្រហមកម្ពុជា តាម​ទិស​វិមជ្ឈការ វិសហមជ្ឈការ ដែល​សម្ដេច​ប្រធាន បានដាក់ចុះ​ស្របតាម​យុទ្ធសាស្ត្រ កាកបាទក្រហមកម្ពុជា និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​“

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​គូសបញ្ជាក់​ផង​ដែរ​ថា “​ការ​លះបង់ និង​ឆន្ទៈ មនសិការ​នៃ​ការប្ដេជ្ញាចិត្ត​តស៊ូ​ជម្នះ​ឧបសគ្គ​របស់​មន្ត្រី បុគ្គលិក​ទាំងអស់ គឺជា​គំរូ និង​ជា​កេរដំណែល​ដ៏​ល្អ សម្រាប់​យុវជន​ជំនាន់​ក្រោយៗ​ទៀត ហើយ​ដែល​បច្ចុប្បន្ននេះ យុវជន​យើង​បាននិងកំពុង ចូលរួម​យ៉ាងសកម្ម ក្នុង​ការងារ​សង្គម ការងារ​មនុស្សធម៌ ការការពារ​បរិស្ថាន ការប្រែប្រួល​អាកាសធាតុ ។​ល​។ ដែល​ក្នុងនោះ​ចំនួន​ស្ត្រី​ចូលរួម​ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​។

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា មាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រឿង​ឥស្សរិយយស និង​មេដាយ​ការងារ ដែល​បំពាក់​ជូន​នាពេលនេះ ពិត​ជាមាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ជាប់​ក្រអៅបេះដូង របស់​មន្ត្រី​បុគ្គលិក​ទាំងអស់គ្នា និង​ជា​គំរូ​លើកទឹកចិត្ត ដល់​មន្ត្រី​បុគ្គលិក ដែល​បាននិងកំពុង​បន្ត​បំពេញការងារ ឱ្យ​កាន់​តែមាន​ឆន្ទៈ​មោះមុត បំពេញភារកិច្ច​ក្នុង​ស្មារតី​ការងារ​ជា​ក្រុម និង​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ប្រសិទ្ធភាព​ការងារ ក្នុង​បុព្វហេតុ​មនុស្សធម៌ ជួយ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ឱ្យបាន​កាន់តែច្រើន​ថែមទៀត ដើម្បី​ជា​ប្រយោជន៍​ដ៏​ឧត្ដុង្គ​ឧ​ត្ត​មរ​បស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​សុខសន្តិភាព និង​ដើម្បី​មនុស្សជាតិ​លើ​ភពផែនដី​ទាំងមូល​។

សូមបញ្ជាក់ថា ​គ្រឿង​ឥស្សរិយយស និង​មេដាយ​ការងារ ដែល​បំពាក់​ជូន​មន្ត្រី បុគ្គលិក​នាពេលនេះ​សរុប​ទាំងអស់ ១២៥​នាក់ មកពី​២១​សាខា​រាជធានី ខេត្ត រួមមាន​គ្រឿង​ឥស្សរិយយស​ជា​តូប​កា​ចំនួន​១៨ ក្នុងនោះ​មន្ត្រី​ថ្នាក់កណ្តាល​ចំនួន ៦ និង​មន្ត្រី​ថ្នាក់​សាខា​ចំនួន ១២ គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍ សម្រាប់​មន្ត្រី​ថ្នាក់កណ្ដាល ចំនួន ៧​។ គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហាសេនា សម្រាប់​មន្ត្រី​ថ្នាក់កណ្តាល​ចំនួន ៣ គ្រឿង​ឥស្សរិយយស​មុនី​សារា​ភ័​ណ្ឌ​ថ្នាក់​មហាសេនា សម្រាប់​មន្ត្រី​ថ្នាក់កណ្តាល​ចំនួន ១២ គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​ធិ​ប​ឌិ​ន្ទ សម្រាប់​មន្ត្រី​ថ្នាក់កណ្តាល​ចំនួន ១ និង​ថ្នាក់​សាខា​ចំនួន ៦ គ្រឿង​ឥស្សរិយយស​មុនី​សារា​ភ័​ណ្ឌ ថ្នាក់​ធិ​ប​ឌិ​ន្ទ សម្រាប់​មន្ត្រី​ថ្នាក់កណ្តាល​ចំនួន ១៩ និង​មន្ត្រី​ថ្នាក់​សាខា​ចំនួន ១៦ គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​សេនា សម្រាប់​មន្ត្រី​ថ្នាក់​សាខា​ចំនួន ២ គ្រឿង​ឥស្សរិយយស​មុនី​សារា​ភ័​ណ្ឌ ថ្នាក់​អស្ស​ឬ​ទ្ធិ សម្រាប់​មន្ត្រី​ថ្នាក់​សាខា​ចំនួន ១២ មេដាយ​ការងារ សម្រាប់​មន្ត្រី​ថ្នាក់កណ្តាល​ចំនួន​១២ និង​មន្ត្រី​ថ្នាក់​សាខា​ចំនួន ១៧​។ សាខា​និង​មន្ត្រី​បុគ្គលិក​ដែល​មិនទាន់​ទទួលបាន​នាឱកាស​នេះ និង​បន្ត​ទទួល​នាឱកាស​ក្រោយៗ​ទៀត​។​

​ជា​ចុងក្រោយ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ជូនពរ​ដល់ គណៈកម្មាធិការ​កណ្តាល មន្ត្រី កាកបាទក្រហមកម្ពុជា​ទាំងអស់ សូម​មាន​សុខ​ភាពល្អ ជោគជ័យ​គ្រប់​ភារកិច្ច និង​ជួបប្រទះ​តែ​នឹង​ព្រះ​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

​អត្ថ​ប​ទ ៖ សំ ងី​ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ១ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម