ព័ត៌មានជាតិ
លោក សួន សេរីរដ្ឋា ៖ វត្តមានប្រមុខការទូតចិន នៅកម្ពុជានាពេលនេះ បង្ហាញពីការស្វាគមន៍នូវការផ្លាស់ប្តូរអាណត្តិរាជរដ្ឋាភិបាលថ្មី
លោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមតេលេក្រាមថា វត្តមានប្រមុខការទូតចិន នៅកម្ពុជានាពេលនេះក៏បានបង្ហាញពីការ ការស្វាគមន៍នូវការផ្លាស់ប្តូរអាណត្តិរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់អ្នកបន្តវេនជំនាន់ថ្មី ដែលនឹងឡើងកាន់ចង្កូតនាក្រោយថ្ងៃទី ២២ សីហា ២០២៣ ខាងមុខនេះផងដែរ។

លោកបានលើកឡើងទៀតថា ចិន ជាមហាអំណាចក្នុងតំបន់ ដែលមានចិត្តសាស្ត្រនយោបាយការទូតត្រជាក់ ទន់ភ្លន់ និងផ្តល់ភាពកក់ក្តៅដល់ប្រទេសតូចតាច ព្រមទាំងតែងគោរពនូវការសម្រេចចិត្តដែលជាអធិបតេយ្យភាព របស់ប្រទេសនីមួយៗ…ក្នុងតំបន់។

វត្តមាននៃដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី ប្រមុខការទូតនៃប្រទេសចិន មកដល់កម្ពុជា នារសៀលថ្ងៃទី ១២ សីហា ២០២៣ នេះ បានបង្ហាញច្បាស់អំពីការគោរពនូវជំហរនយោបាយការទូតរបស់កម្ពុជា «ឯករាជ្យផ្អែកលើច្បាប់» ដែលតែងប្រកាសដោយ សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា និងការបង្ហាញនូវភាតរៈទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា-ចិន ក្រោយកម្ពុជា បានបញ្ចប់ការរៀបចំការបោះឆ្នោតដ៏ជោគជ័យក្រោមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរបស់កម្ពុជា ដែលមានវ័យចំណាស់ ៣០ ឆ្នាំមកហើយ…។

លោកបានលើកឡើងបន្ថែមទៀតថា ចិន មិនមែនជាមហាអំណាច ចិត្តចង្អៀត ឆ្លៀតពង ដូចមហាអំណាចដទៃទៀត ដែលតែងមើលមកកម្ពុជាក្នុងរូបភាពអាក្រក់នោះឡើយ…៕
អត្ថបទដោយ ៖ នាគព័ន្ធ




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ