ព័ត៌មានជាតិ
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវពលរដ្ឋឲ្យប្រុងប្រយ័ត្នជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យអុំទូក
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន ប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ នៅក្នុងឱកាសបុណ្យឈប់សម្រាក ឬ កំឡុងពេល បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខណៈសង្កេតឃើញថា ប្រជាជនភាគច្រើនហាក់មិនសូវខ្វល់ខ្វាយ។
![](https://kampucheathmey.com/wp-content/uploads/2020/11/kpt-2020-11-01-49-4-1024x614.jpg)
ជាការឆ្លើយតបទៅកាន់អ្នកសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ការចូលរួម និងការទទួលខុសត្រូវរបស់បុគ្គលលើការការពារការចម្លងវីរុសកូវីដ-១៩ គឺជាការអនុវត្តសិទ្ធិរបស់បុគ្គល។ ម្យ៉ាងទៀត ការសំខាន់នោះ បុគ្គលគ្រប់រូប ត្រូវអនុវត្តសិទ្ធិក្នុងការមិនចម្លងវីរុសកូវីដ-១៩ ទៅអ្នកដទៃ។
បន្ថែមពីនោះ ក្រសួង នៅតែបន្តអំពាវនាវឲ្យមានការចូលរួម ការពារការចម្លង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ គ្រប់ទីកន្លែង និងមានការប្រុងប្រយ័ត្នជាប់ជានិច្ច រាល់ពេលដែលបុគ្គលចល័ត ឬធ្វើដំណើរ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្ថែមទៀតថា ក្រសួង នឹងបន្តស្រាវជ្រាវ និងតាមដាន ការរាតត្បាតជំងឺកូវីដ-១៩ ដោយយកចិត្តទុកដាក់ជាទីបំផុត។ ការព្រងើយកន្តើយ មិនអនុវត្តវិធានការការពារខ្លួន និងភាពសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩ នេះ ជាការបើកលំហដ៏ធំសម្រាប់ឲ្យវីរុសកូវីដមានលទ្ធភាពក្នុងការវាយលុកសរីរាង្គលោកអ្នកដោយងាយស្រួល។ ក្នុងនោះ លោកអ្នក ក៏បង្កលក្ខណៈ និងដាក់ខ្លួនលោកអ្នកចូលទៅក្នុងហានិភ័យខ្ពស់ នៃការចម្លងជំងឺនេះដែរ។
លើសពីនេះទៀត ប្រសិនបើលោកអ្នក មិនចង់ឲ្យមានការផ្ទុះឡើងនូវការចម្លងក្នុងសហគមន៍ លោកអ្នកចាំបាច់ ត្រូវរួមគ្នាការពារ ការចម្លង ដោយអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងរបស់ក្រសួងសុខាភិបាល ឲ្យបានហ្មត់ចត់។ សូមអរគុណ៕
អត្ថបទ ៖ នាងតូច
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?