លោកជំទាវ​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ អំពាវនាវ​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​​ជំងឺ​កូវីដ-១៩ ក្នុង​ឱកាស​បុណ្យ​អុំទូក​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

លោកជំទាវ​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ អំពាវនាវ​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​​ជំងឺ​កូវីដ-១៩ ក្នុង​ឱកាស​បុណ្យ​អុំទូក​

Published

on

​លោកជំទាវ​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ធ្វើការ​អំពាវនាវ​ឲ្យ​ប្រជា​ពល​រដ្ឋ ក៏ដូចជា​សាធារណជន ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ឱកាស​បុណ្យ​ឈប់​សម្រាក ឬ កំឡុង​ពេល បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ ខណៈ​សង្កេត​ឃើញ​ថា ប្រជា​ជន​ភាគច្រើន​ហាក់​មិនសូវ​ខ្វល់ខ្វាយ។

ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​សារព័ត៌មាន​ លោកជំទាវ​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​បាន​ឲ្យ​ដឹង​ថា ការចូលរួម និង​ការទទួលខុសត្រូវ​របស់​បុគ្គល​លើ​ការ​ការពារ​ការ​ចម្លង​វីរុស​កូ​វីដ​-១៩ គឺជា​ការ​អនុវត្ត​សិទ្ធិ​របស់​បុគ្គល។ ​ម្យ៉ាងទៀត ការ​សំខាន់​នោះ បុគ្គល​គ្រប់រូប ​ត្រូវ​អនុវត្ត​សិទ្ធិ​ក្នុង​ការ​មិន​ចម្លង​វីរុស​កូ​វីដ​-១៩ ទៅ​អ្នកដទៃ​។

បន្ថែម​ពី​នោះ ក្រសួង​ នៅតែ​បន្ត​អំពាវនាវ​ឲ្យ​មានការ​ចូលរួម ការពារ​ការ​ចម្លង គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ គ្រប់​ទីកន្លែង និង​មានការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ រាល់ពេល​ដែល​បុគ្គល​ចល័ត ឬ​ធ្វើ​ដំណើរ​។

លោកជំទាវ​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ បន្ថែម​ទៀត​ថា ក្រសួង នឹង​បន្ត​ស្រាវជ្រាវ និង​តាមដាន​ ការ​រាត​ត្បាត​ជំងឺ​កូ​វីដ​-១៩ ដោយ​យកចិត្តទុកដាក់​ជាទីបំផុត។ ការ​ព្រងើយ​កន្តើយ ​មិន​អនុវត្ត​វិធានការ​ការ​ពារ​ខ្លួន និង​ភាព​សន្តិភាព​និយម​ជាមួយ​វីរុស​កូ​វីដ​-១៩ នេះ ជា​ការ​បើក​លំហ​ដ៏​ធំ​សម្រាប់​ឲ្យ​វីរុស​កូ​វីដ​មាន​លទ្ធភាព​ក្នុង​ការ​វាយលុក​សរីរាង្គ​លោកអ្នក​ដោយ​ងាយស្រួល។ ក្នុងនោះ លោកអ្នក​ ក៏​បង្ក​លក្ខណៈ និង​ដាក់ខ្លួន​លោកអ្នក​ចូល​ទៅ​ក្នុង​ហានិភ័យ​ខ្ពស់​ នៃ​ការ​ចម្លង​ជំងឺ​នេះ​ដែរ​។

លើស​ពី​នេះ​ទៀត ប្រសិន​បើ​លោក​អ្នក មិន​ចង់​ឲ្យ​មានការ​ផ្ទុះ​ឡើង​នូវ​ការ​ចម្លង​ក្នុង​សហគមន៍ លោក​អ្នក​ចាំបាច់ ​ត្រូវ​រួមគ្នា​ការពារ​ ការ​ចម្លង ​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ហ្មត់ចត់​។ សូម​អរគុណ៕

អត្ថបទ ៖ នាងតូច​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ18 mins ago

ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈសំណង់ និង​ខ្សែភ្លើង សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស

ព័ត៌មានជាតិ50 mins ago

លោក សុខ ទូច​ ៖ ដើម្បី​ឲ្យ​រោងចក្រ និង​សង្វាក់​ផលិតកម្ម​នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប អាច​ដើរ​បាន យើង​ត្រូវការ​គោ​ទឹកដោះ​ចំនួន​៣០០​ក្បាល

ព័ត៌មានជាតិ1 hour ago

ពេទ្យ​រដ្ឋ​ទាំងអស់​រង់ចាំ​បម្រើសេវា​គ្រប់ពេល​ក្រោយ​ទទួល​បាន​ការវិនិយោគ​រយៈ​ពេល​វែង

ព័ត៌មានជាតិ2 hours ago

អតីត​យុទ្ធជន​អាច​បន្ត​បើក​របប​សន្តិសុខ​សង្គម​ ​តាម​សាខា​ធានា​គារ​អេ​ស៊ីលីដា និង​កា​ណា​ឌីយ៉ា

ព័ត៌មានជាតិ2 hours ago

​មកដឹង​តម្លៃ​លក់រាយ​ប្រេងសាំង​ ចាប់​ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១

ព័ត៌មានពេញនិយម