Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញការចូលរួមលុបបំបាត់ការប្រមាថមើលងាយលើស្ត្រី

បានផុស

នៅ

លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានថ្លែងដោយប្រកាសគោលជំហរយ៉ាងច្បាស់ថា លោកស្រីមានគោលដៅខ្ពស់ក្នុងការចូលរួមលុបបំបាត់ កាត់បន្ថយការប្រមាថមើលងាយ មកលើស្ត្រី។ ម្យ៉ាងទៀត លោកស្រី ញ៉ែម មរកត បានជំរុញឱ្យមានការចូលរួមលុបបំបាត់ការប្រមាថមើលងាយលើស្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយជំនួបជាមួយ ប្រធានសមាគមសិល្បករខ្មែរ និងតារាចម្រៀង ស៊ឹម ថៃណា ដែលរងការប្រមាថមាក់ងាយកិត្តិយសពីបុគ្គលម្នាក់នាពេលកន្លងថ្មីៗនេះ លោកស្រី ញ៉ែម មរកត បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការថា សូមចូលរួមលុបបំបាត់កាត់បន្ថយការប្រមាថមើលងាយមកលើស្ត្រី។

លោកស្រី ញ៉ែម មរកត បានបញ្ជាក់ថា៖ “មិនមែនត្រឹមរូបថតប៉ុន្មានសន្លឹកនេះទេ ឯកសាររូបភាពមានច្រើនណាស់ដែលបងប្អូនតារាសិល្បករ-សិល្បការិនីបានចូលរួមធ្វើកិច្ចការសង្គមយ៉ាងច្រើនជាមួយយើងខ្ញុំជាង ១០ឆ្នាំ មកហើយ។ពិសេសមិនដែលខកខាន ទោះរវល់នឹងការងារអាជីពច្រើនក៏ដោយ ក៏ចូលរួមលើកកម្ពស់វិស័យពិការភាព និងការងារផ្សព្វផ្សាយប្រយុទ្ធប្រឆាំងចំពោះការប្រើប្រាស់អំពើហិង្សា ការជួញដូរ និងរួមគ្នាលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ជាមួយក្រសួងកិច្ចការនារី និងវិស័យកីឡា”។

លោកស្រី ញ៉ែម មរកត លើកឡើងបន្ថែមទៀតថា តើគួរទេដែលបុគ្គលខ្លះមើលរំលងចំពោះគុណសម្បត្តិ និងការលះបង់ពេលវេលារបស់ពួកគាត់ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ? បើគ្មានផ្កា ១ទងជូនដល់ពួកគាត់ ក៏មិនត្រូវជេរបញ្ចោរមើលងាយដែរ ដែលទង្វើនេះបានបង្កការឈឺចាប់ និងភាពអាម៉ាស់ដល់រូបគាត់ និងក្រុមគ្រួសារ ពិសេសផ្ទុយនឹង សីលធម៌សង្គម ខ្លះក៏ឈានទៅដល់ស្ទាក់តាមផ្លូវព្រួតគ្នាវាយដំបង្ករបួសស្នាមយ៉ាងខ្លាំងថែមទៀតផង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម