ព័ត៌មានជាតិ
ឆ្នាំ២០២៤ មន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាកលើសឆ្នាំមុន ១ថ្ងៃ
អនុក្រឹត្យ ស្ដីពី ប្រតិទិនឈប់សម្រកងារងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៤ ចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុញ្ញាតឱ្យ មន្ត្រីរាជការ និយោជិត កម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានឈប់សម្រាកការងារ ឆ្នាំ២០២៤ ចំនួន ២២ថ្ងៃ។ ចំនួនថ្ងៃ នៃការឈប់សម្រាកក្នុងឆ្នាំ២០២៤ លើសឆ្នាំមុន គឺឆ្នាំ២០២៣ ចំនួន ១ថ្ងៃ ដែលមានចំនួនតែ ២១ថ្ងៃ។ ចំនួនលើសនេះ ដោយសារ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក មានរយៈពេល ចំនួន ៤ ថ្ងៃ។

ប្រតិទិនឈប់សម្រាក ឆ្នាំ២០២៤ មានដូចខាងក្រោម៖
ថៃ្ងទី១ មករា ទិវាចូលឆ្នាំសកល សម្រាក ១ថ្ងៃ
ថៃ្ងទី៧ មករា ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ សម្រាក ១ថ្ងៃ
ថៃ្ងទី៨ មីនា ទិវាអន្តរជាតិនារី សម្រាក ១ថ្ងៃ
ថៃ្ងទី១៣-១៤-១៥-១៦ មេសា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក សម្រាក ៤ថ្ងៃ

ថៃ្ងទី១ ឧសភា ទិវាពលកម្មអន្តរជាតិ សម្រាក ១ថ្ងៃ
ថៃ្ងទី១៤ ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាក ១ថ្ងៃ
ថៃ្ងទី១៨ មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្រាក ១ថ្ងៃ
ថៃ្ងទី២២ ឧសភា ពិធីបុណ្យវិសាខបូជា សម្រាក ១ថ្ងៃ
ថៃ្ងទី២៦ ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល សម្រាក ១ថ្ងៃ

ថៃ្ងទី២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ សម្រាក ១ថ្ងៃ
ថៃ្ងទី១-២-៣ តុលា ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក ៣ថ្ងៃ
ថៃ្ងទី១៥ តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” សម្រាក ១ថ្ងៃ
ថៃ្ងទី២៩ តុលា ព្រះរាជពិធីបុណ្យគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាក ១ថ្ងៃ
ថៃ្ងទី៩ វិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ សម្រាក ១ថ្ងៃ
ថៃ្ងទី១៤-១៥-១៦ វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក ៣ថ្ងៃ។

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង