Connect with us

ព័ត៌មានជាតិ

ដុំថ្មដែលអះអាងជាកម្អួតត្រីបាឡែន ត្រូវបានបញ្ជូនធ្វើតេស្តនៅក្រៅប្រទេស

បានផុស

នៅ

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានអះអាងថា ដុំថ្មម្យ៉ាងដែលអះអាងថា ជាកម្អួតត្រីបាឡែន ត្រូវបានមន្ត្រីជំនាញបញ្ជួនបន្តទៅធ្វើតេស្តនៅក្រៅប្រទេស ដោយសារនៅស្រុកខ្មែរមិនមានបច្ចេកទេសធ្វើវិភាគនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃាង ភារម្យ អ្នកនាំពាក្យ សាលាខេត្តព្រះសីហនុ មានប្រសាសន៍នៅថ្ងៃទី១៣ សីហានេះថា ពាក់ព័ន្ធទៅនឹងការធ្វើតេស្តសំណាកដុំថ្មដែលគេអះអាងថា ជាកម្អួតត្រីបាឡែន ខាងមន្ទីរកសិកម្មខេត្ត ខាងរដ្ឋបាលជលផល បានយកទៅធ្វើតេស្ត។ ប៉ុន្តែដោយសារបច្ចេកទេសក្នុងស្រុកអត់ទាន់អាចធ្វើបាន ដូចនេះសំណាកត្រូវបានបញ្ជួនបន្តទៅធ្វើតេស្តនៅក្រៅប្រទេសជាបន្ត។

លោក ឃាង ភារម្យ មានប្រសាសន៍បន្តថា៖ “ខ្ញុំកំពុងតាមដានរឿងហ្នឹងដែរ អ៊ីចឹងចាំមានព័ត៌មានអីថ្មី ខ្ញុំនឹង Update បន្ថែមទៀត”។

គួរឱ្យដឹងថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បណ្តាញសារព័ត៌មានក្នុងស្រុក បានចុះផ្សាយពីករណីបុរសម្នាក់មានឈ្មោះ ឡី ប្រុស អាយុជាង ៣៧ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅ ឃុំទឹកថ្លា ស្រុកព្រៃនប់ បច្ចុប្បន្នរស់នៅ (កែងសេតេ) សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រើសបានដុំថ្មម្យ៉ាង ដែលបានលើកឡើងថា ជាកម្អួតត្រីបាឡែន ស្ថិតនៅចំណុចឆ្នេរជំទាវម៉ៅ-ដើមឈើចាំស្នេហ៍ នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ទាក់ទង និងចុះដល់ទីតាំងរស់នៅរបស់បុរសខាងលើ ដើម្បីអញ្ជើញសាមីខ្លួនមកខណ្ឌរដ្ឋបាលជលផល សាកសួរ និងត្រួតពិនិត្យដុំដែលគាត់អះអាងថា ជាកម្អួតត្រីបាឡែននោះ និងបានកាត់យកសំណាកដើម្បីបញ្ជូនទៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ ដើម្បីកំណត់អត្តសញ្ញាណ តាមរយៈការធ្វើតេស្ត DNA។

ប៉ុន្តែដោយសារតែមន្ទីរពិសោធន៍នៅកម្ពុជាមិនមានបច្ចេកទេសធ្វើការវិភាគ ទើបបានបញ្ជួនបន្តទៅវិភាគនៅក្រៅប្រទេស។ចំពោះលទ្ធផល នៃការធ្វើតេស្ត រដ្ឋបាលខេត្តព្រះសីហនុ នឹងធ្វើការជូនដំណឹងនៅពេលបន្ទាប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍២០ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ចាប់បានជនជាតិចិន ២នាក់ ដែលប្រយុទ្ធឲ្យរុស្ស៊ី នៅ Donetsk

Sokha Hotels

ព័ត៌មានពេញនិយម