ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសចិន៖ ទស្សនកិច្ចពេលនេះ បង្ហាញថា ចិននៅតែបន្តគាំទ្រកម្ពុជា
នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែសីហានេះ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានជម្រាបជូន សម្ដេចតេជោ ថា ដំណើរទស្សនកិច្ចរបស់លោកនៅពេលនេះ បង្ហាញថា ចិននៅតែគាំទ្រចំពោះកម្ពុជា។

បើតាមលោក អ៊ាង សុផល្លែត បានឱ្យដឹងថា ក្នុងជំនួបនោះ លោក វ៉ាង យី បានជម្រាបជូនសម្ដេចតេជោ ថា លោកបានធ្វើទស្សនកិច្ច មកកាន់កម្ពុជាជាច្រើនលើកមកហើយ រាល់ទស្សនកិច្ចនៅកម្ពុជា លោក វ៉ាង យី សង្កេតឃើញថា ប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការរីកចម្រើនយ៉ាងរស់រវើក ដោយបានប្រែក្លាយភ្នំពេញ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទំនើប។
ជាមួយគ្នានេះ លោក វ៉ាង យី ក៏បានបញ្ជាក់ប្រាប់ សម្ដេចតេជោ ដែរថា សម្រាប់ដំណើរទស្សនកិច្ច នៅពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់នូវជំហរឥតងាករេរបស់ចិនចំពោះការគាំទ្រដល់កម្ពុជា គ្រប់កាលៈទេសៈ។ មន្ត្រីជាន់ខ្ពស់ចិនរូបនេះ បានបង្ហាញនូវជំនឿចិត្តថា ក្រោយរាជរដ្ឋាភិបាលថ្មីចូលកាន់តំណែងជាផ្លូវការ ក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ទំនាក់ទំនងដ៏ល្អជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នឹងត្រូវបានពង្រឹងឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីការបរទេសចិន ក៏បានចូលរួមអបអរសាទរចំពោះ សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែលទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នេះ។
លោក លើកឡើងថា ប្រទេសជាច្រើនបានមកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ហើយមើលឃើញថា ការបោះឆ្នោតដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ មានភាពយុត្តិធម៌ តម្លាភាព និងស្របច្បាប់ ខណៈ ប្រជាពលរដ្ឋជាង ៨០ភាគរយ បានចេញទៅបោះឆ្នោត។ ការណ៍នេះ បានបញ្ជាក់ឱ្យឃើញថា ពលរដ្ឋខ្មែរបានប្រើប្រាស់សិទ្ធិរបស់ខ្លួនយ៉ាងពេញលេញ ដោយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យបន្តដឹកនាំរាជរដ្ឋាភិបាលបន្តទៀត៕

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច