Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនមួយកែច្នៃសំណល់ប្លាស្ទិកក្នុងសមុទ្រនៅខេត្តព្រះសីហនុ ទៅជាគ្រឿងសង្ហារិម

បានផុស

នៅ

ក្រុមហ៊ុនថុនធូថុន (Tontoton) បានធ្វើការកែច្នៃប្លាស្ទិកក្នុងសមុទ្រដែលគ្មានតំលៃនៅខេត្តព្រះសីហនុ យកទៅធ្វើជាគ្រឿងសង្ហារិមសម្រាប់បម្រើដល់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម ប្រធានក្រុមហ៊ុនថុនធូថុន បានបញ្ជាក់ប្រាប់ លោក ឡុង ឌីម៉ង់ អភិបាលរង ខេត្តព្រះសីហនុ ដែលបានចុះទៅពិនិត្យទីតាំងប្រតិបត្តិការរបស់ក្រុមហ៊ុនថុនធូថុន ឱ្យដឹងថា ថុនធូថុន បានជួយប្រមូលសំណល់ប្លាស្ទិកគ្រប់ប្រភេទសរុបប្រមាណ ២០០តោនរៀងរាល់ខែ ហើយសម្រាប់សំណល់ប្លាស្ទិកដែលគ្មានតំលៃ ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាកិន រំលាយដើម្បីផលិតជាក្តារបន្ទះ ហើយអាចយកទៅធ្វើជាគ្រឿងសង្ហារិមទៀតផង។

នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្តព្រះសីហនុ បានលើកសរសើរដល់ការខិតខំប្រឹងប្រែងរបស់ លោកប្រធានក្រុមហ៊ុន ដែលបានជួយប្រមូលសំអាតប្លាស្ទិកទាំងមានតម្លៃ និងគ្មានតម្លៃពីសមុទ្រ ក៏ដូចជានៅក្នុងសហគមន៍កម្ពុជា។

លោកអភិបាលរង មានប្រសាសន៍ថា ដើម្បីជាការចូលរួមក្នុងកិច្ចការពារបរិស្ថាន រដ្ឋបាលខេត្តព្រះសីហនុ សហការគាំទ្រ និងលើកទឹកចិត្តជូនបងប្អូនប្រជាពលរដ្ឋ រើសយកដប ក៏ដូចជាផលិតផលផ្លាស្ទិកទាំងអស់ដែលនៅក្រៅធុងសំរាម ក្រៅទីលានចាក់សំរាម យកមកលក់ជូនក្រុមហ៊ុន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម