Connect with us

ព័ត៌មានជាតិ

បណ្ឌិត យង់ ពៅ យល់ឃើញ ៣ ចំណុច ជុំវិញទស្សនកិច្ច​​រដ្ឋមន្ត្រីការបរទេសចិនមកកាន់កម្ពុជា

បានផុស

នៅ

នៅ​ក្នុង​​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​រដ្ឋមន្រ្តីការបរទេស​ចិន​​មក​កាន់​កម្ពុជា​ លោក​បណ្ឌិត​ យង់ ពៅ​ អគ្គលេខាធិការ​នៃ​រាជ​បណ្ឌិត​​សភាកម្ពុជា​​យល់​ឃើញ ៣ ​ចំណុច​​​ជុំ​វិញ​តំណ​ភ្ជាប់​ «មិត្តភាព​ដែក​ថែប​កម្ពុជា-ចិន​» ដែលធ្វើឱ្យមិត្តភាពនៃប្រទេសទាំងពីរកាន់​តែ​មាន​​រឹង​មាំ​ជាង​មុន​បន្ថែម​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​សំណេរ​ជា​ផ្លូវ​ការ​នៅ​បណ្ដាញ​សង្គម​នា​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣​ លោក​បណ្ឌិត​ យង់ ពៅ បាន​មើលឃើញ​​អំពី​ព្រឹត្តិការណ៍​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការរបស់​​រដ្ឋមន្រ្តីការបរទេស​ចិន​គឺ​ទី​១ ភាគី​ទាំង​ពីរ កម្ពុជា-ចិន បាន​បង្ហាញ​ប្រាប់​​ពិភព​លោក នូវ​ភាព​ប្រទាក់​ក្រឡា​គ្នា​​ដ៏​រឹង​មាំ​នៃ​មិត្ត​ភាព​ដែកថែប, ទី​២ ចិនបាន​បង្ហាញ​ប្រាប់​ពី​ភាព​ចាំ​បាច់​ដែល​មិន​អាច​ខ្វះ​បាន ចំពោះ​ការ​តភ្ជាប់​ប្រកប​ដោយ​​យុទ្ធសាស្ត្រ​នៃ​នយោបាយ​ការបរទេស កម្ពុជា-ចិន ចំពោះ​មុខ​នៃ​ការ​ប្រកួត​ប្រជែង​​ឥទ្ធិពល​ភូមិសាស្ត្រនយោបាយ និង​ទី​៣ ចិន ចង់​បង្ហាញ​ថា ខ្លួន​​ជា​​មិត្ត​ទី១ សម្រាប់​​កម្ពុជា ក្នុង​ខណៈ​កម្ពុជា​​ក៏​បាន​បង្ហាញ​ប្រាប់​ចិន​​រួច​ហើយ កាល​ពី​ករណី​កូវីដ១៩ រីក​រាយ​រាល​ដាល សម្ដេច ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ច​ទៅ​ចិន បង្ក​ភាព​ភ្ញាក់​ផ្អើល​ដល់​ពិភព​លោក​។

មិន​តែ​ប៉ុណ្ណោះអគ្គលេខាធិការ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​រូប​នេះ​ថា អ្វី​ដែល​គួរ​កត់សម្គាល់​ឥរិយាបថ​ការ​ទូត ចំពោះ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក វ៉ាង យី ក្រៅ​ពី​ការ​ចូល​ទៅ​ថ្វាយ​បង្គំ​​គាល់​ព្រះមហាក្សត្រ និង​ជំនួប​ជា​មួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក​ក៏​បាន​ជួប​សន្ទនា​ការ​ទ្វេភាគី​ជា​មួយ​ឥស្សរជន​នយោបាយ​ការ​បរទេស​កម្ពុជា ៣ ជំនាន់ ទាំង​ចាស់ និង​ថ្មី​តាម​លំដាប់​លំដោយ រួមមាន ទី​១. ឧបនាយករដ្ឋមន្ត្រី​ លោក​ ហោ ណាំហុង អតីត​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នា​ថ្ងៃទី១២ ខែ​សីហា​ ទី​២. លោក​ សុខ ចិន្តា​សោភា អនាគត​រដ្ឋមន្ត្រី​ក្រសួងការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ នា​ថ្ងៃទី១២ ខែ​សីហា និង​ចុង​ក្រោយលោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិនា​ថ្ងៃទី១៣ ខែ​សីហា។

លោក​បណ្ឌិត យង់​ ពៅ បាន​អះអាង​ថា​ នៅ​​ក្នុង​ជំនួប​ជា​មួយ​លោក សុខ ចិន្ដា​សោភា ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​ពី​ជំនឿ​ជឿ​ជាក់​ថា ច្បាប់​ស្ដី​ពី​​វិនិយោគ​ថ្មីនិង​ក្រប​ខណ្ឌ​គតិយុត្តិ​សម្រាប់​អនុវត្ត​ច្បាប់​នេះ​ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ស្ថាពរ ក៏​ដូច​ការ​ចូល​ជា​ធរមាន​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ កម្ពុជា-ចិន និង​ការ​លើក​កម្ពស់​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ នឹង​ជំរុញ​ឱ្យ​ទំនាក់ទំនង​កម្ពុជា-ចិន រឹត​តែ​ទទួល​បាន​លទ្ធផល​ល្អ​ត្រចះត្រចង់​បន្ថែម​ទៀត។

ជាក់ស្តែងក្នុង​ឆ្នាំ​២០២៣ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ប្រកាស​បើក​ព្រឹត្តិការណ៍ «ឆ្នាំ​មិត្ត​ភាព កម្ពុជា-ចិន» ដើម្បី​អបអរសាទរ​ខួប​លើក​ទី៦៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត និង​ឆ្នាំ​មិត្តភាព​ឆ្ពោះ​ទៅ​យុគសម័យ​ថ្មី នៃ​ការ​កសាង​សហគមន៍​វាសនា​រួម​​គ្នា​កម្ពុជា-ចិន និង​បាន​ឯកភាព​បង្កើត​ក្របខ័ណ្ឌ «កិច្ច​សហប្រតិបត្តិ​ការ​ត្បូងពេជ្រ» ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់សម្ដេច​តេជោ​ ហ៊ុន សែន នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។

​គួរ​ជម្រាប​បន្ថែម​ថា លោក វ៉ាង យី រដ្ឋមន្ត្រី​ការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​អញ្ជើញ​មក​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជាចំនួន​ ២ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១២ ដល់​ថ្ងៃ​ទី ១៣ ខែ​សីហា ឆ្នាំ២០២៣​​ បញ្ជាក់​ពី​ការ​តភ្ជាប់​នៃ​នយោបាយ​ការ​បរទេសស្រប​តាម​ឆត្រ​នយោបាយ «មិត្ត​ភាព​ដែក​ថែប កម្ពុជា-ចិន»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៧ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម