Connect with us

ព័ត៌មានជាតិ

លោកស្រី ចម និម្មល ជាតំណាងរាស្ត្រស្ត្រីជាប់ឆ្នោតក្មេងជាងគេសម្រាប់អាណត្តិទី៧នេះ

បានផុស

នៅ

លោកស្រី ចម និម្មល គឺជាតំណាងរាស្ត្រស្រ្តីដែលមានវ័យក្មេងជាងគេបំផុតក្នុងចំណោមឥស្សរជនស្ត្រីផ្សេងទៀតដែលបានជាប់ជាតំណាងរាស្ត្រសម្រាប់អាណត្តិទី៧នេះ។ លោកស្រី ចម និម្មល ដែលជាអនាគតរដ្ឋមន្រ្តីថ្មីនៅក្នុងរាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងអាណត្តិនេះ មានវ័យត្រឹមតែ ៤៣ឆ្នាំប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ចម និម្មល  កើតនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៨០ ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាកូនស្រីបង្កើត របស់លោក ចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានិវត្តន៍។​ លោកស្រី បានចូលបម្រើការនៅក្រសួងពាណិជ្ជកម្ម ជាង២០ឆ្នាំមកហើយ។ ជាមួយនឹងការដឹកនាំយ៉ាងល្អ ក្នុងនាមជាស្ត្រីមានតួនាទីក្នុងរដ្ឋាភិបាលមួយរូប វត្តមានរបស់លោកស្រី ក៏ជាផ្នែកមួយធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍខ្លាំង។ ជាពិសេស តាមរយៈនេះ លោកស្រី បានលើកស្ទួយដល់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងបង្ហាញឱ្យឃើញពីថាមពលរបស់ស្ត្រីក្នុងការចូលរួមចំណែកដឹកនាំប្រទេសផងដែរ។

កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣កន្លងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រសម្រាប់អាណត្តិទី៧ សរុបទាំងអស់មាន ១២៥ រូប។ ក្នុងចំណោមបេក្ខជនទាំង ១២៥រូបនោះ មានតំណាងរាស្ត្រជាស្រ្តីចំនួន ១៦រូប បានជាប់ដែលសុទ្ធតែជាឥស្សរជនឆ្នើម និងមានសមត្ថភាពក្នុងការដឹកនាំប្រទេសជាតិ។ លោកស្រី ចម និម្មល គឺជាស្រ្តីម្នាក់ដែលជាប់ជាតំណាងរាស្ត្រនៅខេត្តកំពត និងមានវ័យក្មេងជាងគេ។

សូមជម្រាបជូនថា លោកស្រី ចម និម្មល គឺជាបញ្ញវន្តខ្មែរមួយរូបដែលបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក មុខជំនាញផ្នែកសេដ្ឋកិច្ចអន្តរជាតិ និងវិទ្យាសាស្ត្រសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៧ នាទីutes មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម៣៨ នាទីutes មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ៣៨ នាទីutes មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានជាតិ៥៩ នាទីutes មុន

សង្ក្រានខេត្តក្រចេះ ​រៀបចំរួចរាល់​ត្រៀមទទួលទេសចរ​មក​កម្សាន្ត ​ឲ្យកាន់តែ​សប្បាយ​អ៊ូអរ​ជាងឆ្នាំ​​មុនៗ

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម