ព័ត៌មានជាតិ
Updete៖ អគ្គិភ័យនៅសៀមរាបឆេះរាលដាលផ្ទះ២ខ្នង និងសាលារៀនមួយខ្នង
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះអ្នកលក់កង់ដែលចាក់សោរទុកចោល ត្រូវបានអគ្គិភ័យឆាបឆេះទ្រព្យសម្បត្តិអស់ទាំងស្រុង និងបានរាលឆ្លងទៅឆេះផ្ទះជិតខាង១ខ្នងនិងសាលារៀន១ខ្នងផងដែរ។
លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគម បានឲ្យដឹងថា ករណីអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៩ ខែមករាឆ្នាំ២០២១ នៅចំណុចភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦។

លោកបន្តថា ករណីនេះបណ្ដាលឲ្យខូចខាតផ្ទះ១ខ្នងទំហំ៩x២៥ម៉ែត្រ ថ្មក្រោមឈើលើ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុង (ផ្ទះផ្ទុកកង់និងគ្រឿងកង់សម្រាប់លក់ច្រើនរយគ្រឿង) និងខូចខាតផ្ទះនៅក្បែរ១ខ្នង(ខូច២០%) និងអាគារសាលារៀនបឋមសិក្សា៧មករា១ខ្នង (១៥%) និងមិនមានមនុស្សរងរបួសទេ ។
លោកបន្តថា ម្ចាស់ផ្ទះឈ្មោះ សរ ចំរើន ភេទប្រុស អាយុ៦៩ឆ្នាំ មានទីលំនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

តាមការសន្និដ្ឋានជាបឋមគឺ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ព្រោះម្ចាស់មិននៅទាំងអស់គ្នា ទៅលក់កង់នៅផ្សារបាត់ ផ្ទះបិតទ្វារចោល។ លោកបញ្ជាក់ទៀតថា លទ្ធផលកិច្ចប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនគរបាល៣គ្រឿង គឺស្រុកសូទ្រនិគម ១គ្រឿង,ស្រុកប្រាសាទបាគង១គ្រឿង ,ស្រុកជីក្រែង ១គ្រឿង និងរថយន្តដឹកទឹកឯកជន២គ្រឿង កម្លាំងនគរបាល អាវុធហត្ថ និងប្រជាការពារសរុបប្រមាណ៥៥នាក់ ប្រើប្រាស់ទឹកអស់៧ឡាន រហូតដល់ម៉ោង១៤និង៤៥នាទី ទើបរលត់ទាំងស្រុង។

ពលរដ្ឋលើកឡើងថា ករណីឆេះនេះពិតជាលឿនមែន សូម្បីរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដែលមានចម្ងាយតែ៣០០ម៉ែត្រពីទីតាំងកើតហេតុ ក៏មិនអាចជួយពន្លត់ទាន់ដែរ។ ចឹងទេសូមបងប្អូនមេត្តាប្រុងប្រយ័ត្នផង ចំពោះរឿងអគ្គិភ័យនេះ៕
អត្ថបទ ៖ កុសល




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ