Connect with us

ព័ត៌មានជាតិ

ត្រឹម៣ថ្ងៃ រកឃើញគ្រាប់មិនទាន់ផ្ទុះ ២ ១១៦គ្រាប់ ក្នុងវិទ្យាល័យមួយនៃខេត្តក្រចេះ

បានផុស

នៅ

ត្រឹមតែរយ:ពេល៣ថ្ងៃ កម្លាំងជំនាញបោសសម្អាតគ្រាប់សំណល់សង្គ្រាម​នៃកងឯកភាពកំចាត់មីនទី៥​ ទទួលទិសខេត្តក្រចេះ​ បានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាសំណល់សង្គ្រាម​ បានចំនួន ២ ១១៦គ្រាប់ នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រយានី​ កុសមៈ​ ខេត្តក្រចេះ​។ នេះបើតាមការឲ្យដឹងរបស់លោក ហេង រតនា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង រតនា អគ្គនាយកមជ្ឍមណ្ឌលសម្មភាពកំចាត់មីន ហៅកាត់ថា «ស៊ីម៉ាក់» តាមរយ:បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបញ្ជាក់ថា​ ក្នុងរយៈពេលតែ៣ថ្ងៃ​ (១១-១៣​ ខែសីហា​ ឆ្នាំ២០២៣)​ កម្លាំងជំនាញបោសសម្អាតគ្រាប់សំណល់សង្គ្រាម បានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ បានចំនួន ២ ១១៦គ្រាប់ ក្នុងនោះមានប្រភេទ​គ្រាប់M79 ចំនួន ២ ០៣៣គ្រាប់​ គ្រាប់DK75 ចំនួន៦៣គ្រាប់​ FuzeM48 ចំនួន​១៨គ្រាប់​ និងគ្រាប់B40, គ្រាប់H107 ចំនួន១គ្រាប់។

ទន្ទឹមនឹងនោះ លោកថា តាមការវាយតំលៃស្ថានភាពបញ្ហាគ្រាប់ក្នុងបរិវេណសាលាវិទ្យាល័យ​ អាចមានចំនួនច្រើនទៀត​ ដែលទាមទារការបិទសាលារៀនជាបណ្តោះអាសន្ន​ ដើម្បីអនុញ្ញាតឱ្យកម្លាំងស៊ីម៉ាក់ អាចបោសសម្អាតធានាសុវត្តិភាព ជូនសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ៣ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

Sokha Hotels

ព័ត៌មានពេញនិយម