ព័ត៌មានជាតិ
សម្ដេច ស ខេង ៖ នៅក្រសួងមហាផ្ទៃ គឺមានតែខ្ញុំទេដែលចេញពីក្រសួង ដើម្បីទៅបំពេញបេសកកម្មផ្សេងទៀត
សម្ដេចក្រឡាហាម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា សម្ដេច នឹងលាចេញពីតួនាទីជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅបំពេញបេសកកម្មផ្សេងទៀត នៅពេលដែលរាជរដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ខាងមុខ។ ក្នុងនោះ មន្ត្រីភាគច្រើន នឹងនៅតែបន្តបំពេញការងារនៅក្រសួងមហាផ្ទៃដដែល លើកលែងតែអ្នកដែលត្រូវផ្ទេរចេញទៅក្រសួង-ស្ថាប័នផ្សេងប៉ុណ្ណោះ។

ការឲ្យដឹងរបស់សម្ដេចក្រឡាហាម ស ខេង បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល កាលពីព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៣នេះ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
សម្ដេចក្រឡាហាម ស ខេង មានប្រសាសន៍ថា រដ្ឋសភា នីតិកាលទី ៧ នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី ២១ ខែសីហា ឆ្នាំ ២០២៣។ បន្ទាប់នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ គឺរាជរដ្ឋាភិបាលថ្មី ដែលត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភា។ ដូច្នេះ ចាប់ពីរសៀលថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣តទៅ ក្រោយការស្បថចូលកាន់តំណែង គឺរាជរដ្ឋាភិបាលថ្មី បានចាប់ផ្ដើមកំណើត ហើយរាជរដ្ឋាភិបាលចាស់ ត្រូវបញ្ចប់ការងាររបស់ខ្លួន
សម្ដេចក្រឡាហាម ស ខេង មានប្រសាសន៍បន្តថា សម្រាប់ក្រសួង-ស្ថាប័នដទៃ គឺសម្ដេចមិនមានយោបល់អ្វីនោះទេ តែក្រសួងមហាផ្ទៃ គឺមានតែសម្ដេចប៉ុណ្ណោះ ដែលចេញពីក្រសួង ដើម្បីទៅបំពេញបេសកកម្មផ្សេងទៀត។ ក្រៅពីនោះ អាចមានមន្ត្រីមួយចំនួនតូច នឹងត្រូវផ្ទេរទៅក្រសួង-ស្ថាប័នផ្សេងទៀត។
សម្ដេច ស ខេង ឲ្យដឹងបែបនេះថា «សម្រាប់នៅក្រសួង-ស្ថាប័នផ្សេង ខ្ញុំមិនមានយោបល់ទេ ប៉ុននៅក្រសួងមហាផ្ទៃ គឺមានតែខ្ញុំទេដែលចេញពីក្រសួង ដើម្បីទៅបំពេញបេសកកម្មផ្សេងទៀត ក្រៅពីនោះអាចថា មន្ត្រីដែលផ្ទេរពីកន្លែងនេះទៅកន្លែងនោះ វាជារឿងធម្មតាទេ ប៉ុន្តែអ្នកភាគច្រើន ឬក៏ទាំងអស់ ក្រៅពីអ្នកដែលចេញ ចេញតាមរយៈបញ្ចប់អាណត្តិដូចខ្ញុំជាដើម ឬក៏អ្នកផ្ទេរចេញទៅកន្លែងផ្សេង អាហ្នឹងគឺគាត់ចេញ ប៉ុនអ្នកក្រៅពីហ្នឹងគាត់នៅបន្តតទៅទៀត ក្នុងក្របខណ្ឌក្រសួងនេះ»។
សម្ដេចក្រឡាហាម ស ខេង បានបង្ហាញក្ដីសង្ឃឹម និងជឿជាក់ថា មន្ត្រីនៅក្រសួងមហាផ្ទៃថ្នាក់អគ្គនាយកចុះក្រោម ដែលជាមន្ត្រីមុខងារសាធារណៈ នឹងត្រូវបន្តបំពេញការងាររបស់ខ្លួនជាធម្មតា ហើយរឹងតែខិតខំបំពេញការងារបន្ថែមទៀត។ ចំណែកឯមន្ត្រីនយោបាយ ថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ជាដើម ក៏នឹងត្រូវបន្តទទួលនូវភារកិច្ចដែលក្រសួងមហាផ្ទៃ នឹងប្រគល់ឲ្យបន្តទៀត៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ