Connect with us

ព័ត៌មានជាតិ

ក្រោមយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ ចិនបានជួយកសាងស្ពានធំៗចំនួន១០ នៅកម្ពុជា

បានផុស

នៅ

នៅចំពោះមុខលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន លោក ហោ ណាំហុង និងលោក ស៊ុន ចាន់ថុល បានលើកឡើងថា ចិន គឺជាមិត្តដែកថែបរបស់កម្ពុជា ហើយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ច្រើនដល់កម្ពុជា។ បើគិតមកទល់បច្ចុប្បន្ន ចិនបានកសាងផ្លូវថ្នល់ប្រមាណជាង៣០០០គីឡូម៉ែត្រ និងស្ពានធំៗចំនួន១០ នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពានធំៗទាំង១០ ដែលកើតចេញពីចំណងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន ហើយកំពុងបម្រើឱ្យការដឹកជញ្ជូន និងធ្វើដំណើរឆ្លងកាត់ដ៏មានសារសំខាន់របស់ប្រជាជនកម្ពុជា នៅពេលសព្វថ្ងៃនេះ រួមមាន៖

១/ ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​ សេកុង ​

ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ សេកុង ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង មាន​ប្រវែង​១ ០៥៧​ម៉ែត្រ ដែលបានចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ២០០៤ ហើយដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០០៨។ ស្ពាន​សេកុងនេះ ចំណាយការសាងសង់ខ្ទង់ ៧០លានដុល្លារ ដែលបានមកពីកម្ចីឥតការប្រាក់របស់រដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ៤,៣លានដុល្លារ។

២/ ស្ពាន​មិត្តភាព​កម្ពុជា-​ចិន ​ព្រែក​ក្តាម

ស្ពាន​មិត្តភាព​កម្ពុជា-​ចិន ​ព្រែក​ក្តាម ស្ថិតក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្ដាល ដែលមានប្រវែង៩៨១ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ។ ស្ពានព្រែកក្ដាម ដែលជាស្ពានឆ្លងកាត់ទន្លេសាប បានបើកការដ្ឋានស្ថាបនាក្នុងឆ្នាំ២០០៧ ហើយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែឧសភា ឆ្នាំ២០១០ ដោយចំណាយថវិកាសាងសង់ប្រមាណជាង២៨លានដុល្លារ។

៣/ ស្ពាន​មិត្តភាព​កម្ពុជា-​ចិន​ ព្រែកតាមាក់

ស្ពាន​មិត្តភាព​កម្ពុជា-​ចិន​ ព្រែកតាមាក់ បានបើកការដ្ឋានស្ថាបនានៅខែមិថុនា ឆ្នាំ២០០៧ ហើយបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១១។ ស្ពានព្រែកតាមាក់ ឆ្លងកាត់ទន្លេសាបស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលមានប្រវែង១ ០៦៦ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ដោយចំណាយទឹកប្រាក់សាងសង់ខ្ទង់៤៤លានដុល្លារ។

៤/ ស្ពាន​មិត្តភាព​កម្ពុជា-​ចិន ជ្រោយ​ចង្វារ

ស្ពាន​មិត្តភាព​កម្ពុជា-​ចិន ឬ ស្ពានជ្រោយ​ចង្វារទី២ បានសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែតុលា ឆ្នាំ២០១៥  ក្រោយត្រូវបានបើកការដ្ឋានសាងសង់រយៈពេល៣៨ខែ គឺក្នុងឆ្នាំ២០១១។ ស្ពានជ្រោយចង្វារទី២ ដែលមានប្រវែង ៧១៩ម៉ែត្រ បានចំណាយ​ថវិកាសាងសង់​ប្រ​មាណជាង ២៧លានដុល្លារ ជាកម្ចីឥណទានរបស់រដ្ឋាភិបាលចិន។

៥/ ស្ពាន​មិត្តភាព​កម្ពុជា-​ចិន ទន្លេមេគង្គ​

ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ មេគង្គ ជាស្ពានទី២ ស្ថិតក្នុងខេត្តស្ទឹងត្រែង ដែលកើតចេញពីចំណងមិត្តភាពរវាងកម្ពុជា និងមិត្តចិន។ ស្ពានមេគង្គ ស្ទឹង​ត្រែង បាន​ចាប់ផ្តើម​សាងសង់នៅ​ក្នុង​ខែមេសា ឆ្នាំ​២០១២ ហើយ​បើកឱ្យប្រើប្រាស់ក្នុងឆ្នាំ​២០១៥។ ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ មានប្រវែងជាង១ ៧៣០ម៉ែត្រ ដោយចំណាយទឹកប្រាក់ប្រមាណជាង១១៦លាន​ដុល្លារអាមេរិក។

៦/ ស្ពាន​មិត្តភាព​កម្ពុជា-​ចិន តាខ្មៅ

ស្ពាន​មិត្តភាព​កម្ពុជា-​ចិន តាខ្មៅ ដែលគេស្គាល់ថា ស្ពានព្រែកសំរោង មានប្រវែង៨៥៥ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រក្រុងតាខ្មៅ។ ស្ពានព្រែកសំរោង បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីបានបើកការដ្ឋានស្ថាបនានៅ ខែកក្កដា ឆ្នាំ២០១១។ ស្ពាន​ឆ្លង​ទន្លេ​បាសាក់​នេះ​ បាន​ត្រូវ​សាងសង់ឡើង​ដោយ​ក្រុម​ហ៊ុន​សំណង់​សៀង​ហៃ​ ដែល​​ចំណាយ​ថវិកា​ប្រមាណ ​៣៣​លាន​ដុល្លារ​អាមេរិក​ ជា​កម្ចីសម្បទាន​របស់​ប្រទេស​ចិន​ និង​មួយ​ចំនួន​ទៀត​ជា​ថវិកា​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​។​

៧/ ស្ពាន​មិត្តភាព​កម្ពុជា-​ចិន​ កោះធំ

ស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ មានប្រវែង៤១៥ម៉ែត្រ នៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល។ ស្ពានកោះធំ ចំណាយទឹកប្រាក់សាងសង់ប្រមាណជិត ២០លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០១៧។ ស្ពាននេះ ជាប្រភេទស្ពានបេតុងសរសៃដែក សាងសង់ដោយក្រុមហ៊ុនសាងសង់ស្ពានថ្នល់ចិន ដែលមានទំហំទឹកប្រាក់សាងសង់ប្រមាណជាង ២២លានដុល្លារអាមេរិក។

៨/ ស្ពាន​អាកាស​មិត្តភាព​កម្ពុជា-​ចិន សែនសុខ

ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬស្គាល់ថា ស្ពានអាកាសផ្សារដីហ៊ុយ ក៏ជាការជួយរបស់ចិនដល់កម្ពុជាដែរ។ ស្ពានអាកាសផ្សារដីហ៊ុយ មានប្រវែង៩៤២ម៉ែត្រ ចំណាយថវិកាសាងសង់ជាង១៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។ ស្ពានអាកាស នៅរាជធានីភ្នំពេញនេះ បានដាក់សម្ពោធឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៨ បន្ទាប់ពីបានសាងសាង់អស់រយៈពេល ២៤ខែ។

៩/ ស្ពាន​មិត្តភាព​កម្ពុជា-​ចិន សិត្បូ

ស្ពាន​មិត្តភាព​កម្ពុជា-​ចិន សិត្បូ ជាស្ពានឆ្លងកាត់ទន្លេបាសាក់ ស្ថិតតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិសាស្ត្រខេត្តកណ្ដាលដែលមានប្រវែងសរុប ៩៩៦ម៉ែត្រ ហើយប្រើប្រាស់ថវិកាប្រមាណជាង ៥៦លានដុល្លារអាមេរិក។

១០/ ស្ពាន​មិត្តភាព​កម្ពុជា-​ចិន​ ស្ទឹងត្រង់​-ក្រូច​ឆ្មារ

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាស្ពានតភ្ជាប់រវាងអ្នកស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្នារ ខេត្តត្បូងឃ្មុំ។ ស្ពានមិត្តភាពកម្ពុជា-ចិននេះ បានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៨ ហើយសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងតម្លៃសាងសង់ជិត ៥៧លានដុល្លារអាមេរិក៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ នាទីutes មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម