Connect with us

ព័ត៌មានជាតិ

មេភូមិ​ម្នាក់​នៅ​បន្ទាយមានជ័យ បាន​ស្លាប់ ​ក្រោយ​ជិះ​ម៉ូតូ​បុក​ឆ្កែ​​

បានផុស

នៅ

មេភូមិ​ឯកភាព ស្រុក​ថ្មពួក បាន​ស្លាប់ និង​ប្រពន្ធ​របួសធ្ងន់ ខណៈ​ជិះ​ម៉ូតូឌុប​គ្នា ទៅ​បុក​ឆ្កែ​ឆ្លង​ថ្នល់​ជាតិ​ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០២០ លើ​ផ្លូវ​ជាតិ​លេខ​៥៦ ​ខាង​ត្បូង​សាលាបឋមសិក្សា​តា​ម៉ា ភូមិ​តា​ម៉ា សង្កាត់​ម្កាក់ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរីសោភ័ណ ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា​ សព​មាន ឈ្មោះ ឡែ ច​យ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ ជា​មេភូមិ​ឯកភាព​ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ។ ឯ​ប្រពន្ធ​មានឈ្មោះ​ មាស នី អាយុ​៥១​ឆ្នាំ រង​របួស​ធ្ងន់​ត្រង់​ដៃ​សងខាង​ និង​ក្បាល ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​គ្លីនិក​នាគព័ន្ធ​ ភូមិ​សូ​ភី​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរិ​សោភ័ណ។​

ប្រភព​ដដែល​ បញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ មុនពេល​កើតហេតុ​ ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​១B ១៦២២ ឌុប​គ្នា ពី​ជើង​ទៅ​ត្បូង​ ទៅ​ទិញ​នំ ផ្លែឈើ​ នៅ​ផ្សារ​ក្រុង​សិរីសោភ័ណ ដើម្បី​យកទៅលក់​ក្នុង​សាលារៀន​វិទ្យាល័យ​ថ្មពួក។ ក្នុងនោះ ពេល​បើក​ម៉ូតូ​ដល់​ចំណុច​កើតហេតុ​ ឆ្កែ​រត់​កាត់​ផ្លូវ។ ម៉ូតូ​ ក៏បាន​បុក​ឆ្កែ​ពេញទំហឹង ​បណ្តាល​ឲ្យ​ប្តី​ស្លាប់ និង​ប្រពន្ធ​រង​របួស​ធ្ងន់ បាក់​កដៃ​ខាងឆ្វេង ​និង ក្បាល។​

ក្រោយពី​កើតហេតុ ​ជនរងគ្រោះ​ជា​ប្តី ​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​ម្កាក់ និង​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរីសោភ័ណ តែ​មិន​អាច​ជួយ​បាន​។​

ចំណែក​ ម៉ូតូ ត្រូវបាន​ប្រជាពលរដ្ឋ លើក​ចេញពី​កន្លែង​កើតហេតុ ​ហើយ​ក្រោយមក ​កម្លាំង​ប៉ុស្តិ៍​ម្កាក់​ ក៏​យក​មក​​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ម្កាក់ ​រង់ចាំ​ក្រុម​គ្រួសារ​មក​យក​វិញ​៕​

អត្ថបទ ៖ វ៉ាន់​ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្រុមមនុស្ស​យកស្លាក​លេខ​រថយន្ត​​ ថាក់ស៊ីន ចាក់​ឆ្នោត ខណៈ​លោកចូល​ខ្លួន​ទៅ​តុលាការ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ប្រធានសភាអារ៉ាប៊ីសាអូឌីតថាកម្ពុជាមានភាព​ថ្លៃថ្នូរ និងក្រមសីលធម៌ខ្ពស់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីថៃ ៦រូប ធ្លាប់ត្រូវតុលាការធម្មនុញ្ញ ព្យួរតំណែង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​​នាយករដ្ឋមន្ត្រី ផែថងថាន​ ត្រូវបាន​ព្យួរអំណាច​ ចំពេល​​ស្តេចថៃ​​តែងតាំង​គណៈរដ្ឋមន្ត្រីថ្មី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោកស្រី ផែនថងថាន៖ ខ្ញុំ​នឹង​ប្រើ​ពេល១៥ថ្ងៃ​ពន្យល់​តុលាការ​ថា​ខ្ញុំ​ធ្វើ​ដើម្បី​ជាតិ​លើស​ពី១០០%

Sokha Hotels

ព័ត៌មានពេញនិយម