ព័ត៌មានជាតិ
តាំងពីដើមឆ្នាំ ២០២៣ រដ្ឋមន្រ្តីស៊ុន ចាន់ថុល ចុះតាមការដ្ឋានស្ថាបនាផ្លូវ ដើម្បីធានាគុណភាពលែងទទួលផ្លូវធ្វើមុខខូចក្រោយ
លោក ស៊ុន ចាន់ថុល ត្រូវគេមើលឃើញថាជារដ្ឋមន្រ្តីកំណែទម្រង់ និងជាមន្រ្តីដែលសកម្មលើការងារសាធារណការ។
រដ្ឋមន្រ្តីរូបនេះតែងតែចុះតាមដានជាប់ជាប្រចាំនៅរាល់ការដ្ឋានស្ថាបនាផ្លូវ ដើម្បីធានាគុណភាពស្របតាមស្តង់ដាបច្ចេកទេស ខណៈកន្លងទៅលោកក៏ធ្លាប់រិះគន់ក្រុមហ៊ុនសាងសង់មួយចំនួន ដែលអនុវត្តខុសបច្ចេកទេសហើយក៏បានព្រមានដាក់ក្នុងបញ្ជីខ្មៅទៀតផង។
លោករដ្ឋមន្រ្តីតែងតែរំលឹកឲ្យក្រុមហ៊ុនសាងសង់យកចិត្តទុកដាក់លើការពង្រឹងគុណភាពសាងសង់ និងប្រកាសលែងទទួលផ្លូវធ្វើមុខខូចក្រោយធ្វើក្រោយខូចមុខទៀតហើយ។
ការចុះទៅពិនិត្យតាមការដ្ឋានសាងសង់ លោករដ្ឋមន្រ្តីក៏តែងតែបានផ្សព្វផ្សាយតាមបណ្តាញសង្គមដោយធ្វើការផ្សាយផ្ទាល់ដើម្បីផ្តល់ព័ត៌មានដល់មហាជន រួមទាំងផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានថែមទៀត។
តាំងពីដើមឆ្នាំ ២០២៣ លោក ស៊ុន ចាន់ថុលបានចុះទៅពិនិត្យការដ្ឋានស្ថាបនាតាមបណ្តាផ្លូវជាតិនានា។ ជាក់ស្តែងកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោករដ្ឋមន្រ្តីបានដឹកនាំគណៈប្រតិភូចុះពិនិត្យពីវឌ្ឍនភាពគម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីស្រុកសំឡូត ខេត្តបាត់ដំបង កាត់តាមស្រុកវាលវែងខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/452-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/08/394-1024x682.jpg)
ក្នុងឱកាសចុះត្រួតពិនិត្យគម្រោងស្ថាបនាផ្លូវជាតិលេខ ១០ លោករដ្ឋមន្រ្តីមើលឃើញមានភាពយឺតយ៉ាវបន្តិច។ ដើម្បីបញ្ជាក់ពីគុណភាព លោកបានឲ្យក្រុមបច្ចេកទេសធ្វើតេស្តគុណភាពស្រទាប់គ្រឹះនៅតាមកន្លែងមួយចំនួន ដើម្បីធានាបានថាការសាងសង់ស្របតាមស្តង់ដាបច្ចេកទេសមិនមានភាពចន្លោះប្រហោង។
នៅថ្ងៃទី ២៣ កុម្ភៈ លោករដ្ឋមន្រ្តីក៏បានបន្តចុះទៅពិនិត្យគម្រោងសាងសង់ផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង) ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទខេត្តកោះកុង។ លោករដ្ឋមន្រ្តីបានវាយតម្លៃដំណើរការសាងសង់ទើបតែបានសម្រេច ២១ ភាគរយ គឺយឺតជាងផែនការកំណត់រហូតដល់ ១២ ភាគរយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/photo_2023-02-23_17-15-57.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/08/photo_2023-02-23_17-16-02.jpg)
បើតាមលោករដ្ឋមន្រ្តី ក្រៅពីធ្វើយឺតជាងផែនការ ក្រសួងនៅរកឃើញមានបញ្ហាបច្ចេកទេសមួយចំនួនថែមទៀត។ លោកបានណែនាំឲ្យក្រុមហ៊ុនកែសម្រួលចំនុចខ្វះខាត និងបន្ថែមគ្រឿងចក្រនិងក្រុមការងារដើម្បីឲ្យការងារសម្រេចតាមផែនការ។
ពាក់ព័ន្ធនឹងផ្លូវជាតិលេខ ៤៨ នេះដែរ ក្រោយមានពាក្យចចាមអារ៉ាមថាក្រុមហ៊ុនម៉ៅការសាងសង់បានដកខ្លួនចេញពីគម្រោង លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា មិនមានរឿងដូចដែលលេចឮនោះឡើយ។
នៅថ្ងៃ ២៣ កុម្ភៈ លោករដ្ឋមន្រ្តីក៏បានបន្តចុះពិនិត្យគម្រោងសាងសង់និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ ប្រវែង ១៩៦ គីឡូម៉ែត្រ។
ពីដើមឡើយផ្លូវជាតិលេខ ៤ មានទទឹងតួផ្លូវតែ ៧ ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែត្រូវបានពង្រីកទទឹងតួផ្លូវរហូតដល់ ១០ ម៉ែត្រ ដោយក្នុងនោះប្រវែង ៤០ គីឡូម៉ែត្រត្រូវពង្រីកពី ២ គន្លង ទៅ ៤ គន្លង។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/B4EEB4E4-3642-4BAA-92F7-D4B006F.jpeg)
លោក ស៊ុន ចាន់ថុល បានថ្លែងថា តាមការគ្រោងទុកផ្លូវប្រវែង ១៧០ គីឡូម៉ែត្រនឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ ២០២៣ ហើយប្រវែង ២៦ គីឡូម៉ែត្រទៀតនឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០២៤។ គម្រោងស្តារនិងពង្រីកផ្លូវជាតិលេខ ៤ ក៏មានស្ពានចាស់ចំនួន ២៤ កន្លែង ក៏នឹងត្រូវពង្រីកទំហំទទឹងរហូតដល់ ១០ ម៉ែត្រ។ ជាមួយគ្នានេះស្ពានថ្មីចំនួន ០៨ កន្លែងទៀតក៏នឹងត្រូវសាងសង់នៅក្នុងនោះមាន ០២ កន្លែង ជាទីតាំងដែលតែងតែរងគ្រោះដោយទឹកជំនន់ជារៀងរាល់ឆ្នាំ។ ស្ពានសរុបទាំង ៣២ កន្លែងគ្រោងសាងសង់ឱ្យបានរួចរាល់ក្នុងឆ្នាំ ២០២៥។
នៅថ្ងៃទី ២៨ កុម្ភៈ លោករដ្ឋមន្រ្តីបានចុះទៅពិនិត្យការស្ថាបនាផ្លូវក្រវាត់ក្រុងទី ៣។ ក្រោយការចុះពិនិត្យដោយធ្វើតេស្តជាក់ស្តែង លោករដ្ឋមន្រ្តីទទួលស្គាល់គុណភាពស្របតាមបច្ចេកទេសត្រឹមត្រូវ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/fn-2023-02-28-20-53-09-19-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/08/fn-2023-02-28-20-53-07-7-1024x768.jpg)
នៅថ្ងៃទី ០៩ ខែ មីនា លោករដ្ឋមន្រ្តីក៏បានចុះទៅពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង។ គម្រោងអភិវឌ្ឍកំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ជាតំបន់យុទ្ធសាស្ត្របម្រើដល់ការដឹកជញ្ជូន ព្រោះជាចំណុចកណ្តាលប្រទេសជាកន្លែងបែងចែកទំនិញពីបណ្តាខេត្តជុំវិញបឹងទន្លេសាបនិងខេត្តដទៃទៀតឆ្ពោះទៅទីផ្សារអន្តរជាតិ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/A8C7C67E-2D78-4E77-BC78-45A729FA2E08-1024x682.jpeg)
![](https://www.kampucheathmey.com/wp-content/uploads/2023/08/7F83F86C-E87E-49E8-9A37-11B82B618B2E-1024x682.jpeg)
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការវិនិយោគសាងសង់កំពង់ផែនិងមជ្ឈមណ្ឌលភស្តុរភាកម្ម ជាចំណែកមួយធ្វើឱ្យការដឹកជញ្ជូនកាន់តែប្រសើរ ជាពិសេសការតភ្ជាប់នៃប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកដែលជាមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា។
នៅថ្ងៃទី ២០ ខែមីនា លោករដ្ឋមន្រ្តីក៏បានដឹកនាំប្រតិភូចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បាណង់អៀង នៅក្រុងប៉ោយបែតខេត្តបន្ទាយមានជ័យ។
គម្រោងសាងសង់ច្រកទ្វារស្ទឹងបត់គ្រោងបញ្ចប់តាំងពីជាង ១ ឆ្នាំមុន ប៉ុន្តែក្រុមហ៊ុនសាងសង់ស្នើសុំពន្យាពេលដោយសារបញ្ហាជំងឺកូវីដ ប៉ុន្តែលោករដ្ឋមន្រ្តីបានក្រើនរំលឹកដល់ក្រុមហ៊ុនមិនអាចស្នើសុំពន្យាពេលម្តងហើយម្តងទៀតនោះទេ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/fn-2023-03-20-18-41-53-3-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/08/fn-2023-03-20-18-41-53-5-1024x683.jpg)
បើតាមលោករដ្ឋមន្រ្តី គម្រោងសាងសង់បានពន្យារពេល ២ លើករួចមកហើយ។ លើកទី១ ជាង១០០ថ្ងៃ លើកទី ២ ជាង ២០០ថ្ងៃ។ ក្រុមហ៊ុនសាងសង់សន្យានឹងជំរុញឲ្យបញ្ចប់នៅខែឧសភាឆ្នាំ ២០២៣ ប៉ុន្តែបើតាមលោករដ្ឋមន្រ្តីខែឧសភាក៏ប្រហែលជាមិនហើយទាន់ពេលដែរ។
លោករដ្ឋមន្រ្តីបានព្រមានថា ការពន្យារពេលអាស្រ័យលើកិច្ចសន្យាដែរ បើហួសរយៈពេលកំណត់ណាមួយគឺដល់ពេលត្រូវផាកពិន័យហើយ។
នៅថ្ងៃ ៣០ ឧសភា លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏ដឹកនាំប្រតិភូចុះពិនិត្យគម្រោងសាងសង់និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣ និង ៣១ ក្នុងខេត្តកំពត។
ក្នុងដំណើរបេសកកម្មនេះក៏មានការចូលពីតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងមន្ត្រីបច្ចេកទេសគម្រោងជាច្រើនរូបផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/photo_2023-05-31_18-00-18-1024x682.jpg)
ចំពោះគម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣១ ក្នុងខេត្តកំពត និងផ្លូវជាតិលេខ ៣៣ ក្នុងខេត្តកែប សម្រេចការសាងសង់បានរង្វង់ពី ២០ ទៅ ៣០ ភាគរយ ហើយអាចនឹងបញ្ចប់មុនពេលកំណត់នៅឆ្នាំ២០២៦។
យ៉ាងណាមិញលោករដ្ឋមន្រ្តីកត់សម្គាល់ឃើញថា ផ្លូវជាតិលេខ ៣១ បានអនុវត្តសាងសង់ស្របតាមស្តង់ដារបច្ចេកទេស ខណៈផ្លូវជាតិ ៣៣ លោកណែនាំឱ្យក្រុមហ៊ុនធ្វើការកែសម្រួលចំណុចខ្វះខាតឡើងវិញ។
លោករដ្ឋមន្រ្តីថ្លែងថា ផ្លូវជាតិលេខ ៣១ មានគ្រឹះរឹងមាំប៉ុន្តែចំពោះផ្លូវជាតិលេខ ៣៣ ធ្វើតេស្តរួចមិនទាន់ស្របតាមបច្ចេកទេសនោះទេ។
នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ លោករដ្ឋមន្រ្តីក៏បានដឹកនាំប្រតិភូចុះទៅពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ជាថ្មីម្តងទៀត ខណៈលោកដឹកនាំគណៈប្រតិភូចូលរួមកម្មវិធីសម្ពោធកំពង់ផែដងទង់នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ការចុះមកពិនិត្យជាថ្មីម្តងទៀតនេះលោក ស៊ុន ចាន់ថុល វាយតម្លៃជារួមការសាងសង់មានគុណភាពល្អអាចទទួលយកបាន ទោះបីមានចំណុចតិចតួចដែលត្រូវកែសម្រួលបន្ថែម។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/CPM_NR483-_22062023-1024x538.jpg)
នៅថ្ងៃ ២៦ មិថុនា លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានចុះពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណងនិងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំងស្ថិតក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ជាគម្រោងវិនិយោគ របស់ក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd បង្កើតឡើងនៅលើផ្ទៃដីជាង ១០០ហិកតា ដែលបង្កើតនូវសេវាកម្មផ្សេងៗ រួមមាន៖ (១) កំពង់ផែដឹកជញ្ជូនទំនិញ (២) មណ្ឌលសន្និធិប្រេង (៣) រមណីយដ្ឋានទេសចរណ៍ និង (៤) តំបន់សេដ្ឋកិច្ចពិសេស។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/1-5.jpg)
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានជម្រាបពីការទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងប្រតិបត្តិការដឹកជញ្ជូនទំនិញចូលកំពង់ផែ ដើម្បីនាំមកនូវប្រសិទ្ធភាពការងារ កាត់បន្ថយការដឹកជញ្ជូនលើសទម្ងន់កម្រិតដោយច្បាប់ ជាពិសេសផ្តល់ឱ្យនូវតម្លាភាពក្នុងការធ្វើអាជីវកម្មរបស់វិស័យឯកជន លើកស្ទួយសេដ្ឋកិច្ច និងធានាការគ្រប់គ្រងចំណូលជូនជាតិបានកាន់តែប្រសើរ។
ការរៀបចំឱ្យបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះឡើងគឺក្នុងបំណងជំរុញការដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅកាន់ទីផ្សារជាតិនិងអន្តរជាតិតាមរយៈផ្លូវទឹក ដោយកាត់បន្ថយការចំណាយពេលវេលា និងសោហ៊ុយក្នុងការដឹកជញ្ជូនជាពិសេសគឺកាត់បន្ថយការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយរងការខូចខាត។
ដោយឡែកថ្មីៗនេះនៅថ្ងៃ ៨ សីហា លោក ស៊ុន ចាន់ថុល ក៏បានចុះទៅពិនិត្យកំណាត់ផ្លូវជាតិលេខ ៧៦ ក្នុងខេត្តមណ្ឌលគីរី ដែលរងការបាក់ស្រុតដោយសារជំនន់ទឹកភ្លៀង។
សកម្មភាពរបស់លោករដ្ឋមន្រ្តីចុះទៅទីតាំងបាក់ស្រុតក្រោយកើតឡើងតែប៉ុន្មានថ្ងៃ ហើយលោករដ្ឋមន្រ្តីបានជំរុញឲ្យមន្រ្តីជំនាញជួសជុលឲ្យបានឆាប់ រួមទាំងណែនាំឲ្យស្ថាបនាផ្លូវវាងដើម្បីប្រើប្រាស់បណ្តោះអាសន្ន។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/366216124_607399838237681_7192110850657059627_n-1536x1023-1-1024x682.jpg)
ទាក់ទងកំណាត់ផ្លូវដែលបាក់ស្រុត លោករដ្ឋមន្រ្តីបានលើកពីជម្រើស ទីមួយគឺអាចជួសជុលឡើងវិញលើគន្លងផ្លូវចាស់ និងទីពីរសិក្សាពិនិត្យលទ្ធភាពសាងសង់លើគន្លងផ្លូវវាងថ្មីតែម្តង។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ជម្រើសក្នុងការជួសជុលនឹងពិនិត្យសម្រេច បន្ទាប់ពីឆ្លងកាត់ការពិភាក្សាលម្អិតនិងស៊ីជម្រៅទាំងផ្នែកបច្ចេកទេសពាក់ព័ន្ធនិងផ្នែកហិរញ្ញវត្ថុ។
ក្រៅពីដឹកនាំប្រតិភូចុះតាមការដ្ឋានស្ថាបនាផ្លូវជាប់ជាប្រចាំ លោករដ្ឋមន្រ្តីក៏តែងតែចុះអមថ្នាក់ដឹកនាំក្នុងការសម្ពោធសមិទ្ធផល និងគម្រោងអភិវឌ្ឍនានាដែលបម្រើផលប្រយោជន៍ជាតិនិងប្រជាជន៕
![](https://www.kampucheathmey.com/wp-content/uploads/2023/08/photo_2023-06-07_07-41-28-2-1024x650.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/08/photo_6061915983037183091_y-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/08/fn-2023-06-20-10-42-15-23-1024x682.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច