ព័ត៌មានជាតិ
លោក កែម សៀន ប្រកបមុខរបរឡើងត្នោត ១៧ឆ្នាំហើយ ដោយរៀងរាល់ថ្ងៃលោកត្រូវឡើងដើមត្នោត ២០ដើម
គេសង្កេតឃើញថា តាំងពីសម័យជំនាន់ដូនតា រហូតមកពេលបច្ចុប្បន្ននេះ មុខរបរឡើងដើមត្នោតធ្វើស្ករលក់ នៅតែមានប្រជាសិករតាមតំបន់ស្រុកស្រែជនបទមួយចំនួនបន្តធ្វើ បន្ទាប់ពីពួកគាត់ទំនេរពីការធ្វើស្រែចំការ។ ក្នុងនោះដែរ លោក កែម សៀន ប្រជាកសិករឡើងត្នោតធ្វើស្ករលក់ ស្ថិតនៅ ភូមិផ្ទះកណ្ដាល ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏នៅតែប្រកបមុខរបរនេះដែរ។

លោក កែម សៀន បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា លោកប្រកបមុខរបរឡើងត្នោតដើម្បីធ្វើស្ករលក់ នេះ បន្តពីដូនតារបស់លោក។ លោកបន្ថែមទៀតថា លោកជ្រើសរើសមុខរបរឡើងដើមត្នោតធ្វើស្ករលក់នេះ ប្រហែលជាង ១៧ ឆ្នាំមកហើយ។ ជារៀងរាល់ថ្ងៃ លោក ត្រូវឡើងដើមត្នោតចំនួន ២០ដើម ហើយទឹកត្នោតដែលទទួលបានពីការឡើងនេះ មានចំនួនប្រមាណ ៥០លីត្រ ជារៀងរាល់ថ្ងៃ។

ក្រៅពីនេះ នៅពេលដែលទទួលបានទឹកត្នោតពីដើមហើយ លោកក៏បន្តយកទឹកត្នោតមកផ្ទះដើម្បីរំងាស់ទឹកត្នោត ធ្វើជាស្ករត្នោតលក់ ដោយក្នុងមួយថ្ងៃលោកទទួលបានស្ករត្នោត ចន្លោះពី ១០ គីឡូក្រាម ទៅ ១៥ គីឡូក្រាម។ បច្ចុប្បន្នស្ករត្នោត ១គីឡូក្រាម អាចលក់បានក្នុងតម្លៃ ៦០០០ រៀល ទៅ ៨០០០ រៀល។

លោក កែម សៀន បានបញ្ជាក់ទៀតថា មុខរបរឡើងត្នោតទោះបីជានឿយហត់ខ្លាំង និងប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយ តែលោកនៅតែធ្វើវា ព្រោះមុខរបរឡើងត្នោតនេះ អាចចិញ្ចឹមជីវិតលោក និងសមាជិកគ្រួសាររបស់លោក ប្រមាណ ៨ នាក់ទៀតផងដែរ។

លោកបន្តទៀតថា ក្រៅពីមុខរបរឡើងដើមត្នោតរំងាស់ស្ករ លោកក៏ឆ្លៀតធ្វើស្រែ ចិញ្ចឹមគោ ដាំដំណាំ បន្តិចបន្តួចទៀត ដើម្បីផ្សំគ្នា គ្រាន់បានប្រាក់បន្ថែម សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងបន្តការសិក្សារបស់កូនៗ របស់គាត់ឲ្យបានរៀនសូត្រចេះដឹង ទៅថ្ងៃអនាគត៕
អត្ថបទ៖ សួស សិត




-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?